ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិក្សា​ស្វែង​យល់​ពី​បញ្ហា​ភ្នែក​ស្រលៀង

9 ឆ្នាំ មុន

ជំងឺ​ភ្នែក​ស្រលៀង​ឬ​ភ្នែក​កែក​គេ​អាច​កំណត់​បាន​នៅ​ពេល​ណា​ភ្នែក​ទាំង​សងខាង​មិន​អាច​សម្លឹង​មើល​ក្នុង​ទិស​ដៅ​តែ​មួយ​បាន ដែល​ភ្នែក​ខ្លះ​ស្រលៀង​ចេញ ខ្លះ​ស្រលៀង​ចូល ស្រលៀង​ឡើង​លី និង​ចុះ​ក្រោម

ជំងឺ​ភ្នែក​ស្រលៀង​ឬ​ភ្នែក​កែក​គេ​អាច​កំណត់​បាន​នៅ​ពេល​ណា​ភ្នែក​ទាំង​សងខាង​មិន​អាច​សម្លឹង​មើល​ក្នុង​ទិស​ដៅ​តែ​មួយ​បាន ដែល​ភ្នែក​ខ្លះ​ស្រលៀង​ចេញ ខ្លះ​ស្រលៀង​ចូល ស្រលៀង​ឡើង​លី និង​ចុះ​ក្រោម គឺ​ទៅ​តាម​លក្ខណៈ​របស់​ភ្នែក​ស្រលៀង​។

លោក​វេជ្ជបណ្ឌិត ងី ម៉េ​ង ប្រធាន​កម្មវិធី​ជាតិ​សុខភាព​ភ្នែក បាន​ប្រាប់​កោះសន្តិភាព​ពេល​កន្លង​មក​ឲ្យ​ដឹង​ថា បញ្ហា​ភ្នែក​ស្រលៀង​ឬ​ភ្នែក​កែក កើតឡើង​ដោយសារ​តែ​ភាព​មិន​ប្រក្រតី​នៃ​ដុំ​សាច់​ណាមួយ​របស់​ភ្នែក ទាញ​កន្ត្រាក់ ជា​ហេតុ​ធ្វើ​ឲ្យ​ភ្នែក​ល្អៀង​ទៅ​រក​ទិស​ដៅ​ផ្សេង​ជា​លក្ខណៈ​ខុស​ប្រក្រតី​គឺ​សម្លឹង​មើល​វត្ថុ​អ្វីមួយ​មិន​ត្រង់​។ មាន​កត្តា​មួយ​ចំនួន​ដែល​បង្ក​ឱ្យ​មាន​បញ្ហា​ភ្នែក​នេះ ៖

-​ស្រលៀង​មក​ពី​កំណើត
-​ភ្នែក​ម្ញូ​ប​ជិត​ដែល​មិន​បាន​ធ្វើការ​ព្យាបាល​ពី​មុន​មក
-​ជំងឺ​ដែល​ទាក់ទង​ទៅ​នឹង​ខួរក្បាល​ដូច​ជាៈ ការ​ប៉ះទង្គិច ការ​ដាច់​សរសៃឈាម​ខួរក្បាល និង​មាន​បញ្ហា​ដុំ​សាច់​ជាដើម​។

ជំងឺ​ភ្នែក​ស្រលៀង​ឬ​ភ្នែក​កែក​បាន​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖
-​ភ្នែក​ម្ខាង​ឬ​ភ្នែក​ទាំង​សងខាង​មិន​អាច​មើល​មក​ត្រង់​ចំ​ទិស​ដៅ​តែ​មួយ​បាន
-​ធ្លាក់​ចុះ​នៃ​គំហើញ
-​ចុក​រោយ​ភ្នែក​ដោយសារ​ការ​សម្លឹង​យូរ
-​ឈឺក្បាល​ឬ​វិលមុខ
-​មើលរូប​ភាព​បែក​ជា​ពីរ
-​ងាកក្បាល​ដោយសារ​តែ​ការ​ប្រឹង​សម្លឹង ។

ការ​ព្យាបាល​ជំងឺ​ភ្នែក​ស្រលៀង​ឬ​ភ្នែក​កែក​មាន​គោលបំណង​មួយ​ចំនួន​ដូច​ជា​៖
-​ចៀសវាង​ការ​មាន​ជំងឺ​ភ្នែក​ទៅ​ថ្ងៃក្រោយ
-​សម្រួលការ​មើលឃើញ​រូបភាព​ពីរ​ឲ្យ​មក​នៅ​ដូច​ធម្មតា
-​កាត់​បន្ថយ​ការ​ស្រលៀង​ភ្នែក​កាន់តែ​ខ្លាំង​ទៅ​ៗ ។

ការ​ព្យាបាល​ជំងឺ​នេះ​គប្បី​ធ្វើ​ឡើងជា​មួយ​គ្រូពេទ្យ ដែល​មាន​ឯកទេស​ពិតប្រាកដ ៕