ខេត្តកំពង់ចាម ៖ រថយន្តធុនធំមួយគ្រឿងម៉ាកហ៊ីយ៉ានដាយពាក់ស្លាកលេខភ្នំពេញ3A-7854 បានបើកបរក្នុងល្បឿនលឿននៅលើកំណាត់ផ្លូវជាតិលេខ៧ក្នុងទិសដៅពីលិចមកកើតស្របពេលដែលមកដល់ត្រង់ផ្លូវបំបែកជាបួនស្ទើរនឹងទៅបុកមនុស្សមួយក្រុម ។ ហេតុការណ៏នេះ កើតឡើងនៅវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃទី២ ខែមីនា ក្នុងភូមិបឹងស្នាយ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ហើយអ្នកបើកបរបានប្រឹងបួងចង្កូតគេចក៏ទៅកិនរ៉ឺមកម៉ូតូ១គ្រឿង រួចជ្រុលបុកដើមស្វាយដាច់មួយកំណាត់និងបាក់របងបេតុងមួយផ្ទាំងទើបទៅមុខលែងរួច ។
អធិការរងទទួលផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាម លោកអនុ សេនីយ៏ឯកស៊ាម យូសេង ប្រាប់ឲ្យដឹងថា រថយន្តបង្កហេតុខាងលើនោះជារបស់ថៅកែម្នាក់ នៅក្រុងកំពង់ចាមបានបើកបរដោយឈ្មោះ សួន សឿន ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិ អណ្តុង ច្រុះឃុំអំពិល ស្រុកកំពង់សៀមបានរួមដំណើរជាមួយនឹងព្រូម្នាក់ ពុំមានផ្ទុកទំនិញនោះ ទេនៅទ្រុងផ្នែកខាងក្រោយរថយន្ត ។
អធិការរងទទួលផែនសណ្តាប់ធ្នាប់ប្រាប់បន្តឲ្យដឹងទៀត ថា ដោយសារតែរថយន្តនេះប្រើប្រាស់ល្បឿនលឿនស្របពេលដែលមកដល់ត្រង់ផ្លូវភ្លើងស្តុប ភូមិបឹងស្នាយ ហើយភ្លើងក្រហមបានលោត ធ្វើឲ្យអ្នកបើកបររថយន្តបានចាប់ហ្វ្រាំងមិនទាន់ ព្រោះខាងមុខមានមនុស្សជាច្រើននាក់នោះ ក៏ប្រឹងបួងចង្កូតមកគេចចេញ ក៏ជ្រុលទៅកិនរ៉ឺម៉ក ម៉ូតូ១គ្រឿង ហើយបុកដើមស្វាយដាច់ជាពីរកំណាត់ ព្រមទាំងបាក់របងផ្ទះពលរដ្ឋអស់មួយ ផ្ទាំងទើបទៅមុខលែងរួច ។ ហេតុការណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើល ហើយត្រូវបាន លោក អធិការនគរបាលក្រុងកំពង់ចាម ឲ្យជំនាញចរាចរប្រញាប់ចុះទៅកាន់កន្លែងកើតហេតុដើម្បី ជួយសម្រួលចរាចរមិនឲ្យមានភាពកកស្ទះ និងបាននាំយករថយន្តធំមករក្សាទុកនៅ អធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
នារសៀលថ្ងៃដដែលនោះដែរគេសង្កេតឃើញថៅកែ រថយន្តធំ បានហៅជាងម៉ូតូមកនាំយកម៉ូតូរ៉ឺម៉កដើម្បីជួសជុលសំណងជូនម្ចាស់គេវិញ ។
អធិការរងនគរបាលក្រុងកំពង់ចាម ទទួលផ្នែកសណ្តាប់ធ្នាប់ លោកអនុសេនីយ៏ឯក ស៊ាម យូ សេង បញ្ជាក់ថា ដោយសារតែខ្លាចបង្កគ្រោះថ្នាក់ដល់មនស្សជាច្រើននាក់នោះ អ្នកបើកបររថយន្តបានប្រឹងបួងចង្កូតគេច ដើម្បីកុំឲ្យមានគ្រោះមហន្តរាយកើតឡើងដល់ មនុស្ស ។ ទោះបីជាយ៉ាងណារូបលោកបានព្រមានដល់អ្នកបើកបរដោយមិនឲ្យមានការធ្វេស ប្រហែសនៅថ្ងៃក្រោយទៀត ៕
ចែករំលែកព័តមាននេះ