ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ការ​ប្រកួត​រក​មើល​ម្ចាស់ផ្ទះ​មិន​ទាន់​ឃើញ គ្រូបង្វឹក Keisuke Honda បង្ហាញក្តី​​បារម្ភ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចាប់ឆ្នោត​ប៉ះ​ចំ​សុទ្ធតែ​ប្រទេស​ខ្លាំង​ៗ​នៅ​ក្នុង​តំបន់​អាស៊ាន មិន​ត្រឹមតែ​មហាជន​តែ​ប៉ុណ្ណោះ​ទេ សូ​ម្បី​

​រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ចាប់ឆ្នោត​ប៉ះ​ចំ​សុទ្ធតែ​ប្រទេស​ខ្លាំង​ៗ​នៅ​ក្នុង​តំបន់​អាស៊ាន មិន​ត្រឹមតែ​មហាជន​តែ​ប៉ុណ្ណោះ​ទេ សូ​ម្បី​តែ​អតីត​កីឡាករ​ជប៉ុន​ដ៏​ល្បីល្បាញ ដែល​បច្ចុប្បន្ន​គឺជា​គ្រូបង្វឹក​ជម្រើសជាតិ​ក្រុមបាល់ទាត់​កម្ពុជា​ក៏​បង្ហាញ​ពី​ការ​បារម្ភ​ផង​ដែរ ដែល​បញ្ហា​នេះ កាន់តែ​ធ្វើ​អោយ​ភាព​ជឿជាក់​របស់​អ្នកគាំទ្រ​ស្ថិត​ក្នុង​ភាព​ស្រពិចស្រពិល​។ ការ​បារម្ភ​នេះ គឺ​កើត​មាន​ឡើង​ស្របគ្នា​នឹង​ទីតាំង​ក្នុង​ការ​ប្រកួត​បាល់ទាត់​ដ៏​ធំ​របស់​ប្រទេស​អាស៊ាន​នេះ នៅ​មិន​ទាន់​រក​ឃើញ និង​ស្ថិត​ក្នុង​ដំណាក់កាល​ដេញថ្លៃ​នៅឡើយ​។

លោក Keisuke Honda បាន​បង្ហាញ​សារ​ពាក់ព័ន្ធ​នឹង​ក្ដី​បារម្ភ​នេះ​ថា «​វា​ជា​ការ​ប្រកួតប្រជែង ដែល​តានតឹង​ តែ​យើងនឹង​ប្រឹង ប្រែង ដើម្បី​​អាច​ឈាន​ទៅ​វគ្គ​បន្ទាប់​» ។ ចំណាប់អារម្មណ៍​របស់​លោក ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​លទ្ធ​ផល​ចាប់​ឆ្នោត ដើម្បី​ប្រ​កួត​ដណ្ដើម​ពាន​រង្វាន់ AFF Suzuki Cup ឆ្នាំ​២០២០ ត្រូវ​បាន​បញ្ចប់ ហើយ​ក្រុម​របស់​កម្ពុជា​ដែល​ស្ថិត ក្នុង​ពូ​ល​B គឺ​ប៉ះ​ប្រកួត​ជាមួយ​សុទ្ធតែ​ក្រុម​ខ្លាំង​តែ​ម្ដង គឺ​ក្រុម​វៀត​​ណា​ម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ឡាវ ដែល​ក្រុម​ទាំងនេះ គឺ​សុទ្ធតែ​មាន​ប្រវត្តិ​ឈ្នះ​ក្រុម​កម្ពុជា និង​ក្រុម​ខ្លះ​កាន់​ពាន​ព្រឹត្តិការណ៍​នេះ ឡើង​រាប់​ភ្លេច​ក៏​មាន​។

ព្រឹត្តិការណ៍​នេះ នៅ​មិន​ទាន់​ដឹង​ថា នឹង​រៀបចំ​នៅ​ក្នុង​ប្រទេស​ណា​នៅឡើយ​ទេ ដោយសារ​តែ​គណកម្មការ​កំពុង​ពិភាក្សា​ក្រោយ​ពី​ប្រទេស​មួយ​ចំនួន​ប្រជែង​ដេញថ្លៃ​រៀបចំ ប៉ុន្តែ​សម្រាប់​កាលបរិច្ឆេទ គឺ​នឹង​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី៥ ខែ ធ្នូ ដល់​ថ្ងៃ​ទី​១ ខែ​មក​រា ឆ្នាំ ២០២២ ខាង​មុខ​។ លទ្ធផល​ឈរ​ក្នុង​ពូ​ល B ជាមួយ​វៀតណាម ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង ឡាវ នៃ​ពាន Suzuki cup បាន​ធ្វើ​អោយ​ក្រុម​កម្ពុជា​ពិបាក​សង្ឃឹម​ក្នុង​ការ​ឡើង​វគ្គ​បន្ត ជា​ពិសេស​គឺ​បន្ទាប់​ពី​លោក ហុងដា ក៏​ទទួលស្គាល់​ថា​នេះ គឺជា​លទ្ធផល​ដែល​តានតឹង​ខ្លាំង​របស់​ក្រុម​កម្ពុជា ព្រោះតែ​ក្រុម​ទាំងនោះ​ខ្លាំង​ៗ​។ ពិធី​ចាប់ឆ្នោត​បែងចែក​ពូ​ល​ប្រកួត​ពានរង្វាន់​ប្រចាំ​តំបន់​នេះ បាន​ធ្វើ​ឡើង​នៅ​ប្រទេស​សិង្ហ​បុរី ដោយ​មាន​តំណាង​ប្រទេស​នីមួយ​ៗ​ចូលរួម​។

ដោយឡែក​ក្រុម A គឺ​មាន ៥​ក្រុម​ដូច​គ្នា រួម​មាន​ថៃ មី​យ៉ា​ន់​ម៉ា ហ្វី​លី​ពី​ន សិង្ហ​បុរី និង​ប្រ៊ុ​យ​ណេ ឬ​ទី​ម័​រ​ខាងកើត ដែល​ប្រទេស​២​ចុង​ក្រោ​ត្រូវ​លេង​វគ្គ​ជម្រុះ ដើម្បី​យក​តែ​ម្នាក់​ដណ្ដើម​កៅអី​ទៅ​វគ្គ​ចែក​ពូ​ល​។ មក​ដល់​ពេល​នេះ ទីតាំង​ក្នុង​ការ​រៀបចំ​មិន​ទាន់​ត្រូវ​បាន​សម្រេច​ទេ តែ​ប្រទេស​ដែល​បាន​ដាក់​ពាក្យសុំ​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រួម​មាន កម្ពុជា សិង្ហ​បុរី ថៃ ឥណ្ឌូ​នេ​ស៊ី និង​វៀតណាម ដែល​ទើប​ដាក់​ពាក្យ​ក្រោយ​គេ​កាលពី​ថ្មី​ៗ​។

តាម​ការ​គ្រោងទុក សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី​អាគ្នេយ៍ នឹង​រៀបចំ​កិច្ចប្រជុំ​សម្រេច​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​បាន​ដាក់​ពាក្យ​អោយធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​នេះ នៅ​អំឡុង​ខែតុលា​។ មានការ​លើក​ឡើង​ថា បើ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រៀបចំ ក៏​កម្ពុជា​ពិបាក​នឹង​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​ផង​ដែរ ដោយសារ​តែ​ក្នុង​ក​ហ​រុម​ដែល​កម្ពុជា​ស្ថិត​នៅ គឺ​សុទ្ធតែ​ក្រុម​ខ្លាំង​។

យ៉ាងណាមិញ​គេ​មើលឃើញ​ថា បើ​ក្រុម​កម្ពុជា មានឱកាស​បាន​បើក​ការ​ប្រកួត​នៅ​លើ​ទឹកដី​ខ្លួនឯង គឺ​ហោច​ណាស់​ក៏​មាន​សង្ឃឹម​ខ្ពស់​ផង​ដែរ ដោយសារ​តែ​កីឡាករ​បាល់ទាត់​កម្ពុជា មិន​ប្រឈម​រឿង​ចាញ់​ច្រាប​ទឹកដី មិន​ចាញ់​អាកាសធាតុ របប​អាហារ និង ងាយស្រួល​ក្នុង​ចង​ប្រព័ន្ធ​លេង​បាន​ល្អ ដោយសារ​តែ​ថ្នឹក​នឹង​ទីលាន​ដែល​ហ្វឹកហាត់​ស្រាប់​។ អ្នក​ឃ្លាំមើល​ច្រើន​ណាស់ រំពឹង​ថា កម្ពុជា​នឹង​បាន​ក្លាយជា​ម្ចាស់ផ្ទះ ហើយ​បើ​ទោះជា​ការ​រៀបចំ​នៅ​ក្នុង​កាលៈទេសៈ​នេះ នឹង​ពិបាក​ទាញ​ការ​គាំទ្រ​អោយ​កក្រើក ដោយសារ​តែ​កូ​វីត​១៩ តែ​ក៏​ចាត់​ទុក​ថា​ជា​មុខមាត់​ប្រទេស​មួយ​ដែរ បើ​កម្ពុជា​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​។ អ្នកខ្លះ​និយាយ​ថា បាល់​មូល​មិន​អាច​កំណត់​រឿង​ចាញ់​ឈ្នះ​ដោយសារ​តែ​ប្រវត្តិ​ក្រុម ហើយ​បើក​ក្រុម​កម្ពុជា​អាច​ឡើង​ដល់​វគ្គ​ឆ្លង​ពូ​ល ឬ វគ្គ​ចុង​ក្រោយ គឺ​ឱកាស​បាន​ស្ថិត​ក្នុង​ពូ​ល​ដែល​មាន​ក្រុម​ខ្លាំង​ៗ​បែប​នេះ គឺ​ពិតជា​មិនធម្មតា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ