ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ៖ មន្ត្រីរាជការ និងបុគ្គលិកក្រុមហ៊ុននៅតែអនុញ្ញាតឲ្យឈប់សម្រាក៣ថ្ងៃដដែល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មន្ត្រីរាជការ និង​បុគ្គលិក​ក្រុម​ឯកជន​ទាំងអស់ នៅ​តែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក និង​ដើរ​កម្សាន្ត​នៅ​ទីកន្លែង​ទេសចរណ៍​ជា​ធម្មតា​បាន ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា មន្ត្រីរាជការ និង​បុគ្គលិក​ក្រុម​ឯកជន​ទាំងអស់ នៅ​តែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក និង​ដើរ​កម្សាន្ត​នៅ​ទីកន្លែង​ទេសចរណ៍​ជា​ធម្មតា​បាន ។

យោង​តាម​សារ​សម្លេង​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី​២៥ កញ្ញា ឆ្នាំ​២០២១​ថា «​មាន​ពលរដ្ឋ​មួយ​ចំនួន​បាន​ខ​មិន​មក​ហ្វេ​ស​ប៊ុ​ក​ខ្ញុំ​ថា បើ​បិទ​វត្ត​អី​ញ្ចឹ​ង តើ​ការ​ឈប់​សម្រាក​ដែរ​ឬទេ ? សម្តេច​បាន​បញ្ជាក់​ថា ការ​ឈប់​សម្រាក​នៅ​តែ​ឈប់​សម្រាក តាម​ប្រតិទិន​ដដែល ហើយ​មន្ត្រីរាជការ​បុគ្គលិក​ក្រុមហ៊ុន​ក៏​ឈប់​សម្រាក និង​អាច​ដើរ​កម្សាន្ត​នៅ​តំបន់​ទេសចរណ៍​នានា​បាន​តាម​ធម្មតា​បាន តែ​ត្រូវ​អនុវត្ត​វិធានការ​ក្រសួងសុខាភិបាល ។​»

ជា​ពិសេស​ត្រូវ​អនុវត្ត ៣​កុំ និង​៣​ការពារ​ជា​និច្ច ត្រូវ​ពាក់​ម៉ាស់ ត្រូវ​លាងដៃ​ជាមួយ​អាល់កុល និង​កុំទៅ​កន្លែង​បិទ​ជិត ហើយ​កុំ​ពឹងផ្អែក​តែ​ទៅ​លើ​វ៉ាក់សាំង​នោះ ។

រូបតំណាង

សូម​បញ្ជាក់ ៖ សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ទៀត​ថា បើ​មិន​ផ្អាក​កម្មវិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ទេ នឹង​ធ្វើ​ឱ្យ​មហន្តរាយ​ដល់​សុខភាព​សាធារណៈ និង​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ជាក់​ជា​មិន​ខាន ខណៈ​ដែល​ការ​កាន់បិណ្ឌ​រយៈពេល​ពីរ​ថ្ងៃ​កន្លង​ទៅ​នៅ​តាម​ទី​អារាម​ជា​ច្រើន​បាន​រក​ឃើញ​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូ​វី​ដ​១៩ គួរ​ឱ្យ​កត់សម្គាល់​នោះ ។

រូបតំណាង

ទន្ទឹម​នឹង​នោះ​ដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្នុង​នាម​ជា​មេដឹកនាំ​មួយ​រូប សម្តេច​មិន​អាច​ឈរ​ឱបដៃ​មើល​ភាព​មហន្តរាយ​ដល់​អាយុជីវិត​ប្រជាពលរដ្ឋ​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ