ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​ប្រណាំង​ម៉ូតូ​ធំ​​ដ៏សង្ហារ១រូប​ ជួប​គ្រោះ​អកុ​សល​​ក្នុងពេល​​ប្រកួត​

2 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ធំ​របស់​អេ​ស្ប៉ា​ញ Dean Berta Vinales បាន​បាត់បង់ជីវិត​​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ក្នុង​​វ័យ​១៥​ឆ្នាំ

អេ​ស្ប៉ា​ញ ៖ កីឡាករ​ប្រណាំង​ម៉ូតូ​ធំ​របស់​អេ​ស្ប៉ា​ញ Dean Berta Vinales បាន​បាត់បង់ជីវិត​​កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ​ក្នុង​​វ័យ​១៥​ឆ្នាំ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ដ៏​រន្ធ.ត់ អំឡុង​ការ​ប្រកួត​ពានរង្វាន់ Supersport 300 World Championship 2021 ដែល​ធ្វើ​ឡើង​លើ​ទីលាន Circuito de Jerez មូលដ្ឋាន​ក្នុង​ទីក្រុង Seville ប្រទេស​អេ​ស្ប៉ា​ញ​។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​រៀបចំ​កម្មវិធី​បានឱ្យ​ដឹង​ថា ការ​ប្រកួត​ដំណើរការ​បាន​១១​ជុំ​ទៅ​ហើយ កីឡាករ Berta Vinales ដែល​បើក​ឱ្យ​ក្រុមហ៊ុន Yamaha ក៏​បាន​ជួប​ឧប្បត្តិហេតុ​ដ៏​រន្ធត់ បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា ជាមួយ​កីឡាករ​៣​នាក់​ផ្សេង​ទៀត​។

Berta Vinales ត្រូវ​បាន​ដឹក​បញ្ជូន​ទៅ​កាន់​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ភ្លាម​ៗ ដើម្បី​សង្គ្រោះ​បន្ទាន់​។ ប៉ុន្តែ​ដោយសារ​កីឡាករ​រូប​នេះ រង​ការ​ប៉ះទង្គិច​ក្បាល និង​ដើមទ្រូង​ធ្ងន់ធ្ងរ​ពេក ទើប​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត​គេ​បាន​ឡើយ​។

បន្ទាប់​ពី​កើត​មាន​ឧប្បត្តិ​ហេតុនេះ សកម្មភាព​ដែល​សេសសល់​នៃ​ការ​ប្រកួត​លើ​ទីលាន Circuito de Jerez ត្រូវ​បាន​លុប​ចោល​។ ខណៈ​ក្រោយ​ទទួល​ដំណឹង​ក្រៀមក្រំ​នេះ គ្រប់​គ្នា​បាន​សម្តែង​ការ​ចូលរួម​រំលែក​ទុក្ខ​ដល់​គ្រួសារ​របស់ Berta Vinales ចំពោះ​ការ​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់ ហើយ​វា​ក៏​ជា​បាត់បង់​ធនធានមនុស្ស​ដ៏​សំខាន់​នៅ​ក្នុង​វិស័យ​កីឡា​ប្រណាំង​ម៉ូតូ​ធំ​ផង​ដែរ​។

ពានរង្វាន់ Supersport 300 World Championship 2021 នៅ​សល់​ការ​ប្រកួត​ចំនួន​មួយ​ទីលាន​ទៀត នៅ​ក្នុង​ប្រទេស​ព័រ​ទុ​យ​ហ្គា​ល់ ទើប​បញ្ចប់​។ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​៧​ទីលាន​រួច​មក​ហើយ នៅ​ប្រទេស​អេ​ស្ប៉ា​ញ​, អ៊ី​តា​លី​, ហូ​ឡង់​, សាធារណរដ្ឋ​ឆែក និង​បារាំង​។ ហើយ​គិត​រហូត​មក​ដល់​ពេល​នេះ កីឡាករ​អេ​ស្ប៉ា​ញ Adrian Huertas ដែល​បើក​ឱ្យ​ក្រុមហ៊ុន Kawasaki កំពុង​ឈរ​កំពូល​តារាង​មាន​២១០​ពិន្ទុ នៅ​ពីលើ​កីឡាករ​ចំនួន​៣៩​នាក់​ផ្សេង​ទៀត​៕ (​ដកស្រង់​ចេញពី Sky Sports និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ