ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយរៀលមានប្រៀបជាងលុយអឺរ៉ូ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរថ្ងៃនេះមានអត្រាហក់ឡើងខ្ពស់ជាងប្រាក់អឺរ៉ូ បើធៀបនឹងថ្ងៃម្សិលមិញ ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ នេះឱ្យដឹងថា ១ អឺរ៉ូ ទិញចូលត្រឹមតែ ៤៧៦៨ រៀល ហើយលក់ចេញតែ ៤៨១៦ រៀលប៉ុណ្ណោះ ខណៈថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៤៧៧៩ រៀល និងលក់ចេញដល់ទៅ ៤៨២៧ រៀលឯណោះ ។

ក្រៅពីហាងឆេងប្រាក់អឺរ៉ូ សូមមកដឹងពីហាងឆេងប្រាក់ប្រទេសសំខាន់ៗមួយចំនួនទៀតធៀបនឹងប្រាក់រៀលខ្មែរ ថាតើមានអត្រាយ៉ាងណា ដែលក្នុងនោះ ១ ដុល្លារអាមេរិក ស្មើនឹង ៤០៧៧ រៀល ខណៈ ១ ដុល្លារអូស្ត្រាលី ទិញចូល ២៩៧០ រៀល លក់ចេញ ៣០០០ រៀល និង ១ យន់ចិន ទិញចូល ៦៣២ រៀល លក់ចេញ ៦៣៨ រៀល ។

ទន្ទឹននេះ ១០០ យ៉េនជប៉ុន ទិញចូល ៣៦៧៤ រៀល លក់ចេញ ៣៧១១ រៀល ហើយ ១០០ វុនកូរ៉េ ទិញចូល ៣៤៦ រៀល លក់ចេញ ៣៤៩ រៀល ខណៈ ១ ដុល្លារស៊ីងហ្គាពួរ ទិញចូល ៣០១១ រៀល លក់ចេញ ៣០៤១   រៀល ។ ជាមួយគ្នានេះ ១ បាតថៃ ទិញចូល ១២១ រៀល លក់ចេញ ១២៣ រៀល និង ១០០០ ដុងវៀតណាម ទិញចូល ១៧៩ រៀល លក់ចេញ ១៨១ រៀល ៕

                

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ