ស្រវឹងខ្លាំងណាស់ សុំដេកមួយស្របក់សិនហើយ
អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ មានការភ្ញាក់ផ្អើលនិងចោមរោមមើលយ៉ាងច្រើនកុះករព្រមទាំងរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ខណៈដែលឃើញបុរសម្នាក់ដេកផ្កាប់មុខលើម៉ូតូរបស់ខ្លួន
អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ មានការភ្ញាក់ផ្អើលនិងចោមរោមមើលយ៉ាងច្រើនកុះករព្រមទាំងរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ខណៈដែលឃើញបុរសម្នាក់ដេកផ្កាប់មុខលើម៉ូតូរបស់ខ្លួន
ខេត្តស្វាយរៀង ៖ អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវជាតិលេខ១ មានការភ្ញាក់ផ្អើលនិងចោមរោមមើលយ៉ាងច្រើនកុះករព្រមទាំងរាយការណ៍ដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន ខណៈដែលឃើញបុរសម្នាក់ដេកផ្កាប់មុខលើម៉ូតូរបស់ខ្លួន ក្នុងអាការៈស្រវឹងដាបទៅមុខលែងរួចពេលយប់ ក៏ដេកក្រាបនៅលើម៉ូតូតែម្តង ដែលអ្នកខ្លះនិយាយថា ទំនងមិនហ៊ានបើកបរខ្លាចជួបប៉ូលិសផាកពិន័យ ឬត្រួតពិនិត្យជាតិស្រវឹង ទើបបញ្ឈរម៉ូតូដេកតាមដងផ្លូវតែម្ដង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៨ កុម្ភៈ ស្ថិតលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។ បើតាមអ្នកភូមិបានឱ្យដឹងថា បុរសម្នាក់នេះមិនស្គាល់អត្តសញ្ញាណ អាយុប្រមាណជាង៣០ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ គ្មានស្លាកលេខធ្វើដំណើរពីកើតមកលិចរួចឈប់ម៉ូតូ ដោយសារអាការៈស្រវឹងស្រាជោកជាំ រួចដេកក្រាបលើម៉ូតូលង់លក់ និងស្រម៉ុកលាន់ឮខលៗទៀតផង។ ស្រវឹងប៉ុណ្ណេះហើយ…ស្រេចតែដេកមួយស្របក់សិន ទម្រាំស្វាងស៊ឹមចេញដំណើរទៀត…នេះជាសិទ្ធិរបស់អ្នកស្រវឹង យ៉ាងហោចណាស់បានការពារខ្លួនផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុដែរ ។
ក្រោយពីទទួលសេចក្ដីរាយការណ៏ពីប្រជាពលរដ្ឋថា មានបុរសម្នាក់មិនដឹងមកពីស្រុកណាបានឈប់ម៉ូតូដេកលង់លក់ក្នុងស្ថានភាពស្រវឹង សមត្ថកិច្ចក៏បានមកដល់ និងដាស់ឱ្យភ្ញាក់សាកសួរ។ បុរសខាងលើបាននិយាយថា រូបគាត់មកពីកម្មវិធីមួយកន្លែងដោយបានផឹកស្រវឹង ក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ។ ប៉ុន្តែបើកមកដល់ពាក់កណ្ដាលផ្លូវស្រវឹងខ្លាំងពេក វិលមុខស្រវាំងភ្នែកពេក ទៅមុខលែងរួច ម្យ៉ាងខ្លាចមានគ្រោះថ្នាក់ព្រមទាំងខ្លាចសមត្ថកិច្ចផាកពិន័យផង ទើបឈប់ម៉ូតូដេកតែម្ដងទៅ ។
ក្រោយពីសមត្ថកិច្ចសាកសួរ ហើយរាងស្វាងស្រាបន្តិចផងសមត្ថកិច្ចក៏អប់រំ រួចឱ្យបន្តដំណើរទៅផ្ទះដោយមិនបានផាកពិន័យអ្វីទេ ។
ធម្មតាទៅហើយ…ចាត់ទុកថា ចេះដឹងខ្លះៗដែរ…បើទៅមុខលែងរួច មានតែដេកមួយស្របក់សិន…សូម្បីចោរក៏អត់ខ្លាចដែរ ក្លាហានប៉ុណ្ណេះហើយ សូមចោរកុំហក់ឱ្យសោះ ៕
ចែករំលែកព័តមាននេះ