ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង១​ខ្សែ ក្រឡាប់​ធ្លាក់​ចេញពី​​ផ្លូ​វ​ដែក ​ស្លា.ប់ ​និង​​របួស​​ជា​ច្រើន​នាក់

2 ឆ្នាំ មុន

ទូរថភ្លើង​​ចំនួន​៥ ​បាន​ធ្លាក់​ពី​ផ្លូវដែក ហើយ​បើ​តាម​ព័ត៌មាន​ដំបូង​ៗ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ AMTRAK​ បាន​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​អ្នកដំណើរ​ជា​​ច្រើន​នាក់​រង​របួស ​និង​ស្លា.ប់

សហរដ្ឋអាមេរិក ៖ រថភ្លើង​១​ខ្សែ​​បាន​ជួប​គ្រោះថ្នាក់​ក្រឡាប់​ចេញពី​ផ្លូវដែក នៅ​ជិត​ក្រុង ​JOPLIN ភាគ​ខាងជើង​រដ្ឋ​ម៉ុង​តា​ណា​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​២៥​ ខែ​កញ្ញា ឆ្នាំ​២០២១ ​វេលា​ម៉ោង​១៦​ម៉ោង​ក្នុងស្រុក​។

ទូរថភ្លើង​​ចំនួន​៥ ​បាន​ធ្លាក់​ពី​ផ្លូវដែក ហើយ​បើ​តាម​ព័ត៌មាន​ដំបូង​ៗ​របស់​ក្រុមហ៊ុន​ផ្លូវដែក​ AMTRAK​ បាន​ឱ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​អ្នកដំណើរ​ជា​​ច្រើន​នាក់​រង​របួស ​និង​ស្លា.ប់​​ចំនួន​៣​នាក់​ផងដែរ​។

ហើយ​មុន​នេះ​បន្តិច ​សារព័ត៌មាន​ក្នុងស្រុក​ បាន​រៀបរាប់​ពី​មនុស្ស​បាត់បង់​ជីវិត​ជា​​ច្រើន​នាក់​។ ក្រុមហ៊ុន ​AMTRAK ក៏​​បាន​ធ្វើការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ដឹក​បណ្ដា​អ្នកដំណើរ​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ ​និង​ជម្លៀស​អ្នកដំណើរ​ចេញពី​ទូរថភ្លើង​ដែល​ក្រឡាប់​​ធ្លាក់​ចេញពី​ផ្លូវដែក​​ផងដែរ។

ក្នុង​រថភ្លើង​នោះ ​មាន​អ្នកដំណើរ​ប្រមាណ​ជា​១៤៧​នាក់​ និង​សមាជិក​ក្រុម​យានិក​១៣​នាក់​។ ក្រុមហ៊ុន​ផ្លូវដែក​នោះ​បញ្ជាក់​ថា យើង​មានការ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង ដែល​ដឹង​ថា ​មាន​មនុស្ស​ស្លា.ប់​៣​នាក់​។

បណ្ដា​រូបភាព​ផ្សាយ​តាម​បណ្ដាញ​សង្គម និង​តាម​បណ្ដា​សារព័ត៌មាន បង្ហាញ​មនុស្ស​ម្នា​កំពុង​ចោមរោម​នៅ​ជិត​ផ្លូវដែក​ និង​ឥ​វ៉ា​ន់​ទាំងឡាយ ធ្លាក់​រាយ​ប៉ាយ និង​ឃើញ​បណ្ដា​ទូរថភ្លើង​ក្រឡាប់​។ ​ចំណែក​អ្នកសម្របសម្រួល​នៃ​ភ្នាក់ងារ​សង្គ្រោះ​រដ្ឋ​ម៉ុង​តា​ណា បាន​​និយាយ​ប្រាប់​កាសែត​ញូ​វ​យ៉​ក​ថែម​ថា ​មនុស្ស​ដល់​ជាង​៥០​នាក់​រង​របួស​៕ ដកស្រង់​ចេញ​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ