ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ថ្ងៃ​ចុងខែ​នេះ​ឆ្នាំ​ទាំង​៧​លាភ​ខ្លាំង​សំណាង​ធំ​ង៉ូ​វ​ហេង​ល្អ​ណាស់

2 ឆ្នាំ មុន

ស្តេច​ហោរ​ចក្រវាល​សិង្ហ​បុរី​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៧​នៅ​រង្វង់​ពីរ​ថ្ងៃ​(២៩- ៣០) ចុងខែ​កញ្ញា​នេះ លេខ​ហេង​ចូល​១២៤ មាន​លាភ មានសំណាង មាន​លុយ មាស​ពេជ្រ កែវកង…

ស្តេច​ហោរ​ចក្រវាល​សិង្ហ​បុរី​ចិន​សែ​បាន​ទស្សន៍​ទាយ​មុន​នេះ​ថា លោក​អ្នក​ដែល​កើត​ឆ្នាំ​ទាំង​៧​នៅ​រង្វង់​ពីរ​ថ្ងៃ​(២៩- ៣០) ចុងខែ​កញ្ញា​នេះ លេខ​ហេង​ចូល​១២៤ មាន​លាភ មានសំណាង មាន​លុយ មាស​ពេជ្រ កែវកង ទ្រព្យសម្បត្តិ បុណ្យស័ក្តិ​ឋានៈ​ខ្ពង់ខ្ពស់​រស់​ដោយ​សិរី​សុភមង្គល ។

ឆ្នាំខាល លោក​អ្នកមាន​លាភ​មាន​លុយ​ហូរ​ចូល​ដូច​ភ្លៀង​ធ្លាក់​ពីលើ​មេឃ ។ នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​តាម​ទំនាយ​កំពូល​ហោរា​ចិន​សែ​បាន​បង្ហាញ​ថា លោក​អ្នកមាន​លាភ​ធំ សំណាង​ខ្ពស់ លុយ​ហូរ​ចូល​កាន់តែ​ខ្លាំង រាសី​ឡើង​ខ្ពស់ត្រដែត​បើ​លោក​អ្នក​ចង់​ធ្វើការ​ផ្លាស់​ប្តូរ​អ្វី​តែង​ផ្តល់​ផល​ល្អ​និង​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ រាល់​ការងារ​រក​ទទួលទាន​មាន​លាភ​មាន​លុយ​ចូល​ច្រើន​ៗ

ឆ្នាំម្សាញ់ ពីរ​ថ្ងៃ​ចុងខែ​នេះ​ដួង​រាសី​របស់​លោក​អ្នក​ឡើង​ខ្ពស់ត្រដែត​មានជោគ​មាន​ជ័យ​មាន​សិរី​សួស្តី​បវរ​មហាប្រសើរ​ហើយ​ដំណើរ​ជីវិត​ពិតជា​មាន​ភាព​សុខដុម​គាប់ប្រសើរ​ណាស់​បើ​លោក​អ្នក​ចង់​ទំនាក់ទំនង​ការងារ​ឬ​ទាក់ទង​បញ្ហា​ប្រាក់​កាក់​ធ្វើ​អ្វីមួយ​រមែង​ទទួល​បាន​ជោគជ័យ​ភ្លាម​ៗ ។ ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ទិញ​ចូល​លក់​ចេញ​ចំណេញ​ក ប់​ក្តោង ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ភាព​ផ្អែមល្ហែម​ស្រស់ស្រាយ​នឹង​គ្នា​ជា​និច្ច ។

ឆ្នាំមមី នៅ​រង្វង់​ពីរ​ថ្ងៃ​ចុងខែ​នេះ​លោក​អ្នកមាន​លាភ​ធំ​ហូរ​ចូល​ដូច​ទឹក ការងារ​តាម​អង្គភាព ស្ថាប័ន​ទទួលផល​ល្អ​ប្រសើរ ពណ៌​នៃ​លាភ​សំណាង​ពណ៌​ស​, លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ ការងារ​រក​ទទួលទាន​គ្រប់​ច្រកល្ហក​បាន​ទទួលផល​ហួស​ពី​ការ​ស្មាន​ប្រាក់​ចូល​មក​គ្រប់​ទិស​ទី ។ អ្នក​ប្រកបការងារ​រកស៊ី​ជួញដូរ​បាន​ផល​ចំណេញ​ដ៏​ច្រើន​លើសលប់ គ្រួសារ​មាន​សុភមង្គល​ក្រៃ​លែង ។

ឆ្នាំវក រាសី​ល្អ​ណាស់ លាភ​ធំ​ចាំង​ចូល​មក​ក្នុង​ជីវិត​សម្បូរហូរហៀរ ហុងស៊ុយ​ល្អ ង៉ូ​វ​ហេង​ឡើង​ខ្ពស់​សម្បូរ​លុយ​ចាយ​និង​មាន​លាភ​ធំ​ដទៃ​ទៀត​ចូល​មក​ក្នុង​ពេល​ដំណាលគ្នា​នេះ ។ តាម​ជើង​លេខ​បាន​បង្ហាញ​ថា នៅ​រង្វង់់​ពីរ​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​លុយ​ធំ​ចូល​មក​ច្រើន​ៗ​និង​ជា​អ្នកមាន​បញ្ញា​វាងវៃ​អាច​សម្រេច​រាល់​ការងារ​យ៉ាង​ល្អ​ប្រសើ ។

ឆ្នាំរកា ចុងខែ​ពីរ​ថ្ងៃនេះ​លោក​អ្នកមាន​លាភ​មាន​ជ័យ​មាន​លុយ​ចូល​ហូរហៀរ បើ​លោក​អ្នក​ចង់​ធ្វើការ​ដាក់​ទុន​រកស៊ី​ឬ​ចរចា​រឿង​សំខាន់​អ្វីមួយ​គឺជា​ឱកាសល្អ​បំផុត​ទទួល​បាន​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​ត្រចះត្រចង់ ។ រីឯ​សម្ព័ន្ធភាព​ស្នេហា​គូ​ស្វាមីភរិយា​កំលោះ​ក្រមុំ​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ផ្អែមល្ហែម​រកគ្នា​ប្រពៃ​ណាស់

ឆ្នាំមមែ រាសី​ខ្ពស់ ដល់​ពេលវេលា​ដែល​លោក​អ្នកមាន​សំណាង មាន​លុយ មាសប្រាក់ មាន​លាភ​មាន​ជ័យ​មាន​សិរី​មង្គល​ហូរ​ចូល​ជីវិត​ហើយ ។ ចុងខែ​ពីរ​ថ្ងៃនេះ រាល់​ការងារ​រក​ទទួលទាន​បាន​ផល​ចូល​មក​គ្រប់​ទិស​ទី រីឯ​អ្នក​រកស៊ី​ជួញដូរ​វិញ​កាក់កប​កាន់តែ​ខ្លាំង​បើ​មានការ​បើកមុខ​របរ​ថ្មី​ផង​គឺ​ពិតជា​ល្អ​បំផុត​សម្រាប់​ឱកាស​ពិសេស​នេះ

ឆ្នាំកុរ រាសី​ឡើង​ខ្ពស់ត្រដែត​មាន​តែ​ភាព​ស្រស់ស្រាយ​និង​ស្នាមញញឹម​ជា​និច្ច ។ នៅ​អំឡុង​ពីរ​ថ្ងៃនេះ​បើ​លោក​អ្នក​ចង់​ពឹងពាក់​អ្នក​ណា​រមែង​ហុច​ផ្លែផ្កា​តប​មក​វិញ​យ៉ាង​គាប់ប្រសើរ ។ បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ទោះ​ចេញ​ធ្វើ​ជំនួញ​ទី​ជិត​ទី​ឆ្ងាយ​មានការ​លូតលាស់​ទៅ​មុខជា​និច្ច ឯ​ផល​កម្រៃ​ទៀត​សោត​ក៏​ចូល​មក​យ៉ាង​ក្រាស់ក្រៃ​គួរ​ជាទី​កក់ក្តៅ​ការ​ធ្វើ​ដំណើរ​ទៅ​ទី​ជិត​ឆ្ងាយ​ជួប​តែ​សុខក្សេមក្សាន្ត​ទាំង​ពេល​ទៅ​និង​ត្រឡប់​មក​វិញ ។ ចំពោះ​សម្ព័ន្ធភាព​ស្នេហា​ប្រុស​ស្រី​មាន​តែ​ការ​យល់ចិត្ត​គ្នា​ល្អ​ណាស់ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ