ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពំនោល​៨​យ៉ាង​ដែល​មាន​ន័យ​ជ្រៅ

2 ឆ្នាំ មុន

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ជា​ពំនោល​៨​ចំណុច​ឱ្យ​មនុស្ស​ទាំងឡាយ​ពិចារណា​ប្រកបដោយ​បញ្ញា​អំពី​ពាក្យ​ថា «​កុំ​សូវ​ជឿ​ពេក​»​ដូច​តទៅ​៖ ១-​កុំ​សូវ​ជឿ​គ្រូ​មើល​ឫក្ស​មើល​ផ្កាយ​ពេក គាត់​មើល​យូរហើយ​នៅ​តែ​មើល​ដដែល ។ ២-​កុំ​សូវ​ជឿ​រឿង​រំដោះគ្រោះ​ពេក ជឿ​កាន់តែ​ច្រើន ចម្រើន​តែ​ក្តី​វិនាស ។ ៣-​កុំ​សូវ​ជឿ​ការ​ចាក់​គម្ពីរ​ពេក…

អ្នក​ទស្សនវិជ្ជា​ពុទ្ធសាសនា​បាន​លើក​ជា​ពំនោល​៨​ចំណុច​ឱ្យ​មនុស្ស​ទាំងឡាយ​ពិចារណា​ប្រកបដោយ​បញ្ញា​អំពី​ពាក្យ​ថា «​កុំ​សូវ​ជឿ​ពេក​»​ដូច​តទៅ​៖

១-​កុំ​សូវ​ជឿ​គ្រូ​មើល​ឫក្ស​មើល​ផ្កាយ​ពេក គាត់​មើល​យូរហើយ​នៅ​តែ​មើល​ដដែល ។

២-​កុំ​សូវ​ជឿ​រឿង​រំដោះគ្រោះ​ពេក ជឿ​កាន់តែ​ច្រើន ចម្រើន​តែ​ក្តី​វិនាស ។

៣-​កុំ​សូវ​ជឿ​ការ​ចាក់​គម្ពីរ​ពេក វាសនា​អ្នក​មិន​នៅ​ក្នុង​គម្ពីរ​នឹង​ទេ ។

៤-​កុំ​ដេកចាំ​សំណាង​អី សំណាង​កើតមក​ពី​ពាក្យ​ថា «​សាង​» សាង​ច្រើន​សំណាង​ច្រើន ។

៥-​កុំ​សូវ​ជឿ​លើ​ថ្ងៃ ខែ ឆ្នាំ​ពេក ពេល​ណា​ក៏​ល្អ​ដែរ​ឱ្យ​តែ​ចិត្ត​បរិសុទ្ធ ។

៦-​កុំ​សូវ​ជឿ​គ្រូមន្តអាគម​ពេក គ្រូ​មន្ត​ច្រើន​តែ​ខ្មោច​ចូល ។

៧-​កុំ​សូវ​ជឿ​លើ​យល់សប្តិ​ពេក អ្នក​ចាក់​ឆ្នោត​មិន​ដែល​ឃើញ​មាន ។

៨-​កុំ​ឆាប់​ជឿ​គេ​ពេក​ប្រយ័ត្ន​គេ​បោក ។

បច្ចុប្បន្ន​មនុស្ស​ច្រើន​តែ​មាន​ទំនោរ​ទៅ​លើ​រឿងហេតុ​ទាំង​៨​នេះ​រហូត​អ្នកខ្លះ​នៅ​សល់​ត្រឹមតែ​វិប្បដិសារី​ហា​ស្តី​លែង​ចេញ ។ ដូច្នេះ​អ្នក​ដែល​តែងតែមាន​ទំនោរ​ទៅ​ក្នុង​រឿងហេតុ​ទាំង​អស់នេះ​សូម​ពិចារណា​ដោយ​ឧបាយ​ប្រាជ្ញា​ចុះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ