រថយន្តបុកបុរសម្នាក់ស្លាប់នៅលើកំណាត់ផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តធុនតូចមួយគ្រឿងមិនស្គាល់ម៉ាក ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តធុនតូចមួយគ្រឿងមិនស្គាល់ម៉ាក ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តធុនតូចមួយគ្រឿងមិនស្គាល់ម៉ាក ទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ លុះមកដល់ចំណុចកើតហេតុក៏បុកបុរសម្នាក់ស្លាប់នៅនឹងកន្លែង ជនរងគ្រោះអាយុប្រហែល៣២ឆ្នាំ សម្បុរខ្មៅ ពាក់អាវយឺតដៃវែង ពណ៌ទឹកប៊ិក ស្លៀកខោខ្លីការ៉ូពណ៌ខៀវ កម្ពស់ប្រហែល១,៦០ម៉ែត្រ កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២ មីនា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៤ ក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ រួចរថយន្តបានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ