ទីភ្នាក់ងារព័ត៌មានប៊ុលហ្គារី កាលពីពេលថ្មីៗនេះផ្សាយថា កីឡាករCristiano Ronaldoខ្សែបម្រើប្រយុទ្ធក្លិបReal Madrid នៅក្របខ័ណ្ឌLaliga អេស្ប៉ាញ កំពុងទាក់ទងនាងNikoleta Lozanova តារាម៉ូដដ៏សិចស៊ីនិងជាអតីតភរិយាកីឡាករValeri Bojinov ខ្សែប្រយុទ្ធជនជាតិប៊ុលហ្គារី ក្រោយពីឃើញរូបថតរបស់នាងនៅក្នុងប្រព័ន្ធInstagram និងបានទាក់ទងគ្នាជាញឹកញាប់ ។
បន្ទាប់ពីទាក់ទងគ្នាជាច្រើនលើកមក តារាម៉ូដប្រចាំទស្សនាវដ្ដី Play Boyកាលពីឆ្នាំ២០០៦រូបនេះបានធ្វើដំណើរទៅក្រុងម៉ាឌ្រីត ដើម្បីណាត់ជួបគ្នានិងក្រោយមកក៏ធ្វើដំណើរទៅមកក្នុងក្រុងខាងលើនៅរៀងរាល់សប្ដាហ៍ដើម្បីបានជួបCristiano Ronaldo ៕
ចែករំលែកព័តមាននេះ