ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា និងច្រឹង ពលរដ្ឋ បង្ហាញ​អារម្មណ៍​ខុស​គ្នា ក្រោយ​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

​​រាជធានីភ្នំពេញ ៖ ខុស​ពី​ពេល​កន្លង​មក​ដែល​ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា ​តែងតែ​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​

​​រាជធានីភ្នំពេញ ៖ ខុស​ពី​ពេល​កន្លង​មក​ដែល​ខ្សែប្រយុទ្ធ​ចាន់ វឌ្ឍនាកា ​តែងតែ​បង្ហាញ​នូវ​ការ​ចាប់អារម្មណ៍​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​នៅ​ពេល​ទទួល​បាន​តំណែង ឬ​តួនាទី​អ្វីមួយ ប៉ុន្តែ​ពេល​នេះ លោក​បែរជា​ស្ងាត់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​តែ​ម្ដង ដោយ​សូ​ម្បី​តែ​ទូរស័ព្ទ​ដើម្បី​ឆ្លើយឆ្លង​ពី​ចំណាប់អារម្មណ៍​ក៏​កម្រ​លើក​នោះ​ដែរ​។ ភាព​ស្ងប់ស្ងាត់​នេះ ត្រូវ​មិត្ត​រួម​ក្រុម​អះអាង​ថា ដោយសារ​តែ​លោក​លែង​សូវ​រវល់​នឹង​ទូរស័ព្ទ ដោយ​គិតតែ​ប្រឹង​ហាត់ ដើម្បី​កុំអោយ​របូត​កៅអី​ជា​ថ្មី​ដូច​មុន​។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល កីឡាករ ច្រឹង ពលរដ្ឋ វិញ បង្ហោះ​អរ​សប្បាយ ហើយ​មាន​អ្នក Comment និង ចែកចាយ​លើក​ទូរស័ព្ទ ចង់​ផ្ទុះ​ផេ​ក​។

បន្ទាប់​ពី​បញ្ចេញ​បញ្ជី​ឈ្មោះ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ការ​ប្រកួត​វគ្គ Play off នៃ​ពានរង្វាន់ AFC ASIAN Cup China 2023 និង​ការ​ជម្រុះ​ពាន​រង្វាន់ AFC U23 ASIAN Cup Uzbekistan 2022 ដែល​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩ ដល់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ នៅ​ប្រទេស​បា​រ៉ែ​ន និង​ជប៉ុន ហើយ​មានឈ្មោះ​កីឡាករ​២​រូប ដែល​ធ្លាប់​បាត់​មុខ គឺ ចាន់ វឌ្ឍនាកា និង​ច្រឹង ពលរដ្ឋ បាន​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

ខ្សែ ប្រយុទ្ធ​របស់​បឹង​កេ​ត ចាន់ វឌ្ឍនាកា ដែល ធ្លាប់​បាត់ឈ្មោះ​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ត្រូវ​បាន​អ្នក ចាត់​ការ​ទូទៅ លោក Keisuke Honda នឹង​ក្រុម​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា សម្រេច​ដាក់​ឱ្យ​ចូល​ត្រឡ​ប់​មក​វិញ ​។ ខ្សែ​បម្រើ​កណ្តាល​វ័យក្មេង ច្រឹង ពល​រដ្ឋ របស់ក្លិប​វិសាខា ដែល​ធ្លាប់​ដើរតួ​នាទី ជា​អ្នក​ចែក​បាល់​យ៉ាង​ល្អ នៅ​តំបន់​កណ្តាល​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក៏ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ចូល​រួម ជាមួយ​ក្រុម​ឡើង​វិញ​ផង​ដែរ ​។

ការ​ត្រឡ​ប់​មក​វិញ​នេះ គឺ​ចាប់​តាំង​ពី​រូបគេ ត្រូវ​បាន អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា លោក Leonardo Vitorino ប្រកាស​លុប​ឈ្មោះ​ចេញ​ពី​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ សំ​អឿ​ន ពិដោរ ក្នុង​អំឡុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ឆ្នាំ ២០១៧ គឺ​ពេល​ដែល​ក្រុម​កម្ពុជា បាន​ចាញ់​ទាំង​៥​ប្រកួត និង​ឈរ​នៅ​បាត​តារាង​ប្រចាំ​ពូ​ល B ដោយ​គ្មាន​១​ពិន្ទុ​សោះ​។ សម្រាប់ ចាន់ វឌ្ឍនាកា ការ​មានឈ្មោះ​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ សារ​ឡើង​វិញ​នេះ ក៏​ព្រោះតែ​គេ​បាន​បង្ហាញ​ទម្រង់​ល្អ​ឡើង​វិញ និង​បាន​ក្លាយជា ខ្សែ​ប្រយុទ្ធ​យ៉ាង​សំខាន់ ដែល​អាច​ជួយ​ឱ្យ​បឹង​កេ​ត ទទួល​បាន​ជ័យជម្នះ​៨​លើក​ជាប់​ៗ​គ្នា មុន​ពេល​ពួក​គេ មក​ចាញ់​ក្រុម​វិសាខា ៥-១ ប៉ុន្តែ​បឹង​កេ​ត ក៏​បាន​សង​សឹង​ចំពោះ​ការ​ចាញ់​ដ៏​ជូរចត់​នេះ​វិញ​ផង​ដែរ ដោយ​ការ​យក​ឈ្នះ ២-១ លើ​វិសាខា​វិញ សម្រាប់​ការ ប្រកួត​ជើង​ទី​២ នៃ​លី​គ​កំពូល​កម្ពុជា ហើយ ចាន់ វឌ្ឍនាកា ជា​អ្នក​រក​បាន​គ្រាប់​បាល់​ទាំង​២​នេះ តែ​ម្នាក់ឯង​។ អ្នកគាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​ការ​គាំទ្រ​សម្រាប់​ឱកាស​វិល​ត្រលប់​របស់​អ្នក​ទាំង​ពីរ ប៉ុន្តែ​ក្រឡេក​មើល​អ្នក​ទាំង​ពីរ​បែរជា​បង្ហាញ​អារម្មណ៍​ខុស​គ្នា​ជា​សាធារណៈ​ទៅ​វិញ​។

កីឡាករ ច្រឹង ពលរដ្ឋ បាន​សរសេរ​សារ​ជា​សាធារណៈ​ថា «ខ្ញុំ​ពិតជា​សប្បាយចិត្ត​នៃ​ការ​ត្រលប់​មក​វិញ និង​ពាក់អាវ​ជម្រើសជាតិ​កម្ពុជា​ម្ដងទៀត ខ្ញុំ​ប្ដេជ្ញា​ធ្វើ​អោយ​បាន​ល្អ​បំផុត សូម​អរគុណ​សម្រាប់​ការ​ស្រលាញ់ និង ការ​គាំទ្រ នេះ​កាដូ​សម្រាប់​អ្នក​ទាំងអស់​គ្នា​»។ បន្ថែម​ពីលើ​ការ​បង្ហោះ គឺ​មាន​អ្នក​បញ្ចេញមតិ​រាប់​សិប​ពាន់​ដង ហើយ​លោ​ក៏​ឆ្លើយ​តប​ដោយ​អារម្មណ៍​រំភើប​និង​សប្បាយ​រីករាយ​ផង​ដែរ​។ ប៉ុន្តែ​ក្រឡេក​ទៅ​មើល​ហ្វេ​ស​ប៊ុ​ក និង ផេ​ក​ផ្លូវការ​របស់ កីឡាករ ចាន់ វឌ្ឍនាកា វិញ គឺ​ស្ងាត់​ដូច​ចោរលួច​សេះ​។ សូ​ម្បី​តែ​ការ​បង្ហោះ​សារ​អបអរ​ខ្លួនឯង​មួយ​ក៏​គ្មាន​ដែរ​។ ប៉ុន្តែ​លោក​បែរជា​បង្ហោះ​សារ​អបអរ​កីឡាករ​មួយ​ចំនួន ដែល​បាន​ត្រឡប់​ចូល​ក្រុម​ជម្រើសជាតិ​។

នៅ​លើ​ផេ​ក និង​ហ្វេ​ស​ប៊ុ​ករប​ស់លោក​មានការ​Tage អបអរ​ពី​ឱកាស​ចូល​ជម្រើសជាតិ​ជា​ថ្មី​របស់​លោក​យ៉ាង​ខ្លាំង ហើយ​ខណៈ​អ្នកគាំទ្រ​សរសេរ​ពាក្យ​ជូនពរ​លោក​ចង់​ផ្ទុះ​ផេ​ក តែ​បែរជា​គ្មាន​ការ​ឆ្លើយ​តប​របស់​លោក​ទាល់តែ​សោះ ពេញ​មួយ​ថ្ងៃ​ទី​២៧ កញ្ញា បន្ទាប់​ពី​ក្រុម​ជម្រើស​ប្រកាស​ឈ្មោះ​។ ការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ក៏​គ្មាន​ការ​ឆ្លើយ​តប​ដែរ ហើយ​ចម្លើយ​មួយ​ដែល​អ្នក​ស្និ​ទ្ធិ​ស្នាល​លោក​បាន​បញ្ជាក់​គឺ​បញ្ជាក់​ថា លោក​អាច​មិន​កាន់​ទូរស័ព្ទ​ទេ ទើប​ស្ងប់ស្ងាត់​បែប​នឹង​។

មានការ​បញ្ជាក់​ទៀត​ថា ការ​ភ្លាត់​បាត់ឈ្មោះ​ពី​ជម្រើសជាតិ​អស់​ច្រើន​ឆ្នាំ គឺ​ដោយសារ​តែ​កាលនោះ​លោក​ត្រូវ​បាន​ចោទប្រកាន់​ថា មិន​យកចិត្តទុកដាក់ លេង​ទូរស័ព្ទ​ច្រើន អារម្មណ៍​មិន​មូល ហើយ​ទំនងជា​បទ​ពិសោធន៍​នេះ ទើប​លោក​មិនសូវ​រវល់​នឹង​ទូរស័ព្ទ​ដូច​មុន​ទេ លើកលែងតែ​អ្នក​ស្គាល់​ទើប​លោក​ខ​ល​ត្រឡ​ប់​ទៅ​វិញ​។ ម្នាក់​ៗ​លើក​ឡើង​ថា ចាន់ វឌ្ឍនាកា កំពុង​យកចិត្តទុកដាក់​នឹង​ការ​ហ្វឹកហាត់ និង​ដាក់ខ្លួន​ឆ្ងាយ​ពី​ហ្វេ​ស​ប៊ុ​ក ដើម្បី​ពង្រឹង​ការ​តាំងចិត្ត​អោយ​បាន​ល្អ​កុំអោយ​ខូច​ឈ្មោះ ក្រោយ​ត្រឡ​ប់​ចូល​វិញ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ