Zinedine Zidane គ្រូបង្វឹកក្លិបReal Madrid បានទទួលស្គាល់ថា តំណែងគ្រូបង្វឹករបស់ខ្លួនចាប់ផ្ដើមរង្គោះរង្គើ និងអាចជ្រុះចេញពីតំណែងក្រោយពេលចប់រដូវកាលនេះ បន្ទាប់ពីត្រូវក្លិបAt-Madrid យកឈ្នះក្នុងលទ្ធផល១-០ ក្នុងLaliga អេស្ប៉ាញ កាលពីថ្ងៃទី២៧ កុម្ភៈ កន្លងមក ។
អតីតកីឡាករក្រុមជម្រើសជាតិបារាំងរូបនេះថ្លែងថា៖«នៅឆ្នាំក្រោយអាចមានការប្រែប្រួលទាំងកីឡាករ និងគ្រូបង្វឹក ។ ប៉ុន្តែបច្ចុប្បន្ននៅដំណើរការបន្ត ព្រោះនៅមានទិសដៅត្រូវពុះពារក្នុងការប្រជែងយកជើងឯកដោយមិនព្រមចុះចាញ់ឡើយ ។ ការបរាជ័យដោយចាញ់ក្លិបAt-Madrid លើកនេះ គឺជារឿងឈឺចាប់បំផុតសម្រាប់ខ្ញុំហេតុដូច្នេះត្រូវតស៊ូបន្តទៀត ដើម្បីអនាគត» ៕
ចែករំលែកព័តមាននេះ