ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យ៉េន ឌី​ណា​ និង​ផល សោ​ភ័​ណ្ឌ​ ប៉ះ​គ្នា​កក្រើក​សង្វៀន​ទៀត​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​បើ​គិត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​មួយ​ខែ​នោះ​ទេ ​ដែល​យ៉េន ឌី​ណា​ មក​ពី​សមាគម​កី​ឡា​ប្រដាល់​ក្រសួងកសិកម្ម​ និង​កីឡាករ​ផល សោ​ភ័​ណ្ឌ​ម ក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ ធ្លាប់​បាន​ជួប​គ្នា​…

រាជធានី​ភ្នំពេញ ​៖ ​បើ​គិត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​បាន​មួយ​ខែ​នោះ​ទេ ​ដែល​យ៉េន ឌី​ណា​ មក​ពី​សមាគម​កី​ឡា​ប្រដាល់​ក្រសួងកសិកម្ម​ និង​កីឡាករ​ផល សោ​ភ័​ណ្ឌ​ម ក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ ធ្លាប់​បាន​ជួប​គ្នា​ ​ប៉ុន្តែ​ដោយសា​រ​កាល​ណោះ​ផល សោ​ភ័​ណ្ឌ​មិន​ទាន់​អស់ចិត្ត​ ទើប​ពួក​គេ​ណាត់ជួប​គ្នា​ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​សៅរ៍​ ទី​២​ តុលា​ ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​។

គេ​នៅ​ចាំ​បាន​ថា ​កាលពី​ថ្ងៃ​ទី​១០ ​កញ្ញា​ ឆ្នាំ​២០២១​ យ៉េន ឌី​ណា​និង​ផល សោ​ភ័​ណ្ឌ​ ធ្លាប់​បាន​ជួប​គ្នា​ម្ដង គឺ​ការ​ប្រកួត​ដណ្ដើម​ប្រាប់​លាន​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​បា​យ័ន្ត​ គេ​ទាំង​ពីរ​ប្ដូ​កណ្ដាប់ដៃ​គ្នា​យ៉ាង​សាហាវ​ពេញ​៥​ទឹកតែ​ម្ដង​។ ប៉ុន្តែ​គួ​ឲ្យ​ស្ដាយ​បំផុត​នៅ​ពេល​ចប់​ការ​ប្រកួត​ផល សោ​ភ័​ណ្ឌ​ចាញ់​ពិន្ទុ​យ៉េន ឌី​ណា​ទាំង​ប្រផិតប្រផើយ​ព្រមទាំង​បាន​ធ្វើ​ឲ្យ​របូត​បាត់​អស់ប្រាក់​ពីរ​លាន​ពី​ក្នុង​ដៃ​ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ ផល សោ​ភ័​ណ្ឌ​ មិន​អស់ចិត្ត​ទាល់តែ​សោះ ហើយ​មក​សងសឹក​ដល់​សង្វៀន​ស៊ី​អិន​ស៊ី​តែ​ម្ដង ថែម​ទាំង​បាន​សន្យា​ថា​មិន​ឲ្យ​មានការ​ថ្លោះធ្លោយ​ដូច​មុន​ទៀត​នោះ​ទេ​។​

តាម​ពិត​ទៅ​គូ​នេះ​មាន​ផ្លែ​ល្អ​ដូច​គ្នា វាយ​ចេញ​បាន​រហ័ស និង​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ដូច​គ្នា​ទៀត​ ​ដូច្នេះ​ហើយ​នៅ​រាល់ពេល​ប៉ះ​គ្នា​ម្ដង​ៗ​ធ្វើ​ឲ្យ​អ្នក​តាមដាន​ការ​ប្រកួត​មិ​នហ៊ាន​ប៉ព្រិច​ភ្នែក​នោះ​ទេ ហើយ​ថែម​ទាំង​មិន​ទាយ​ទុក​មុន​ថា​ អ្នក​ណា​ខ្លាំង​ជាង​ដែ​ ។

​យ៉ាងណា​ម៉ិ​ញ​ ដូច​ជា​ការ​ប៉ះ​គ្នា​ម្ដងទៀត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ​តែ​ម្ដង ថ្វី​ត្បិត​យ៉េន ឌី​ណា​ ធ្លាប់​បាន​យកឈ្នះ​រួច​ម្ដង​មក​ហើយ​ក្ដី ក៏​គេ​មិន​ប្រាកដ​ក្នុង​ចិត្ត​ថា យកឈ្នះ​ម្ដងទៀត​នោះ​ដែរ​។ ម្យ៉ាង​វិញ​យ៉េន ឌី​ណា​ ក៏​ធ្លាប់​បាន​ស​សើរ​ផល សោ​ភ័​ណ្ឌ ថា​ជា​គូប្រកួត​ម្នាក់​ដែល​ខ្លាំង​បំផុត​។

កីឡាករ​ឡុ​ង ជិន​ មក​ពី​ក្លិ​ខ្លារខិន​មាន​រិ​ទ្ធ​ និង​កីឡាករ​សូត្រ វាសនា​ មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ក៏​ជា​គូប្រកួត​ដណ្ដើម​ប្រាក់​លាន​ក្នុង​ស​ប្ដា​ហ៍​នេះ​ដែ​រ ។

​បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ​ណៈកម្ម​ការ​ប្រកួត​គេ​ទាំង​ពីរ​ធ្លាប់​ប៉ះ​គ្នា​ច្រើន​លើក​ច្រើន​សា​រួច​មក​ហើយ គឺ​មាន​ចាញ់​មាន​ឈ្នះ​ទៅ​វិញ​ទៅ​មក​ដូច​គ្នា​។​ដូច្នេះ​អត់​មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទាយ​ទុក​មុន​ថា​ខាង​ណា​ជា​ម្ចាស់​ប្រស​ក់លា​ន​នោះ​ទេ មាន​តែ​រង់ចាំ​តាមដាន​ទស្សនា​ជាក់ស្ដែង​ទាំងអស់​គ្នា​ប៉ុណ្ណោះ​។

ដោយឡែក​សម្រាប់​គូប្រកួត​ក្នុង​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរគោជល់​ ថ្ងៃ​សៅរ៍​នេះ​ដែរ​ បាន​ប្រមូលផ្ដុំ​ទៅ​ដោយ​កីឡាករ​ជង​ខ្លាំង​ជា​ច្រើន​គូ​ឡើង​មក​អង្រួន​សង្វៀន​ឲ្យ​កក្រើក​តែ​ម្ដង​។​កីឡាករ​ធឿ​ន ធា​រ៉ា​ ប៉ះ​ជាមួយ​ព្រំ សំណាង កីឡាករ​រិ​ន សា​រ័​ត្ន​ ប៉ះ​ជាមួយ​ផា​ន់ គ្រាន់​ កីឡាករ​ធន់ ស៊ី​ហុង ​ប៉ះ​ជាមួយ​ហ៊ី​ម គឹ​ម​រៀង កីឡាករ​នូវ វ​ណ្ណី​ ប៉ះ​ជាមួយ​កីឡាករ​ឡុ​ង សុខ​លី​ម​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ