Aamir Khan កំពូលអ្នកប្រដាល់ជនជាតិអង់គ្លេស បានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្ហាញឱ្យពិភពលោកឃើញថា តើគេមានថ្វីដៃខ្លាំងប៉ុនណាក្នុងការប្រកួតប្រដាល់ទម្ងន់មធ្យមដណ្តើមខ្សែក្រវាត់ WBC ពីកីឡាករម៉ិកស៊ិក Saul Canelo Alvarez ជាម្ចាស់ខ្សែក្រវាត់នៅលើសង្វៀន MGM Grand ក្រុងឡាសវេហា្គស់ សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ឧសភា ខាងមុខ ។
Aamir Khan បានថ្លែងនៅទីក្រុងឡុង ចក្រភពអង់គ្លេស កាលពីថ្ងៃទី២៩ កុម្ភៈ ថា ៖«ខ្ញុំនឹងធ្វើឱ្យមនុស្សគ្រប់រូបបានឃើញថា តើរូបខ្ញុំខ្លាំងប៉ុនណាក្នុងការផ្តួលគូប្រកួត ។ កន្លងមកខ្ញុំបានខកខានក្នុងការដណ្តើមជើងឯកជាច្រើនលើកមកហើយ ព្រោះមានកីឡាករល្បីៗជាច្រើនដែលខ្ញុំចង់ប្រកួតជាមួយ ប៉ុន្តែមិនបានសម្រេច ។ សម្រាប់ពេលនេះខ្ញុំមានជំនឿចិត្តថា ខ្ញុំអាចយកឈ្នះលើគូប្រកួតដែលកំពុងគ្រងខ្សែក្រវាត់នេះបាន» ៕
ចែករំលែកព័តមាននេះ