ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្តីបារម្ភបើភ្លៀងនៅតែបន្តធ្លាក់ ទឹកជំនន់នឹងកាន់​តែ​ហក់​ឡើងខ្ពស់​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ជាការបារម្ភ បើ​ភ្លៀង​នៅ​តែបន្ត​ធ្លាក់​ទឹកជំនន់នឹងកាន់តែ​ហក់​ឡើង​ ប៉ុន្តែ​កងកម្លាំង​ក៏បាន​ត្រៀម​ជ​ម្លៀ​ស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ចេញឱ្យ​បាន​ទាន់​ពេលផងដែរ ។ ​ ​ជាក់ស្តែង ឯកឧត្តម គន់…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ​ជាការបារម្ភ បើ​ភ្លៀង​នៅ​តែបន្ត​ធ្លាក់​ទឹកជំនន់នឹងកាន់តែ​ហក់​ឡើង​ ប៉ុន្តែ​កងកម្លាំង​ក៏បាន​ត្រៀម​ជ​ម្លៀ​ស​ប្រជា​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់ចេញឱ្យ​បាន​ទាន់​ពេលផងដែរ ។ ​

​ជាក់ស្តែង ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី​និង​ជា​អនុប្រធាន​ទី​១ ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ពេល​ បានចុះ​ពិនិត្យ​ស្ថានភាព​ទឹក​ កាលពី​ថ្ងៃ​ទី​២៧ ​កញ្ញា ឆ្នាំ​២០២១ ​នៅ​ក្រុង​សិរី​សោភ័ណ ​និង​ស្រុក​មង្គល​បូ​រី​ ។ ក្នុង​ឱកាស​នោះ ​ឯកឧត្តម គន់ គី​ម ​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ទឹកជំនន់​ ដែល​កំពុង​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​សិរី​សោភ័ណ​និង​ស្រុក​មង្គល​បូ​រី ហើយ​បាន​តឿន​រំលឹក​ដល់​កងកម្លាំង​ចម្រុះ​គណៈកម្មាធិការ​គ្រប់​គ្រង់​គ្រោះ​មហា​ន្ត​រាយ ​ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​តាមដាន​ស្ថានភាព​បើ​ភ្លៀង​ នៅ​បន្ត​ធ្លាក់​រាល់ថ្ងៃ​ទឹកជំនន់​កំពុង​ហក់​ឡើង ។ ​បើប៉ះ​ពាល់​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ គឺ​ត្រូវ​ជម្លៀស​ឡើងរកទី ទួល​សុវត្ថិភាព​ជា​បន្ទាន់​​ទៅផ្ទះ​ចល័ត​ ដែល​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​រៀបចំ​ទទួល​ពួក​គាត់ ​។

ឯកឧត្តម គន់ គី​ម ទេស​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ​ផ្ទះ​ចល័ត​ដែល​កំពុង​រៀបចំ​តាម​តម្រូវការ​ប្រជាពលរដ្ឋ​ដែល​ត្រូវ​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​មាននៅ​ស្រុក​មង្គល​បូ​រី និង​ក្រុង​សិរី​សោភ័ណ​រហូត​ពេល​នេះ​ បាន​រៀបចំ​តម្លើង​ផ្ទះចល័ត​តាម​តម្រូវការ​បាន​ចំនួន​៤០​ខ្នង​ហើយ​បើសិនជា​ប្រជាពលរដ្ឋ​នៅ​បន្ត​ជម្លៀស​រក​ទីទួល​សុវត្ថិភាព​ និង​រៀបចំ​បន្ត​តម្លើង​ទៀត ​។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​បើ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ រហូត​ដល់​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១ គឺ​មាន​ចំនួន​៦​ស្រុក​/​ក្រុង​ហើយ ដែលរង​ផល​ប៉ៈ​ពាល់​ដោយ​ទឹកជំនន់​​ ៊។

អត្ថបទសរសេរ ដោយ