សហរដ្ឋអាមេរិក ៖ មហាសេដ្ឋីវិនិយោគិន លោក Warren Buffett បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ៖ « សេដ្ឋកិច្ចអាមេរិកមានទិសដៅវិជ្ជមាន ថ្វីបើការធ្វើជំនួញហាក់ប្រឈមនឹងឧបសគ្គមួយចំនួនក្តី ។ ដោយផ្តោតលើការចូលរួមចំណែកនៃប្រាក់ចំណេញក្រុមហ៊ុនរបស់លោក កាលពីឆ្នាំមុនចំនួន២៤ប៊ីលានដុល្លារ និងបានពិភាក្សាពីទស្សនវិស័យជាមួយម្ចាស់ភាគហ៊ុនក្រុមហ៊ុន Berkshire Hathaway នាពេលអនាគតផងដែរ » ។
លោក Warren Buffett បានការពារការអនុវត្តកម្ចីសម្រាប់ទូរស័ព្ទចល័ត ពោលគឺផ្ទះ Clayton និងគណៈកម្មាធិការរបស់ Berkshire ព្រមទាំងក្រុមហ៊ុនវិនិយោគមូលធនសេវា 3G ។ ការអនុវត្តកម្ចីរបស់លោកស្រី Clayton ត្រូវបានចោទសួរនាពេលកន្លងមកដោយកាសែត Seattle Times និងកាសែត The Center for Public Integrity ដែលបានស្នើដល់ក្រុមហ៊ុនកំពុងតែប្រើប្រាស់កម្ចី ឲ្យអនុវត្តតាមបទប្បញ្ញត្តិរបស់ធនាគារបម្រុង និងថែរក្សាភាពជាម្ចាស់កម្មសិទ្ធិរបស់វត្ថុបញ្ចាំទាំងអស់ ។
ក្រុមហ៊ុន Berkshire បានសហការជាមួយក្រុមហ៊ុនមូលធនសេវា ដោយបានប្រកាសថា នឹងបង្កើនក្រុមហុ៊នថ្មី២ គឺក្រុមហ៊ុន Kraft Foods និងក្រុមហ៊ុន Heinz ។
លោក Warren Buffett ឲ្យដឹងថា ៖ « លោកចង់ទិញក្រុមហ៊ុនដែលស្របនឹងក្រុមហ៊ុនរបស់ខ្លួន ខណៈទស្សនវិស័យ 3G នៃសេវាកម្មអាចនឹងកាត់បន្ថយថ្លៃដើម » ។
ចំណែកអ្នកវិភាគ លោក Edward Jones និយាយថា ៖ « លោក Warren Buffett បានការពារក្រុមហ៊ុនមូលធន និង 3G ចំណែកលោកស្រី Clayton ថា លោកនៅតែមានការរិះគន់ » ។
ក្នុងលិខិតបញ្ជាក់ថា ម្ចាស់ភាគហ៊ុន Bershire នឹងត្រូវបានស្នើឲ្យបោះឆ្នោតដាក់គម្រោងស្នើសុំក្រុមហ៊ុន ដើម្បីរៀបចំរបាយការណ៍ពីការគំរាមកំហែង និងប្រែប្រួលអាកាសធាតុ សម្រាប់ធានាឲ្យបានការប្រតិបត្តិការដ៏ត្រឹមត្រូវ ។
លោក Warren Buffett បន្តថា ៖ « វាមិនធ្វើឲ្យក្រុមហ៊ុនធានារ៉ាប់រងជួបបញ្ហាឡើយ ព្រោះតម្លៃត្រូវបានកំណត់ដោយគោលនយោបាយ និងផ្អែកលើការវាយតម្លៃហានិភ័យប្រចាំឆ្នាំ » ៕
ចែករំលែកព័តមាននេះ