ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ជាប់​ចំណាត់ថ្នាក់​លេខ​5 ជា​ប្រទេស​រង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ថៃ​បាន​ជាប់​ចំណាត់​ថា្ន​ត់​លេខ​៥ ក្នុង​ចំណោម​២៥​ប្រទេស​នៅ​អាស៊ី លើ​ហានិភ័យ​សុវត្ថិភាព​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។ នេះ​បើ​តាម​ក្រុមហ៊ុន​សន្តិសុខ​សុវត្ថិភាព software អីុ​ន​ធើ​រ​ណេ​ត Bitdefender ។

ប្រទេស​ថៃ ៖ ថៃ​បាន​ជាប់​ចំណាត់​ថា្ន​ត់​លេខ​៥ ក្នុង​ចំណោម​២៥​ប្រទេស​នៅ​អាស៊ី លើ​ហានិភ័យ​សុវត្ថិភាព​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត ។ នេះ​បើ​តាម​ក្រុមហ៊ុន​សន្តិសុខ​សុវត្ថិភាព software អីុ​ន​ធើ​រ​ណេ​ត Bitdefender ។

ថៃ​បាន​ជាប់​ចំណាត់ថ្នាក់​ទី​១១ នៃ​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​នៅ​លើ​សកលលោក ។ ការ​ចាត់​ចំណាត់ថ្នាក់​នេះ ដោយសារ​តែ​មានការ​វាយប្រហារ​របស់ malware ។ នេះ​បើ​តាម​ប្រសាសន៍​របស់​អគ្គនាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន Bitdefender ប្រចាំ​តំបន់​ឥណ្ឌូចិន លោក Michal Dominik ។

ក្នុង​នោះ​ដែរ ប្រទេស​ដែល​បាន​រង​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​អីុន​ធើ​រ​ណេ​ត​ច្រើន​ជាងគេ​បន្តបន្ទាប់​ទៀត​គឺ ឥណ្ឌា ឥណ្ឌូ​ណេ​ស៊ី ចិន និង​វៀតណាម ។

កាលពី​ឆ្នាំ​មុន ៦០%​នៃ​ការ​វាយប្រហារ​លើ​សហគ្រាស​ធុន​តូច និង​មធ្យម​តាម​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត គឺ​ដោយសារ​តែ​សហគ្រាស​ទាំងនោះ​ខ្វះខាត​នូវ​ធនធាន​បច្ចេកទេស​សម្រាប់​ការពារ​នូវ​វាយប្រហារ​នេះ ។ ចំណែក​សហគ្រាស​ខ្នាត​ធំ ក៏​បាន​រង​ការ​គំរាមកំហែង​ផង​ដែរ​ក្នុង​អត្រា​២៥% ។

លោក Michal Dominik បាន​ដាស់តឿន​ដល់​ការ​កើនឡើង​នៃ​ការ​វាយប្រហារ​នេះ​ទៅ​ដល់​អ្នក​ប្រើប្រាស់ Linux, Windows, Android និង Mac នៅ​ឆ្នាំ​នេះ ។ លោក​មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន Forbes.com បាន​ព្យាករ​ពី​ទីផ្សារ​សន្តិសុខ​សុវត្ថិភាព​ប្រព័ន្ធ​អីុ​ន​ធើ​រ​ណេ​ត​សកល ដែល​រំពឹង​ថា នឹង​កើនឡើង​១៧០​ប៊ី​លាន​ដុល្លារ​ក្នុង​អត្រា​៩៨%​នៅ​ឆ្នាំ​២០២០ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ មាន​តែ​៧៥​ប៊ី​លាន​ដុល្លារ​ប៉ុណ្ណោះ » ។

ប្រព័ន្ធ​ការពារ​សុវត្ថិភាព​អីុ​ន​ធើ​រ​ណេ​ត Cloud បាន​ក្លាយជា​ទីផ្សារ​ដែល​មាន​កំណើន​ខ្លាំង​ជាងគេ​បំផុត ពោល​គឺ​មាន​អត្រា​រហូត​ដល់​ទៅ​៥០%​ឯណោះ ហើយ​ប្រព័ន្ធ​ការពារ​ទូរស័ព្ទ​មាន​១៨% ។ ជាក់ស្តែង វិស័យ​ធនាគារ ហិរញ្ញវត្ថុ និង​រដ្ឋាភិបាល​បាន​ចំណាយ​ប្រាក់​លើ​ប្រព័ន្ធ​ការពារ​អីុ​ន​ធើ​រ​ណេ​ត​ច្រើន​ជាងគេ ។

លោក Michal Dominik បន្ត​ទៀត​ថា ៖ « តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គឺជា​តំបន់​ដែល​មាន​ទីផ្សារ​ប្រព័ន្ធ​ការពារ​អីុ​ន​ធើ​រ​ណេ​ត​លឿន ដែល​គេ​រំពឹង​ថា នឹង​មាន​ចំនួន​ទឹកប្រាក់​៧,៥​ប៊ី​លាន​ដុល្លារ​។ ទន្ទឹម​នឹង​នេះ អត្រាកំណើន​ប្រចាំឆ្នាំ​២០១៥-២០២០ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​៤៣% ។ ទីផ្សារ​សន្តិសុខ​ព័ត៌មាន​ថៃ នឹង​មាន​ទឹកប្រាក់​២០​ដុល្លារ​នៅ​ឆ្នាំ​នេះ ហើយ​យើង​នឹង​សម្រេច​ឲ្យ​បាន​នូវ​ចំណែក​ទីផ្សារ​ក្នុងស្រុក ២០% ពោល​គឺ​កើនឡើង​១០% បើ​ធៀប​នឹង​ឆ្នាំ​មុន » ។

ចំណែក​លោក WuttikraiMatthavabhandhu អ្នកគ្រប់គ្រង​ផលិតផល​នៃ​ក្រុមហ៊ុន Bitdefender បាន​ឲ្យ​ដឹង​ដែរ​ថា ៖ « ក្រុមហ៊ុន​របស់​លោក​បាន​ពិភាក្សា​ជាមួយ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អីុន​ធើ​រ​ណេ​ត ដើម្បី​បញ្ចូល​នូវ software ជាមួយ​សេវា​អីុ​ន​ធើ​រ​ណេ​ត ។ ក្រុមហ៊ុន​ក៏​មាន​បំណង​បញ្ចូល​គ្នា​នូវ software ជាមួយ​ទូរស័ព្ទ Oppo ដូចដែល​ធ្លាប់​ធ្វើ​នៅ​វៀតណាម​ផងដែរ » ៕