រាជធានីភ្នំពេញ ៖ បុរស២នាក់ទើបចេញពីផឹកស៊ីស្រវឹងជិះម៉ូតូមួយគ្រឿងទៅបុកខឿនសួនច្បារក្រោមស្ពានអាកាសក្បាលថ្នល់ដួលសន្លប់ទាំង២នាក់ កាល់ពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១ មីនា តាមមហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់អាយុប្រមាណ៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ប្រើប៊ិក ពណ៌ខ្មៅ ធ្វើដំណើរតាមមហាវិថីព្រះមុនីវង្ស ពីលិចទៅកើត ក្នុងល្បឿនលឿនហើយស្រវឹងផងនោះ លុះមកដល់ចំណុចកើតហេតុក៏រេចង្កូតទៅបុកខឿនសួនច្បារនៅក្រោមស្ពានអាកាសក្បាលថ្នល់បណ្ដាលឲ្យដួលរងរបួសបែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹងទាំងពីរនាក់ ចំណែកម៉ូតូរងការខូចខាតតិចតួចវៀចឈ្នាន់ខាងឆ្វេង និងចង្កឹះលេខ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះដែលជាអ្នកបើកម៉ូតូត្រូវបានបងប្អូនដឹកតាមម៉ូតូយកទៅសង្គ្រោះនៅគ្លីនិកមួយ ចំណែកម៉ូតូជនរងគ្រោះត្រូវបងប្អូនមកយក ៕
ចែករំលែកព័តមាននេះ