ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត HINO ព្រលះ​ជាមួយ RX 330 ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់

10 ឆ្នាំ មុន

ខេត្តសៀមរាប​៖ រថយន្ត​យី​ឌុ​ប (HINO) ឡើង​វ៉ា​រថយន្ត​មួយ​ផ្សេង​ទៀត ប៉ុន្តែ​មិន​ផុត​ក៏​រ៉េ​ចង្កូត​មក​វិញ បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 330 ពេញទំហឹង បណ្តាល​ឱ្យ​ដាច់​កង់​មុខ ក្រឡាប់​ផ្ងារជើង​

ខេត្តសៀមរាប​៖ រថយន្ត​យី​ឌុ​ប (HINO) ឡើង​វ៉ា​រថយន្ត​មួយ​ផ្សេង​ទៀត ប៉ុន្តែ​មិន​ផុត​ក៏​រ៉េ​ចង្កូត​ បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 330 ពេញទំហឹង បណ្តាល​ឱ្យ​ដាច់​កង់​មុខក្រឡាប់​ផ្ងារជើង​ឡើង​លើ បណ្ដាល​ឱ្យ​អ្នក​បើករថយន្ដ​ឡិច​ស៊ិ​សបាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​រួម​ដំណើរ​រង​របួសស្រាល ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០២​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែ​មិ​នា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ក្នុងភូមិ​គោក​ភ្នៅ ឃុំ​សសរស្តម្ភ ស្រុក​ពួក ខេត្តសៀមរាប ។

លោក​វរសេនីយ៍ត្រី ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៦​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​០១ ខែ​មិ​នា ឆ្នាំ​២០១៦ ថា ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ បង្ករ​ឡើង​ដោយ​រថយន្ត​យី​ឌុ​ប​(HINO) ពាក់​ស្លាក​លេខ​ព្រះ​សី​ហុ​ន 3A-0641 បើក​វ៉ា​រថយន្ត​មួយ​ផ្សេង​ទៀត ពី​លិចទៅ​កើត រួច​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស RX 330 ពាក់​ស្លាក​លេខ​ភ្នំពេញ 2AG-3312 ធ្វើ​ឱ្យ​ដាច់​កង់​មុខ ក្រឡាប់​ផ្ងារជើង​ឡើង​លើ និង​បណ្ដាល​ឱ្យ​អ្នកបើកបរ​រថយន្ដ​ឡិច​ស៊ិ​ស RX330 បាន​ស្លាប់​ម្នាក់ និង​អ្នក​រួម​ដំណើរ រង​របួសស្រាល ។

ឃើញ​ដូចនេះ​អ្នកបើកបរ​រថយន្ត​យី​ឌុ​ប (HINO) ក៏​បាន​ចុះ​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ផង​ដែរ ។ លោក​អធិការ​នគរបាល​ស្រុក បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ មានឈ្មោះ ណ​ត ណែន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ពងទឹក ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជ័រ ខេត្តព្រៃវែង ជា​អ្នកបើកបរ​បាន​ស្លាប់ ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ក្នុង​ក្រុង​សៀមរាប ។ ចំពោះ​អ្នក​រួម​ដំណើរ​មានឈ្មោះ លាង ថន ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ រស់នៅ​ភ្នំពេញ រង​របួសស្រាល ហើយ​អ្នក​បើករថយន្ត​យី​ឌុ​ប​(HINO) បាន​គេចខ្លួន​បាត់​ស្រមោល ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ឈ្មោះ លាង ថន ជា​ឪពុក យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក​រថយន្ត​ទាំង​២​ត្រូវ​បាន​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក បាន​ស្ទួ​ច​យក​ទៅ​រក្សា​ទុក រង​ចាំ​ភាគី​ទាំង​ពីរ​ដោះ​ស្រាល​តាម​ផ្លូវច្បាប់ ៕