ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​​​ជា​ច្រើន​ជួប​ប្រទះ​ទឹកជំនន់​ដ៏​អាក្រក់ ​ក្រោយ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​នៅ​ថៃ

2 ឆ្នាំ មុន

ខេត្ត​​​ជា​ច្រើន​នៅ​ប្រទេស​ថៃ​ កំពុង​ជួប​ប្រទះ​ទឹកជំនន់​ដ៏​អាក្រក់ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បង្ក​ឡើង​ដោយសារ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ

ប្រទេស​ថៃ ៖ ខេត្ត​​​ជា​ច្រើន​នៅ​ប្រទេស​ថៃ​ កំពុង​ជួប​ប្រទះ​ទឹកជំនន់​ដ៏​អាក្រក់ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ បង្ក​ឡើង​ដោយសារ​ព្យុះ​ត្រូ​ពី​កាល់​ឈ្មោះ ​DIANMU​។

ភ្លៀង​ចាប់​ធ្លាក់​ខ្លាំង​ពី​ថ្ងៃ​ទី​២៣​ ខែ​កញ្ញា ឆ្នាំ​២០២១ ​មក ដោយនៅ​អ៊ូ​ប៊ុ​ន​រ៉ាត់​ថា​នី កម្រិត​ទឹកភ្លៀង​មាន​ដល់​១៤៦,៦​មី​លី្ល​ម៉ែត្រ​។ នេះ​បើ​តាម​នាយកដ្ឋាន​ឧតុនិយម​ថៃ​។ បន្ទាប់​មក​នៅ​តាក់​ហ្វា​ខេត្ត​ណា​ខន​សា​វណ្ណ​កម្រិត​ទឹកភ្លៀង​មាន​ដល់​២០២​មី​ល្លី​ម៉ែត្រ ហើយ​នៅ​ក្រុង​PHLIU​ខេត្ត​ចាន់​ថា​ប៊ូ​រី​កម្រិត​ទឹកភ្លៀង​មាន​១៨២​មី​ល្លី​ម៉ែត្រ​។

ព្យុះ​ត្រូ​ពី​កាល់នោះ​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ បាន​បោកបក់​លើ​ផ្នែក​មួយ​ដ៏​ធំ​របស់​ប្រទេស បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ភ្លាម​ៗ ប៉ះពាល់​ដល់​មនុស្ស​ច្រើន​ម៉ឺ​ន​គ្រួសារ​។ ស្ទឹង​ទាំងឡាយ​មានទឹក​ជន់​ហៀរ​បណ្ដាល​ឲ្យ​មានការ​លិចលង់​ធ្ងន់ធ្ងរ​។

ព្យុះ​ DIANMU បណ្ដាល​ឲ្យ​ខេត្ត​ថៃ​ចំនួន​១២​ត្រូវ​លិចលង់ ដោយ​ខេត្ត​CHAIYAPHUM​ជា​ខេត្ត​រង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត​។ ចំណែក​​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ភាគ​ខាងជើង​រង​ការ​ខូ​ត​ខាត​ដោយ​ទឹកជំនន់ ប៉ុន្តែ​មាន​តែ​មន្ទីរពេទ្យ​បាន​ណេ​ត​ណា​រ៉ុ​ង​ទេ ដែល​ត្រូវ​ជម្លៀស​បណ្ដា​អ្នក​ជំ​ងឹ​ចេញ​និង​បិទទ្វារ​ក្រោយ​ទឹក​លិច​។ ខេត្ត​មួយទៀត​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​ដែរ គឹ​ខេត្ត​ភិត​ចា​ប៊ុ​ន​ដែល​នៅ​ទីនោះ​ផ្លូវថ្នល់​លេខ​២១​នៅ​តែ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍ នា​យប់​ថ្ងៃ​ទី​២៦​កញ្ញា​ដោយ​កម្រិត​ទឹក​មិន​អាច​ឲ្យ​រថយន្ត​បើក​កាត់​បាន​។ ចំណែក​ផ្នែក​នានា​នៃ​ខេត្ត​ណា​ខន​រ៉ាត​ស៊ីម៉ា​រង​គ្រោះ​ដោយ​ទឹកជំនន់​ធ្ងន់ធ្ងរ ដោយ​អាង​ទឹក​មួយ​មានទឹក​ហៀរហូរ​ចេញ នាំ​ឲ្យ​មានទឹក​ជន់​លិច​ដល់​ត្រឹម​ជង្គង់ ហើយ​ទឹក​លិច​ជាន់​ខាងក្រោម​នៃ​ផ្ទះ​ជា​ច្រើន​។

នៅ​ភាគ​កណ្ដាល​ប្រទេស​ទឹកជំនន់​ធ្ងន់ធ្ងរ​វាយប្រហារ​ខេត្ត​លុប​បូ​រី​ដោយ​មនុស្ស​ច្រើន​ម៉ឺន​គ្រួសារ​រង​ការ​ប៉ះពាល់​។ ខេត្ត​ជិតខាង​ចៃ​យ៉ា​ភូមិ​ក៏​រង​ការ​លិចលង់​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ toutelathailande

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ