ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​ ៖ ​កម្ពុជា​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ​ជាង​៦​លាន​ដូ​ស ​ក្នុង​ឃ្លាំង​ត្រៀម​ចាក់​ដូស​ជំរុញ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បូក​បន្ថែម​ទាំង​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​ទើប​មក​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា កម្ពុជា​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ឃ្លាំង ជាង​៦​លាន​ដូ​ស​សម្រាប់​ចាក់​ដូ​ស​ជំរុញ ។ នេះ​បើ​តាម​លោក​ជំទាវ យក់ សម្បត្តិ…

រាជធានី​ភ្នំពេញ ៖ បូក​បន្ថែម​ទាំង​វ៉ាក់សាំង​ចំនួន​៣​លាន​ដូ​ស​ទើប​មក​ដល់​ថ្ងៃ​ទី​២៨ ខែកញ្ញា កម្ពុជា​មាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩​នៅ​ក្នុង​ឃ្លាំង ជាង​៦​លាន​ដូ​ស​សម្រាប់​ចាក់​ដូ​ស​ជំរុញ ។ នេះ​បើ​តាម​លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ។

លោក​ជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ខណៈ​អញ្ជើញ​ទទួល​វ៉ាក់សាំង​៣​លាន​ដូ​ស នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថា មក​ដល់​ពេល​នេះ​កម្ពុជា​មាន​វ៉ាក់សាំង​ចំនួន​៣៥.៥​លាន​ដូ​ស​ហើយ ។ លោក​ជំទាវ​បញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​យើង​មាន​៣៥.៥​លាន​ដូ​ស​ហើយ យើង​មាននៅ​ក្នុង​ឃ្លាំង​យើង​សល់​ជាង​៣​លាន​ដូ​ស ហើយ​បូក​បន្ថែម​៣​លាន​ដូ​សទៀត​អី​ញ្ចឹ​ង​យើង​មាន​ជាង​៦​លាន​ដូ​ស​ហើយ ។ ដូច្នេះ​យើង​មាន​ជាង​៦​លាន​ដូ​ស​នេះ ដើម្បី​ចាក់​ដូ​ស​ជំរុញ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ចាក់ និង​ធ្វើ​យុទ្ធនាការ​ចាក់​» ។

សម្រាប់​វ៉ាក់សាំង​សម្រាប់​ដាក់​ជូន​ប្រជាពលរដ្ឋ លោក​ជំទាវ​ក៏​បាន​លើក​ឡើង​ថា កម្ពុជា​មិន​ខ្វះ​វ៉ាក់សាំង​សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ។ ដោយសារ​កម្ពុជា​បន្ត​យក​វ៉ាក់សាំង​ជា​ជំនួយ​ពី​មិត្ត​ចិន និង​ជំនួស​ពី​អង្គការ​កូ​វ៉ា​ក់​ក៏​ដូច​ជា​ខាង​ប្រទេស​ទ្វេរ​ភាគី​ដែល​សន្យា​ជួយ ។

ដូច្នេះ​ប្រសិនបើ​កម្ពុជា​បន្ត​ចាក់​ដូ​ស​ជំរុញ ឬ​ដូ​ស​ផ្សេង​ទៀត​រាជរដ្ឋាភិបាល​មិន​ប្រ​ងើយ​ត​ណ្តើ​យ​នោះ​ទេ គឺ​នឹង​បញ្ជា​ទិញ​ភ្លាម​ពី​ចិន ។

ជាមួយ​គ្នា​នោះ​ដែរ លោក​ជំទាវ​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា រាជរដ្ឋាភិបាល​នឹង​បន្ត​ទិញ​វ៉ាក់សាំង​ប្រទេស​ភេទ​ស៊ី​ណូ​វ៉ា​ក់ និង​ស៊ី​ណូ​ហ្វា​ម ដោយសារ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ធ្វើការ​ជាមួយ​ក្រុម​ហ៊ុ​នេះ​យ៉ាង​ជិត​ស្និត​តាម​រយៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា​ក៏​ដូច​ជា រដ្ឋាភិបាល​ចិន ។

យ៉ាងណា​ក្តី​លោក​ជំទាវ​បាន​អះអាង​ថា​រាល់​វ៉ា​ក់​សាំំ​ង​ដែល​រដ្ឋាភិបាល​បញ្ជា​ទិញ​មិន​មានការ​កកស្ទះ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ