ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ រង​ការ​គំរាមកំហែង​ដោយសារ​ទឹកជំនន់​ប៉ុន្មាន​ថ្ងៃ​ហើយ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​រង​ការ​គំរាមកំហែង ដោយសារ​គ្រោះ​ទឹកជំនន់ ប៉ុន្តែ​អាច​ទប់ទល់​ស្ថានភាព​នេះ​បាន ទោះបីជា​ទឹក​ឡើង​ជិត​កន្លះ​ម៉ែត្រ​ទៀត​ក៏​ដោយ

ខេត្តបន្ទាយមានជ័យ ៖ ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ បាន​រង​ការ​គំរាមកំហែង ដោយសារ​គ្រោះ​ទឹកជំនន់ ប៉ុន្តែ​អាច​ទប់ទល់​ស្ថានភាព​នេះ​បាន ទោះបីជា​ទឹក​ឡើង​ជិត​កន្លះ​ម៉ែត្រ​ទៀត​ក៏​ដោយ នេះ​គិត​ត្រឹម​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថិត​នៅ​ក្នុងភូមិ​គាប សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោភ័ណ​។

នៅ​ពេល​ដែល​ទឹកជំនន់​កំពុង​គំរាមកំហែង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ឃើញ​វត្តមាន​ឯកឧត្តម ប៉ែន ស៊ី​ណ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​បាន​ចុះ​មក​ពិនិត្យ​មើល​ស្ថាន​។

លោក អ៊ុ​ង ស៊ី​ផា​ន ប្រធាន​ពន្ធនាគា​ខេត្តបន្ទាយមានជ័យ បានអោយ​ដឹង​ថា ទឹកជំនន់​បាន​គំរាមកំហែង​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ តែ​ជា​ការ​ណែនាំ​ពី​ឯកឧត្តម​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ហើយ កម្លាំង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បានដឹង​ជា​មុន ហើយ​ក៏​បាន​ត្រៀម​យក​កា​រ៉ុ​ង​ខ្សាច់ និង​កំទេច​ថ្ម​ជាង​៥.០០០​កា​រ៉ុ​ង មក​តម្រៀប​ជា​២​ជួរ​កម្ពស់​ជាង​១​ម៉ែត្រ​ដាក់​ជុំវិញ​របង​ពន្ធនាគារ និង​បាន​ចាក់សាប ដើម្បី​ការពារ​ទុកជា​មុន ទើប​អាច​ទប់ទល់​ស្ថានភាព​រហូត​មក​ដល់​ពេល​នេះ​។

លោក​បាន​បញ្ជាក់​ថា ស្ថានភាព​ទឹកជំនន់​ជុំវិញ​របង​ខាងក្រៅ គឺ​មាន​កម្ពស់​ជិត​១​ម៉ែត្រ​ហើយ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០២០​កន្លង​​ទៅ ខ្វះ​ជិត​កន្លះ​ម៉ែត្រ​ទៀត ហើយ​លោក​ក៏​បាន​រៀបចំ​បិទ​ប្រព័ន្ធ​លូ​បង្ហូរទឹក និង​ដាក់​ម៉ាស៊ីន​ចំនួន​៥​គ្រឿង​សម្រាប់​មូ​ប​ចេញ​​ជា​ប្រចាំ​ដែល​ទឹក​ជ្រាប​ចូល ហើយ​រហូត​ដល់​ពេល​នេះ គឺ​អាច​ទប់ទល់​ស្ថានភាព​ទឹកបាន ដោយសារ​តែ​ការ​ត្រៀប​បម្រុង​ការពារ​ទុកជា​មុន​។

ចំណែក​លោក ប៉ែន ស៊ី​ណ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ក៏​បាន​បញ្ជាក់​ថា រហូត​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២១​នេះ ស្ថានភាព​ទឹក​ដែល​គំរាមកំហែង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ គឺ​មាន​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ហើយ ប៉ុន្តែ​ដោយសារ​មន្ត្រី​ពន្ធនាគា​ខេត្ត​បាន​ខិតខំ​យកចិត្តទុកដាក់​ធ្វើការ​ទប់ស្កាត់ បង្ការ និង​ត្រៀម​បម្រុង​ជា​មុន ដោយ​យក​កា​រ៉ុ​ង​ខ្សាច់​បិទ​ខ្ទប់​ជុំវិញ​របង​ខាងក្រៅ និង​បាន​ដាក់​ម៉ាស៊ីនបូមទឹក​ចេញ​ចំនួន​៥​គ្រឿង​ជា​ប្រចាំ​ទៀត ទើប​រហូត​ដល់​ពេល​នេះ (​ថ្ងៃ​ទី​២៨ កញ្ញា​) ស្ថានភាព គឺ​អាច​គ្រប់គ្រង​បាន ទោះបីជា​ទឹក​ឡើង​ជិត​កន្លះ​ម៉ែត្រ​ទៀត ក៏​អាច​ទប់ទល់​បាន​ដែរ ដោយសារ​មើល​តាម​ស្ថានភាព និង​ការ​ទប់ស្កាត់ ព្រមទាំង​បង្ការ​មុន​ជា​ស្រេច​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ