ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​នាំគ្នាភ្លូកទឹកភ្លូកដីទៅលេងទឹកលិចផ្លូវ​ ​​​អាជ្ញាធរ​ប្រើ​​ធម៌​ក្តៅ​​ដាក់​បារាស់ចាំ​យក​​សំណាក​​តែម្តង

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​​ទឹក​លិច​ផ្លូវ​បែរប្រជាពលរដ្ឋ​នាំ​កូននាំចៅ​ទៅ​លេង ​រហូតដល់មួយ​ថ្ងៃ​ៗមិន​តិច​ជាង​រយ​នាក់​ទេ ហាក់មិនខ្វល់ពីការឆ្លងជំងឺកូវីដ-១៩ នោះទេ​ ។ ដើម្បី​បង្ការការឆ្លងនិងការរីករាលដាលនៃជំងឺ​កូ​វី​ដ-១៩​ អាជ្ញាធរ​បាន​ប្រើ​ធម៌​ក្តៅ ដោយសម្រេច​ថា…

​ខេត្តបន្ទាយមានជ័យ ៖ ​​ទឹក​លិច​ផ្លូវ​បែរប្រជាពលរដ្ឋ​នាំ​កូននាំចៅ​ទៅ​លេង ​រហូតដល់មួយ​ថ្ងៃ​ៗមិន​តិច​ជាង​រយ​នាក់​ទេ ហាក់មិនខ្វល់ពីការឆ្លងជំងឺកូវីដ-១៩ នោះទេ​ ។ ដើម្បី​បង្ការការឆ្លងនិងការរីករាលដាលនៃជំងឺ​កូ​វី​ដ-១៩​ អាជ្ញាធរ​បាន​ប្រើ​ធម៌​ក្តៅ ដោយសម្រេច​ថា «បើមាន​អ្នក​ចូល​ទៅលេង​ជួបជុំ​គ្នា​ទៀត​​នឹងឱ្យ​ក្រុមការងារ​យក​សំណាក​ទីនោះ​តែ​ម្តង ​ដោយអនុវត្តគិតចាប់ពី​ថ្ងៃ​ទី​២៧ ខែកញ្ញា ស្ថិត​នៅ​ឃុំ​ឫស្សី​ក្រោក ស្រុក​មង្គល​បូ​រី​ ខេត្តបន្ទាយមានជ័យ ។

ការ​ដឹកនាំ​កម្លាំង​ដើម្បីទប់ស្កាត់​ពលរដ្ឋដែលពពាក់ពពួននាំគ្នា​មកលេង​ទឹក ​ជួបជុំ​ជាក្រុមមនុស្សច្រើន​របស់ប្រជា​ពលរដ្ឋ គឺ​ឃើញ​មានវត្តមាន​លោក ពិន សេង​ហាប់ អភិបាលរង​ស្រុក​មង្គល​បូ​រី​ បាន​កាន់​ម៉ៃ​ក្រូ​ហ្វូ​ន​ស្រែក​​ខ្លាំងៗថា​ ​«ចាប់​ពពេល​នេះ ​ម៉ោង​នេះ ​ត្រូវ​បិទមិន​អោយ​ប្រជាពលរដ្ឋ​ទៅ​លេង​ទឹក​ជួបជុំ​នៅ​កន្លែង​លេង​ទឹក​លិច​ផ្លូវ​ឡើយ ​ដូច​ល្មើស​វិធាន​សុខាភិបាល​ដែល​បង្ការ​ទប់ស្កាត់​កូ​វី​ដ​.១៩​កំពុង​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​ដូច​សជា​នៅ​ស្រុក​មង្គល​បូ​រី ​ដែល​កំពុង​ឆ្លង​រាល់​ថ្ងៃនេះ ​ជា​ការ​ព្រួយបារម្ភ​​របស់​អាជ្ញាធរខ្លាំងណាស់»។

លោកអភិបាលរង​ស្រុក​មង្គល​បូ​រី​ ​បាន​បន្តថា​ ​ទាំង​យុវ​ចាស់​និង​យុ​វ័យ​ក៏ដោយ​ ចាប់ពី​ពេល​នេះ​ម៉ោង​នេះ ​ត្រូវ​បញ្ឈប់​សកម្មភាព​ជា​បន្ទាន់ ខណៈ​ប្រជាពលរដ្ឋ​​បាននាំ​កូនចៅ​ សាច់ញាតិ ​មក​លេង​ទឹក​ដែល​ទឹកជំនន់​លិច​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​មង្គល​បូ​រី​ ព្រំប្រទល់​ក្រុង​សិរី​សោភ័ណ​ ដែល​ឃើញ​នាំ​គ្នាំ​មក​លេង​រយៈពេល​២​ទៅ​៣​ថ្ងៃ​មក​ហើយ​ និងមកគ្នាច្រើន ដែលបង្កនូវហានិភ័យខ្ពស់នៃការឆ្លងនិងការរាលដាលនៃជំងឺឆ្លងកូវីដ-១៩ ។

លោក ពិន សេង​ហាប់ បាន​បញ្ជាក់​ថា ​ការ​ណែនាំ​និង​ប្រាប់មិន​ស្តាប់​ទៀត​ អាជ្ញាធរ​ស្រុក​មង្គល​បូ​រីប្រើ​ធម៌​ក្តៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ណា​មិន​ស្តាប់​ហើយ​ផ្គើន​ការ​បំរាម​រាជរដ្ឋាភិបាល ​បើ​នៅ​បន្ត​នាំ​គ្នា​មក​លេង​ទឹក​ជួបជុំ​គ្នា​ទៀត ​គឹ​ដាក់​ក្រុមការងារ​យក​សំណាក​រក​វិជ្ជមាន​កូ​វី​ដ​.១៩ និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​តែ​ម្តង ។

អត្ថបទសរសេរ ដោយ