ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​បា.ញ់​សាក​មី​ស៊ី​ល​ថ្មី ​និង​អះអាង​ពី​សិទ្ធិ​សាក​ល្បង​អាវុធ

2 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០២១ ​បាន​បា.ញ់​សាកល្បង​មី​ស៊ីល​មួយ​ទៅ​កាន់​សមុទ្រ ចំណែក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ប្រចាំ​អ​.​ស​.​ប ទាមទារ​សិទ្ធិ​ស្របច្បាប់ របស់​ប្រទេស​លោក ក្នុង​ការ​សាកល្បង​អាវុធ​នានា ប្រឈម​មុខ​នឹង

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ២០២១ ​បាន​បាញ់​សាកល្បង​មី​ស៊ីល​មួយ​ទៅ​កាន់​សមុទ្រ ចំណែក​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន ប្រចាំ​អ​.​ស​.​ប ទាមទារ​សិទ្ធិ​ស្របច្បាប់ របស់​ប្រទេស​លោក ក្នុង​ការ​សាកល្បង​អាវុធ​នានា ប្រឈម​មុខ​នឹង​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​។

យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា កូរ៉េ​ខាងជើង​បាន​បាញ់​នា​ថ្ងៃ​ទី​២៨​ ខែកញ្ញា វេលា​ព្រលឹម​នូវ​មី​ស៊ីល​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​គ្រាប់​ទៅ​កាន់​ឆ្នេរសមុទ្រ​ខាងកើត​។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​ជប៉ុន​ថ្លែង​ថា នោះ​ជា​មី​ស៊ី​ល​ដែល​ហាក់ដូចជា​មី​សី​ុ​ល​បាលី​ស្ទិ​ក​រយៈ​ខ្លី​។ ទន្ទឹម​គ្នា​នោះ​ដែរ​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាងជើង ប្រចាំ​អ​.​ស​.​បលោក​KIM SONG​ថ្លែង​ក្នុង​មហាសន្និបាត​អ​.​ស​.​ប​ថា ប្រទេស​លោក​មាន​សិទ្ធិ​ស្របច្បាប់​នៃ​ស្វ័យការពារ ដើម្បី​អភិវឌ្ឍ សាកល្បង ផលិត​និង​មាន​បណ្ដា​ប្រព័ន្ធ​អាវុធ​។ លោក​ក៏​ទាមទារ​ដែរ​ឲ្យ​សហរដ្ឋ​ង​អា​មេ​រិ​ក​បញ្ឈប់​នយោបាយ​ប្រទូស្ត​រ៉ា​យ​របស់​ខ្លួន​។ យើង​គ្រាន់តែ​ពង្រឹងសមត្ថភាព​ការពារ របស់​ជាតិ​យើង ដើម្បី​យើង​អាច​ការពារ​និង​ធានា​គួរ​ឲ្យ​ជឿជាក់​នូវ​សន្តិសុខ​និង​សន្តិភាព​របស់​ប្រទេស​។

អ្នកការទូត​រូប​នោះ​បន្ត​ទៀត​ថា សហរដ្ឋអាមេរិក​ត្រូវ​បង្ហាញ​តាម​រយៈ​អំពើ​ជាក់ស្ដែង​ថា​ខ្លួន​គ្មាន​ឆន្ទៈ​ប្រទូស្ត​រ៉ា​យ​ណាមួយ ចំពោះ​យើង​ឡើយ​។ ប្រសិនបើ​បែប​នោះ​យើង​ត្រៀម​ឆ្លើយ​តប​ដូច​គ្នា​វិញ តែ​វា​ហាក់ដូចជា​អា​មេ​រិ​ក​មិន​បាន​ត្រៀម​ប្រកាន់​យក​ទិស​ដៅ​នោះ​ឡើយ​។ អា​មេ​រិ​ក​ត្រូវ​បញ្ចប់​បណ្ដា​សមយុទ្ធ​យោធា និង​ឈប់​ដាក់​ពង្រាយ​អាវុធ​យុទ្ធសាស្ត្រ​ប្រឆាំង​ប្រទេស​យើង​។

ការ​បាញ់​មី​ស៊ីល​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទិ​២៨​កញ្ញា​ធ្វើ្វ​​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​លោកស្រី​គី​ម​យ៉ូ​ណា​ម ប្ងូ​ន​ស្រី​លោក​គី​ម​ជុង​អ៊ុ​ន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ជួប​គ្នា​កំពូល រវាង​កូរ៉េ​ទាំង​២ ដោយ​ទាមទារ​ជា​មុន ឲ្យ​ក្រុង​សេ​អ៊ូ​ល​បោះបង់​ចោល​នយោបាយ​ប្រទូស្ត​រា​៉​យ​របស់​ខ្លួន​។

ការ​លើក​ឡើង​ទាំងនោះ​កើត​មាន​ប៉ុន្មាន​ថ្ងៃ បន្ទាប់​ពី​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង លោក​MOON JAE IN​ស្នើ​បញ្ចប់​ជា​ផ្លូវការ​ជម្លោះ​នៅ​ឧបទ្វីប​កូរ៉េ​ឆ្នាំ​១៩៥០-៥៣ ដែល​បញ្ចប់​តាម​រយៈ​បទ​ឈប់​បាញ់​គ្នា មិនមែន​តាម​រយៈ​សន្ធិសញ្ញា​សន្តិភាព​មួយ​ឡើយ​។ បែប​នេះ​នាំ​ឲ្យ​ភាគី​ទាំង​២​ជា​លក្ខណៈ​បច្ចេកទេស​នៅ​តែ​មាន​សង្គ្រាម​នឹង​គ្នា ចាប់តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ