ខេត្តសៀមរាប ៖ នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាសនាំយកថវិកា និងស្បៀងអាហារ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់ បិណ្ឌ និងភ្ជុំបិណ្ឌ នៅទេពពោធិវង្ស ហៅវត្តក្បាលខ្មោច នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាបបានប្រគេនស្នើដល់ព្រះអនុគណៈក្រុងសៀមរាបក្នុងអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ សូមពិនិត្យឱ្យបានច្បាស់លាស់ចំពោះវត្តអារាមនានា នៅទូទាំងក្រុងសៀមរាប ជាពិសេសវត្តដែលស្ថិតក្នុងតំបន់ក្រហមថា តើវត្តណាខ្លះខ្វះខាតចង្ហាន់ ។
ជាក់ស្តែងពិតប្រាកដ ខណៈដែលប្រជាពុទ្ធបរិស័ទមិនអាចចេញចូលយកចង្ហាន់ទៅប្រគេនបាន ដើម្បីរដ្ឋបាលខេត្តនឹងរៀបចំទេយ្យវត្ថុ និងគ្រឿងឧបភោគបរិភោគយកទៅប្រគេនបានទាន់ពេលវេលាចៀសវាងការបង្ហោះរូបភាពមិនសមរម្យតាមបណ្តាញសង្គមដែលមិនបានរាយការណ៍ និងមិនបានពិនិត្យឱ្យបានច្បាស់លាស់ជាមុន ចៀសវាងការយល់ច្រឡំថា រដ្ឋបាល និងអាជ្ញាធរខេត្ត មិនបានគិតគូរដល់ព្រះសង្ឃ ។
ក្នុងឱកាស នោះដែរ លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ទៀ សីហា អភិបាលនៃគណៈអភិបាល ខេត្ត និងលោកជំទាវ ស៊ិន ណម សមាជិកក្រុមប្រឹក្សាខេត្ត ជាតំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយលោក វណ្ណ ប៊ុណ្ណាប្រធានមន្ទីរធម្មការនិង សាសនាខេត្តនិងសហការី បាននាំយកថវិកា និងគ្រឿងឧបភោគ បរិភោគ ស្បៀងអាហារ យកទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តទេពពោធិវង្ស ហៅវត្តថ្មី ក្នុងសង្កាត់គោកចក ក្រុងសៀមរាប ដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីបុណ្យកាន់ បិណ្ឌនិងភ្ជុំបិណ្ឌ ក្នុងនោះមាន ៖ អង្ករចំនួន២៥០គីឡូក្រាម , មី៥កេស , ទឹកសុទ្ឋ១០កេស , ទឹកក្រូច១០កេស , ទឹកត្រី៤យួរ , ទឹកស៊ីអ៊ីវ៤យួរ , ត្រីខ ១កេស ទឹកដោះគោ១កេស, តែ៥កញ្ចប់ ។ ស្ករស១០គីឡូក្រាម ,។ ស្លាដក់៣ ព្រមទាំងធូបទៀន និង ប្រគេនថវិកាសម្រាប់វត្តចំនួន២លានរៀល ,។
ប្រគេនព្រះចៅអធិការចំនួន១០ម៉ឺនរៀល និងគ្រូសូត្រឆ្វេងស្តាំ ក្នុងមួយអង្គៗចំនួន៥ម៉ឺនរៀល ។ លោកស្រី យូ សុភា មាន ប្រសាសន៍បញ្ជាក់ថា ជារៀងរាល់ឆ្នាំឱ្យតែដល់រដូវភ្ជុំបិណ្ឌ រដ្ឋបាលខេត្តតែងតែរៀបចំពិធីកាន់បិណ្ឌ នៅវត្តមួយចំនួនក្នុងក្រុងសៀមរាប និងស្រុកមួយចំនួន ប៉ុន្តែសម្រាប់ឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ- ១៩ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដូច្នេះរដ្ឋបាលខេត្តមិនអាចប្រារព្ធពិធីកាន់បិណ្ឌតាមបែបទំនៀមទម្លាប់បានឡើយ ហើយការនាំយកថវិកា និងស្បៀងអាហារ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តនេះក៏ដូចជាវត្តចំនួន៧ទៀត គឺដើម្បីផ្គត់ផ្គង់ព្រះសង្ឃក្នុងពិធីកាន់បិណ្ឌជាលក្ខណៈបង្គ្រប់កិច្ចផង និងតាមការកំណត់ដែលរដ្ឋបាលខេត្តធ្លាប់បានប្រតិបត្តិតាមវត្តមួយចំនួននាឆ្នាំកន្លងមកដែរ ។
លោកស្រី អភិបាលរង ខេត្តមានប្រសាសន៍ទៀតថា ដោយសារតែមេរោកូវីដ-១៩បន្តរីករាលដាល បានបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពបងប្អូនប្រជាពុទ្ធបរិស័ទទូទៅ និងមួយផ្នែកដល់សហគមន៍វត្តអារាមព្រះពុទ្ធសាសនាផងដែរ ហេតុនេះអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់លោក ទៀ សីហា ជាអភិបាលខេត្ត និងលោក អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត តែងតែគិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅតាមទីអារាមនានា ដូច្នេះក្នុងឱកាសនេះ សូមព្រះសង្ឃគ្រប់អង្គក្នុងវត្តទេពពោធិវង្ស មានការយោគ យល់ និងជួយជំរុញឱ្យចូលរួមទាំង អស់អង្គ ទាំងអស់គ្នា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងសហមន៍របស់យើង ក្នុង អំឡុងពេលនេះ ជាពិសេសត្រូវអនុវត្តឲ្យបានជាប់ជាប្រចាំតាមសេចក្តីណែនាំរបស់រដ្ឋបាលខេត្ត ,វិធានការនានារបស់ក្រសួងសុខាភិបាល និង វិធានការរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន ៕
ចែករំលែកព័តមាននេះ