ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិចិន បើករថយន្តក្នុងស្ថានភាពស្រវឹង បុកឃឿនផ្លូវ រួចបើកគេច ស្រាប់តែមានអ្នកដេញ​តាម​ឃាត់​រថយន្ត ផ្ទុះហិ.ង្សា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយបុរសម្នាក់ ជាជនជាតិចិន បើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿង បើកបុកខឿនផ្លូវ រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ក៏មានអ្នកឃើញហេតុការណ៍ បើកដេញតាមឃាត់​រថយន្តតាំងពីផ្លូវ២០០៤…

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កដោយបុរសម្នាក់ ជាជនជាតិចិន បើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបមួយគ្រឿង បើកបុកខឿនផ្លូវ រួចព្យាយាមបើករត់គេចចេញពីកន្លែងកើតហេតុ ក៏មានអ្នកឃើញហេតុការណ៍ បើកដេញតាមឃាត់​រថយន្តតាំងពីផ្លូវ២០០៤ រហូតដល់មហាវិថីសហព័ន្ធរុស្ស៊ី ខាងលិចស្ពានផ្សារដីហ៊ុយ ​ទើបបុរសជាជនជាតិចិនឈប់រថយន្ត​​។

ហេតុការណ៍នេះ បង្ក​ឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១០​យប់ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយផ្លូវ​​សហព័ន្ធរុស្សី សង្កាត់​កាកាបទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ​។

​ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាជនជាតិចិនម្នាក់ បើករថយន្តឡង់គ្រីស័រ ស៊េរីទំនើបឆ្នាំ២០២០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BM-1888 បើកក្នុងស្ថានភាពស្រវឹង ​​តាមបណ្តោយផ្លូវ២០០៤ ក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជ្រុលទៅបុកខឿនផ្លូវ បណ្តាលឲ្យរងការខូចខាតផ្នែកខាងមុខ ខាងឆ្វេង​រថយន្ត ហើយជនជាតិចិន មិនព្រមឈប់រថយន្ត ក៏ព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ ក៏មានយុវជនមួយក្រុម​ឃើញហេតុការណ៍ បានដេញតាមរថយន្តជនជាតិចិន តាំងពីចំណុចផ្លូវ២០០៤ ​ហើយបត់ទៅមហាវិថីសហព័ន្ធរុស្សី បើករត់រហូតទៅដល់ខាងលិចស្ពានផ្សាដីហ៊ុយ រថយន្តបែកកង់ខាងស្តាំទាំង២ បន្តដំណើរទៅមុខលែងរួច ក៏ក្រុមយុវជន មានគ្នា ៤ ទៅ ៥នាក់ ផ្ទុះហិង្សាវាយជនជាតិចិន ប៉ុន្តែដោយសារតែមានសមត្ថកិច្ច ឃាត់ទាន់។ តែរថយន្តនោះ ត្រូវគេវាយបែកកញ្ចក់​ខាងស្តាំ និង​ខាងក្រោយរថយន្ត ខ្ទេចកាងខាងមុខខាងស្តាំរថយន្ត និងបែកកង់ខាងស្តាំទាំង ២គ្រាប់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានរកអ្នកបកប្រែ មកសួរជនជាតិចិនថា អ្នកឯង បានបើករថយន្តប៉ះពាល់អ្វីបានជាមានគេ​ដេញតាម ហើយមិនឈប់? តាមចម្លើយសារភាពរបស់ជនជាតិចិន ជាអ្នកបើកបរ តាមរយៈអ្នកបកប្រែ គឺជនជាតិចិននោះ បាន​បុកខឿនផ្លូវ នៅចំណុចផ្លូវ២០០៤ ដោយ​មិនបានបង្កអោយមានអ្នករងរបួសនោះទេ តែដោយសារតែភ័យពេក ទើបបើករត់គេច ហើយឃើញមានអ្នកដេញតាមពីក្រោយរឹតតែភ័យ ក៏បន្តបើករត់ កាន់តែលឿន លុះដល់ចំណុចខាងលិចស្ពានផ្សារដីហ៊ុយ ដោយសារតែរថយន្តបែកកង់ បន្តដំណើរទៅមុខលែងរួច។

សមត្ថកិច្ចខាងខណ្ឌពោធិ៍សែនជ័យ ក៏បានបោះដៃ អោយខាងសមត្ថកិច្ចខណ្ឌសែនសុខ ទៅពិនិត្យជាក់ស្តែង នៅទីតាំងកើត​ហេតុ ម្តុំផ្លូវ២០០៤ ឃើញថា មិនមានប៉ះពាល់ឲ្យខូចខឿនផ្លូវធ្ងន់ធ្ងរ និងមិនមានបង្ក​អោយមានអ្នករងរបួសទេ។ តែសមត្ថកិច្ច​មូលដ្ឋាន បាន​ឃាត់រថយន្តទុក ហើយ​សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកស្ទូចរថយន្ត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរង់ចាំដោះ​ស្រាយ​ទៅតាមនី​តិវិធីច្បាប់ នៅពេលក្រោយ។ អ្នកបើកបរ ជាជនជាតិចិននោះ ក៏ត្រូវនាំយកទៅសាកសួរផងដែរ ដោយសារតែ​បើកបរ ក្នុងស្ថានភាពស្រវឹង៕ យឹម ឈឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ