ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ហុ​ក​គី​របស់​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចូលក្នុង​ស៊ី​ហ្គេ​ម ២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា

​រាជធានីភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស​របស់​លោក វ៉ា​ត់ ចំរើន ប្រធាន​សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ប្រភេទ​កីឡា​ហុ​ក​គី​កម្ពុជា​ ត្រូវ​បាន​ដាក់​ប​ញ្ជូ​ល​ក្នុង​បញ្ជី​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣​រួច​ហើយ ដោយ​លោក​ចាត់​ទុក​ថា នេះ​គឺជា​ជោគជ័យ​ធំ​មួយ បន្ទាប់​ពី​កីឡា​នេះ ត្រូវ​បាន​រៀបចំ និង​បង្កើត​ឡើង​នៅ​កម្ពុជា​។

លោកបន្ត​​ថា ​នេះ​គឺ​ដោយសារ​តែ​មានការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​របស់​គ្រូបង្វឹក និង​កីឡាករ កីឡាការិនី​។ លោក​មាន​ប្រសាសន៍​បែប​នេះ ក្នុង​ពិធី​បើក​វគ្គ​សាមគ្គី​អូ​ឡាំ​ពិ​ក ស្តី​ពី​គ្រូបង្វឹក​កីឡា​ហុ​ក​គី កម្រិត​១ ដែល​ដំណើរការ​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា (NOCC)​។ លោក វ៉ា​ត់ ចំរើន គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​ការ​រៀបចំ​ស៊ី​ហ្គេ​ម ទី​១​អ្វី​ដែល​យើង​ចង់បាន​គឺ​ជោគជ័យ ហើយ​ជោគជ័យ​នេះ គឺ​ប្រាកដជា​បាន​មក​ពី​គ្រូបង្វឹក និង​កីឡាករ ដែល​ខ្លាំង​។ កីឡាករ​ខ្លាំង ហើយ​គ្រូបង្វឹក​ខ្សោយ ក៏​ទៅ​អត់​រួច​ដែរ ដូច្នេះ​ត្រូវការ​ខ្លាំង​ដូច​គ្នា ដាក់​ឆន្ទៈ​រួម​គ្នា តស៊ូ​ប្រឹងប្រែង​ទាំងអស់​គ្នា ទើប​អាច​ទៅ​ដណ្តើម​ជោគជ័យ​បាន​។ ធ្វើ​អ្វី​ក៏​ដោយ​ទាល់តែ​មាន​គោលដៅ​ច្បាស់លាស់ ហើយ​ត្រូវ​មាន​ភាព​វិជ្ជមាន​នៅ​ក្នុង​ខ្លួន ដោយ​ការ​ស្រឡាញ់​ចូល​ចិត្ត និង​ត្រូវធ្វើ​វា​ឲ្យ​បាន​ល្អ​។ បើ​ដាក់ចិត្ត​ថា​ធ្វើ​ជំនាញ​ហើយ ត្រូវ​ប្រឹងប្រែង​ដុះខាត់​ឲ្យ​វា​កាន់តែ​មុត​ស្រួច​។ អ៊ីចឹង​ត្រូវ​ខិតខំ​ទាំងអស់​គ្នា ពួតដៃគ្នា​ចាប់ពី​ពេល​នេះ​តទៅ ត្រូវ​ធ្វើការ​ជា​ក្រុម ដោយ​ត្រូវ​សហការ​គ្នា​»​។

ជាមួយ​គ្នា​នោះ លោក​ប្រធាន​សហព័ន្ធ​ចាត់​ទុក​ថា គ្រូបង្វឹក​របស់​ហុ​ក​គី គឺជា​មេ​គ្រួសារ​របស់​ហុ​ក​គី ដែល​ត្រូវធ្វើ​ជា​គំរូ​ល្អ ដើម្បី​ធ្វើ​ឲ្យ​កីឡា​ហុ​ក អាច​បន្ថែម​បាន​នូវ​គុណ​តម្លៃ និង​គុណភាព​បច្ចេកទេស កាន់តែ​ល្អ​ប្រសើរ​បន្ថែម​។ ទន្ទឹម​នឹង​នោះ​ដែរ លោក វ៉ា​ត់ ចំរើន ក៏​បាន​ក្រើនរំឭក​ឲ្យ​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​តែ​មាន​ឥរិយា​បទ អត្ត​ចរិតលក្ខណៈ​ល្អ សម្តី​មាន​សីលធម៌​ខ្ពស់ ក្រៅពី​ចំណេះដឹង​ស៊ីជម្រៅ​លើ​ផ្នែក​ជំនាញ ដោយ​គ្រូបង្វឹក​មាន​សេចក្តី​ថ្លៃថ្នូរ នោះ​សិស្ស​ក៏​មាន​ភាព​ថ្លៃថ្នូរ​ដូច​គ្នា​ផង​ដែរ​។ «​បើ​គ្រូ​មាន​ភាព​លម្អៀង អយុត្តិធម៌ គ្មាន​តម្លាភាព គឺ​នឹង​ជះ​ឥទ្ធិពល​គំរូ​មិនល្អ​ដល់​កីឡាករ កីឡាការិនី​ហើយ​។ ក្រៅពី​ការ​ផ្តល់​ចំណេះដឹង​បង្ហាត់បង្រៀន​ជំនាញ​បច្ចេកទេស គឺ​ក្រមសីលធម៌​របស់​គ្រូ​នេះ​ហើយ ដែល​ជា​រឿង​សំខាន់​ណាស់​ដែរ​។

លោក កាំ​ង សុធា អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​គ្រូបង្វឹក​កីឡា​ហុ​ក​គី កម្រិត​១​នេះ អាច​ដំណើរការ​បាន តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​សាមគ្គី​អូ​ឡាំ​ពិ​ក (OS) ក្រោម​ការ​សម្របសម្រួល​ពី​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា (NOCC) និង​គ្រូឧទ្ទេស​ផ្តល់​ដោយ​សហព័ន្ធ​កីឡា​ហុ​ក​គី​អន្តរជាតិ (FIH)​។ វគ្គ​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន ២៥​នាក់ ក្នុង​នោះ​មាន​១៧​នាក់​ជានា​រី​។

វគ្គ​គ្រូបង្វឹក​កីឡា​ហុ​ក​គី​នេះ ផ្តោត​សំខាន់​លើ​មេរៀន​សំខាន់​ៗ​ដូច​ជា សេចក្តី​ផ្តើម​នៃ​កីឡា​ហុ​ក​គី តួនាទី​គ្រូបង្វឹក ការ​គ្រប់គ្រង​ហានិភ័យ (Risk Management) ការ​ត្រៀម​បម្រុង​របស់​គ្រូបង្វឹក ការ​ហាម​ប្រើប្រាស់​សារជាតិ​ញៀន (Anti Doping) បទបញ្ជា​ការ​ប្រកួត​ហ្គេ​ម ការ​ស៊ុត​បាល់ ការ​បញ្ជូន​បាល់ ការ​ទទួល ការ​ស៊ុត​បញ្ចូល​ទី ការ​ការពារ និង​អ្នកចាំទី​ជាដើម​។ ជាមួយ​គ្នា​នោះ លោក​អគ្គលេខាធិការ​បន្ថែម​ថា តាម​រយៈ​វគ្គប​ណ្តុះ​បណ្តា​នា​ពេល​នេះ នឹង​ជួយ​ជំរុញ​បន្ថែម​នៃ​ដំណើរការ​អភិវឌ្ឍ​វិស័យ​កីឡា​ហុ​ក​គី​កម្ពុជា ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​។

លោក កាំ​ង សុធា លើក​ឡើង​ទៀត​ថា តាម​រយៈ​វគ្គ​សិក្សា​នេះ ក៏​ជា​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរ​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ជា​លើក​ដំបូង​ផង​ដែរ​ ។

យោង​តាម​ប្រពៃណី​ដែល​បាន​បង្កើត​ឡើង​ប្រទេស​កា​ណា​ដា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទឹកដី​កំណើត​នៃ​កីឡា​ហុ​ក​គី​។ ដោយ​មិន​សង្ស័យ​ប្រទេស​នៃ​ស្លឹក​ដើម​ម៉េ​ផល​បាន​រួមចំណែក​យ៉ាង​ធំធេង​ចំពោះ​ការ​អភិ​វ​ឌ្ sport កីឡា​រដូវរងា​ដ៏​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​នេះ​វា​នៅ​ទី​នេះ​ដែល​កីឡា​ហុ​ក​គី​ត្រូវ​បាន​បង្កើត​ឡើងជា​ហ្គេ​ម​។ ទោះ​យ៉ាងណា​ក៏​ដោយ​មនុស្ស​ជា​ច្រើន​មិន​ទាន់​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចាត់​ទុក​កា​ណា​ដា​ជា​បុព្វបុរស​ឡើយ​។ ​នោះ​ហើយ​ជា​មូលហេតុ​។

អ្នកប្រវត្តិសាស្ត្រ​និយាយ​ថា​ ដើម​កំណើត​នៃ​កីឡាវាយកូនគោល​លើ​ទឹកកក​មាន​តាំងពី​អតីតកាល​នៅ​សម័យ Hellas នៅ​ពេល​ដែល​ពួក​គេ​លេង​បាល់​លើ​ស្មៅ​។ ល្បែង​ស្រ​ដៀង​គ្នា​នេះ​ត្រូវ​បាន​គេ​ចាប់​បាន​នៅ​លើ​ជញ្ជាំង​ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង​អា​ថែ​ន​។ កីឡា​នេះ​ត្រួ​វ​បាន​កម្ពុជា​បង្កើត​ជា​សហព័ន្ធ​មួយ​រយះ​មក​ហើយ ប៉ុន្តែ​ស៊ី​ហ្គេ​ម​មិន​មានការ​ប្រកួត​នោះ​ទេ ទើប​ជា​ជោគជ័យ​មួយ ដែល​គណកម្មការ​ស៊ី​ហ្គេ​ម​ព្រមអោយ​ដាក់​បញ្ចូល​កីឡា​នេះ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ