ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម៉ូតូ​ធំ​១ក្រុមតម្លៃខ្ទង់ម៉ឺនដុល្លារកែ​ច្នៃ​បំពង់​ស៊ឺម៉ាំង​ផ្គើន​បំរាម ត្រូវចាប់​យក​មកអប់រំ​​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ម៉ូតូ​ធំ​ចំនួន​៥​គ្រឿង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​បង្ក​សម្លេង​រំខាន​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ ត្រូវ​បាន​

រាជធានីភ្នំពេញ ៖ ម៉ូតូ​ធំ​ចំនួន​៥​គ្រឿង​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ កែ​ច្នៃ​បំពង់​ស៊ឺម៉ាំង​បង្ក​សម្លេង​រំខាន​ដល់​បងប្អូន​ប្រជា​ពលរ​ដ្ធ​ ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ពិសេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ធ្វើការ​ឃាត់​នាំ​ទៅ​កាន់​អធិការ​ដ្ធា​ន​ខណ្ឌ​ដើម្បី​អប់រំ​ណែនាំ កាលពី​វេលា​ម៉ោង​៧​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នៅក្នុង​តំបន់​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ​រាជធានីភ្នំពេញ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ប្រាប់​ឲ្យ​ដឹង​ថា មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​សម្តែង​ការ​មិន​ពេញចិត្តចំពោះ​ក្រុម​ម៉ូតូ​ធំ​​ដែល​មាន​តម្លៃ​ថ្លៃ​ៗ ​កែ​ច្នៃ​បំពង់​ស៊ឺម៉ាំង​លឺ​សំឡេង​ខ្លាំង បង្ក​​ការ​​រំខាន​​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​ធ្វើ​ដំណើរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​សម្រាក​នៅ​ក្នុងផ្ទះ​នា​​ពេល​រាត្រី ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។ កន្លង​មក ​កងកម្លាំង​សមត្ថកិច្ច​ជំនាញ​បាន​ចេញ​សេចក្ដី​ប្រកាស​ណែនាំជា​ច្រើន​ដល់​ក្រុម​ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ឮសំឡេងខ្លាំង​ទាំងអស់ អោយ​ដោះ​ដូរ​ដាក់​បំពង់​ស៊ឺម៉ាំង​ធម្មតា​វិញ​ ​ប៉ុន្តែ​ពួក​គាត់​ហាក់មិន​ស្តាប់​តាម​សេចក្តីណែនាំ នៅ​តែ​ផ្គើន​ដដែល​ៗ ។

​តាម​ប្រភព​ដដែលបានបន្ត​ថា នៅ​យប់​ថ្ងៃ​កើតហេតុ កម្លាំង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ មក​ដល់​ចំណុច​ក្នុង​​តំបន់​បឹង​កក់ ក៏​ប្រទះ​ឃើញ​ក្រុម​ម៉ូតូ​ធំ​មួយ​ក្រុម មាន​ចំនួន​៥​ម៉ូតូ សុទ្ធ​តែ​ស៊េរី​ម៉ូតូ​ថ្លៃ​ៗ ហើយ​កែ​ច្នៃ​បំពង់​ស៊ឺ​ម៉ាំង​ឮសំឡេង​កង​រំពង​ពេញ​ដងផ្លូវ ក៏​សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​ខណ្ឌដូនពេញ ធ្វើការ​ឃាត់ នាំ​ទៅ​កាន់​អធិកា​ដ្ធា​ន​ខណ្ឌ ដើម្បី​ដកហូត​ទុក​បណ្តោះអាសន្ន និង​អោយ​ម្ចាស់​ម៉ូតូ​ទាំងអស់​ទៅ​យក​បំពង់​ស៊ឺម៉ាំង​ហ្ស៉ី​ន​មក​ដាក់​វិញ និង​ភ្ជាប់​មក​ជាមួយ​ឯកសារ​ម៉ូតូ ទើប​ប្រគល់​ម៉ូតូ​អោយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ