ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលវិបាក​នៃ​រោគ​ហឺត​នឹង​ប៉ះពាល់​ដល់​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ

9 ឆ្នាំ មុន

មិន​ទាន់​មាន​ផ្នែក​ជំនាញ​ណា​ដឹង​ច្បាស់​ថា រោគ​ហឺត​នេះ​បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​អាច​បណ្តាល​មក​ពី​កត្តារួម​ផ្សំ​មួយ​ចំនួន​ពិសេស​បរិស្ថាន​នៃ​ជីវិត​រស់នៅ ។ ហឺត​មិនមែន​ជា​ជំងឺឆ្លង​នោះ​ទេ

មិន​ទាន់​មាន​ផ្នែក​ជំនាញ​ណា​ដឹង​ច្បាស់​ថា រោគ​ហឺត​នេះ​បណ្តាល​មក​ពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​ជំងឺ​នេះ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា​អាច​បណ្តាល​មក​ពី​កត្តារួម​ផ្សំ​មួយ​ចំនួន​ពិសេស​បរិស្ថាន​នៃ​ជីវិត​រស់នៅ ។ ហឺត​មិនមែន​ជា​ជំងឺឆ្លង​នោះ​ទេ ហើយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖

-​ពិបាក​ដកដង្ហើម
-​តឹងទ្រូង​ឬ​ឈឺទ្រូង
-​ពិបាក​ដេក ដោយសារ​ដកដង្ហើម​មិន​ស្រួល
-​ក្អក​ឬ​ដកដង្ហើម​ឮ​សូរ​សំឡេង​ដូច​គេ​ហួច
-​ការ​ក្អក ឬ​ដកដង្ហើម​ឮ​ដូច​ហួច​មាន​លក្ខណៈ​កាន់តែ​ធ្ងន់​ទៅ​ៗ នៅ​ពេល​ដែល​មាន​មេរោគ ចូល​តាម​ផ្លូវដង្ហើម ដូច​ជា​មេរោគ​ធ្វើ​ឱ្យ​ផ្តាសាយ ឬ​ផ្តាសាយធំ​ជាដើម ។

ផលវិបាក​នៃ​ជំងឺ​នេះ​មាន​ដូច​ជា​៖
-​ឈឺ​ច្រើន​ថ្ងៃ ដែល​មិន​អាច​ទៅ​ធ្វើការ​ងារ​បាន ឬ​ទៅ​សាលា​បាន​ក្នុង​ពេល​ជំងឺ​ធ្វើ​ទុក​ខ្លាំង ។
-​រោគ​សញ្ញា​រំខាន​ខ្លាំង​នៅ​ពេល​សម្រាន្ត ពេលធ្វើការ ។
-​បំពង់​ទងសួត រួម​តូច​ជាប់​រហូត ដែល​ប៉ះពាល់​ដល់​ផ្លូវដង្ហើម ។
-​មាន​ផល​រំខាន​ដោយសារ​តែ​ប្រើ​ថ្នាំ ព្យាបាល​ជំងឺហឺត​ច្រើន និង​មាន​រយៈពេល​យូរ ។
-​ត្រូវ​សង្គ្រោះ​បន្ទាន់ និង​សម្រាក​ក្នុង​មន្ទីរពេទ្យ នៅ​ពេល​ជំងឺហឺត​ធ្វើទុក្ខ​ខ្លាំង ។

សូម​បញ្ជាក់​ថា សម្រាប់​មនុស្ស​មួយ​ចំនួន រោគ​សញ្ញា​របស់​ជំងឺហឺត​កើតឡើង​ទៅ​តាម​ស្ថានភាព និង​សកម្មភាព​របស់​អ្នកជំងឺ​ដូច​ជា​៖
-​អាច​កើតឡើង​នៅ​ពេល​ធ្វើ​លំ​ហាត់ប្រាណ​៖ មាន​មនុស្ស​ជា​ច្រើន​ដែល​ធ្វើ​ឱ្យ​ជំងឺហឺត​របស់​ខ្លួន​កាន់តែ​ធ្ងន់​គឺ​នៅ​ពេល​ពួក​គេ​ហាត់ប្រាណ ព្រោះ​ខ្យល់​ដែល​ពួក​គេ​ស្រូប​យក​មាន​ធាតុ​ត្រជាក់​ផង និង​ស្ងួត​ផង ។

-​អាច​កើត​មាននៅ​ពេល​កំពុងធ្វើការ​ងារ​៖ ជំងឺហឺត​ក៏​អាច​កើតឡើង​តាម​រយៈ​ការងារ​របស់​ពួក​គេ​ដែរ ហើយ​ធ្វើ​ឱ្យ​ហត់​កាន់តែ​ខ្លាំង ជា​ពិសេស​កន្លែង​ដែល​សម្បូរ​ជាតិ​គីមី ធូលី ឬ​ជាតិ​ហ្គា​ស ៕