ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ខែគោលកម្មករកាត់ដេរនៅឆ្នាំក្រោយ ១៩៤ ដុល្លារ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយការទាមទាររបស់កម្មករកាត់ដេរមួយចំនួនឱ្យទទួលបានប្រាក់គោលនៅឆ្នាំ ២០២២ ចំនួន ២០៤ ដុល្លារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ…

រាជធានីភ្នំពេញ ៖ ជាមួយការទាមទាររបស់កម្មករកាត់ដេរមួយចំនួនឱ្យទទួលបានប្រាក់គោលនៅឆ្នាំ ២០២២ ចំនួន ២០៤ ដុល្លារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង នឹងសម្រេចនៅថ្ងៃនេះក្នុងចំនួនត្រឹម ១៩២ ដុល្លារ រួមបន្ថែម ២ ដុល្លារ របស់ប្រមុខរដ្ឋាភិបាលទៀត ដូច្នេះប្រាក់ឈ្នូលអប្បបរមារបស់កម្មកឆ្នាំ២០២២ មានចំនួន ១៩៤ដុ ល្លារ លើសឆ្នាំនេះ ២ ដុល្លារ ។

ដំបូងឡើយខាងសហជីពបានលើកសំណើចំនួន ២០៤ ដុល្លារ ចំណែកខាងថៅកែរោងចក្រលើក ១៨៨ ដុល្លារ រឺឯខាងរដ្ឋាភិបាលដែលមានក្រសួងការងារតំណាង លើកសំណើរក្សាចំនួនដដែលគឺ ១៩២ ដុល្លារ ។ នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង សម្រេចយកតួលេខ១៩២ ដុល្លារ ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា ស្ថិតនៅក្នុងបរិការនៃការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងជះឥទ្ធិពលអវិជ្ជ មានដល់សេដ្ឋកិច្ច និងសង្គម ជាពិសេសទៅលើបញ្ហាសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបន្ថែមទឹកប្រាក់ចំនួន ២  ដុល្លារអាម៉េរិក លើទឹកប្រាក់ចំនួន ១៩២ ដុល្លារ ដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេច ។

លោកថា ដូច្នេះចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ បងប្អូនកម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប នឹងមានប្រាក់ឈ្នួលអប្បបរមាចំនួន ១៩៤ ដុល្លារក្នុងមួយខែ ចំពោះកម្មករនិយោជិតពេញសិទ្ធិ និង ចំនួន ១៩២ ដុល្លារក្នុងមួយខែ ចំពោះកម្មករនិយោជិតសាកល្បង ។

ជាការកត់សម្គាល់នៅមុន និងក្រោយការសម្រេចនេះ នៅលើបណ្តាញសង្គមមានយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមា ២០៤ ដុល្លារ ពីសំណាក់កម្មករកាត់ដេរ ។ ក្រោយការសម្រេចតូលេខ ១៩៤ ដុល្លារ លោកស្រី យ៉ាង សុភណ្ឌ មេដឹកនាំសហព័ន្ធសហជីពមួយរូបបានលើកឡើងថា បងប្អូនកម្មករអើយ តើឱ្យអ្នករស់នៅរបៀបណា ១៩៤ ដុល្លារ ? ។ លោកស្រីបន្តថា ការកំណត់ប្រាក់ខែគោល ១៩៤ ដុល្លារ បានធ្វើឡើងស្របពេលអត្ថប្រយោជន៍កម្មករចំនួន ៦ ថ្ងៃ បានកាត់ចេញ និងស្របពេលទំនិញឡើងថ្លៃគ្រប់មុខ ស្ថានភាពគ្រួសារកម្មករប្រឈមកូវីដ ១៩ គ្រួសារធ្លាក់ចុះអ្នករកចំណូល ជាផលលំបាកសម្រាប់កម្មករកាត់ដេរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ