ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិផលកែច្នៃជាច្រើនសំឡឹងឃើញទីផ្សារមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផលិត កែច្នៃផលិតផលមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះទីផ្សារនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ស្របពេលដែលសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បើកដំណើរការជាផ្លូវការនូវកម្មវិធីទីផ្សារម្រេចតាមប្រពន្ធ័ឌីជីថលកាលពីថ្មីៗនេះ ។…

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនផលិត កែច្នៃផលិតផលមួយចំនួនបានបង្ហាញក្តីសង្ឃឹមចំពោះទីផ្សារនៅតំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ស្របពេលដែលសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បើកដំណើរការជាផ្លូវការនូវកម្មវិធីទីផ្សារម្រេចតាមប្រពន្ធ័ឌីជីថលកាលពីថ្មីៗនេះ ។

លោកឧញ៉ា ហ៊ុន ឡាក់ តំណាងក្រុមហ៊ុន RICHFARM ASIA ដែលជាជាក្រុមហ៊ុនផ្តោតលើការដាំដំនាំ ផ្លែឈើហូបផ្លែ និងផលិតផលកសិកម្មកែច្នៃធ្វើការនាំចេញលើកឡើងថាសម្រាប់កាបើកទីផ្សារថ្មីទៅ តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង (MENA) ពិតជាមានសារៈសំខាន់មែនទែន ។ លោក ថា អាចហៅថា នោះជាទីផ្សារអ្នកមាន ឬ Unique Market ។ 

«ដូច្នេះខ្ញុំ តំណាងឱ្យក្រុមហ៊ុនក៏ដូចជាអ្នកផលិត និងអ្នកនាំចេញរបស់កម្ពុជាយើង ដែលមានបំណងចង់ នាំចេញផលិតផលទៅមជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើងត្រូវតែធ្វើយ៉ាងណាព្យាយាមធ្វើឱ្យផលិតផលរបស់កម្ពុជាយើងត្រូវបាន ប្រទេសក្នុងតំបន់ MENA ទទួលស្គាល់ រួមមាន ៖ គុណភាព សុវត្ថិភាពអនាម័យ ការវេចខ្ចប់ និងការរៀបចំសោភណ្ឌ័ភាពទាក់ទាញជាពិសេស គឺតម្លៃប្រកួតប្រជែងនេះឯង» នេះជាការបញ្ជាក់របស់លោកឧញ៉ា ហ៊ុន ឡាក់ ។ 

កញ្ញា ស៊ឹង សុផា នាយកគ្រប់គ្រងទូរទៅ ក្រុមហ៊ុន Sela Pepper យល់ឃើញថា បេសកម្មនេះគឺផ្នែកមួយដ៏សំខាន់នៃការផ្សព្វផ្សាយកេរិ៍ឈ្មោះ ផលិតផលកសិកម្មប្រទេសកម្ពុជាទូលំទូលាយទៅកាន់ទីផ្សារមជ្ឈឹមបូព៌ា និងអាព្រិចខាងត្បូងតាមបែបប្រព័ន្ធឌីជីថលនាសម័យកូវីត ។ ចំណុចទីពីរ គឺការបង្កើតបាននូវទំនាក់ទំនងរវាងអ្នកទិញ និងអ្នកផ្គត់ផ្គង់ អ្នកផលិតដើម្បីឈ្វេយល់ និងពិភាក្សាតំរូវការលក្ខខណ្ឌក្នុងការលក់ នាំចេញ ។

សហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា កាលពីថ្ងៃទី ២០ កញ្ញាបានបើកដំណើរការទីផ្សារអនឡាញ នៅក្នុងបេសកកម្មនាំចេញម្រេច និងផលិតផលផ្សេងទៀតទៅកាន់តំបន់មជ្ឈឹមបូព៌ា និងអាហ្វ្រិកខាងជើង ។

អ្នកនាង ហោ ដាវី តំណាងក្រុមហ៊ុន Confirel ជាក្រុមហ៊ុនផលិត កែច្នៃ និងនាំចេញផលិតផលកសិកម្មនៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា តាមរយៈកម្មវិធីទីផ្សារអនឡាញនេះ នឹងផ្តល់ឱកាសឱ្យក្រុមហ៊ុនកម្ពុជា មានឱ្យកាសបានដាក់បង្ហាញផលិតផលរបស់ខ្លួន និងផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មទៅកាន់ទីផ្សារសក្កានុពលដ៏ធំមួយនេះ ។

 «ក្រុមហ៊ុនរបស់យើង មិនធ្លាប់មានបទពិសោជន៍នំាចេញផលិតផលរបស់ខ្លួនទៅកាន់តំបន់ MENA នោះទេ ដូច្នេះយើងពិតជាសង្ឃឹមយ៉ាងម៉ុតមាំថា តាមរយះកម្មវិធីនេះ និងអាចនំាយកផលិតផលក្រុមហ៊ុនរបស់យើងក៏ដូចជាផលិតផលក្រុមហ៊ុនដទៃទៀត របស់ប្រទេសកម្ពុជាទៅបើកបង្ហាញឱ្យប្រទេសនៅក្នុងតំបន់ MENA បានស្គាល់ពីផលិតផលកម្ពុជាកាន់តែច្បាស់»អ្នកនាង ហោ ដាវី បញ្ជាក់ ។

លោកស្រី ប៊ុន សៀង ជាស្ថាបនិករបស់ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ លើកឡើងថាសព្វថ្ងៃនេះ ក្រុមហ៊ុនលោកស្រីមិនទាន់បានធ្វើការនាំចេញអ្វីនោះទេ ។ លោកស្រីបញ្ជាក់ថា មានសំណួរនិងក្តីបារម្មណ៏ជាច្រើនត្រូវរកចម្លើយ ប៉ុន្តែគម្រោងខាងលើនេះបានឆ្លើយនូវសំណួរតើធ្វើដូចម្តេចទើបអាចរកបានអ្នកទិញដែលអាចទុកចិត្តបាន ? តើមានហានិភ័យអ្វីខ្លះ ? ដំណើរការឯកសារដូចម្តេចខ្លះ ? នាំចេញតាមរយៈផែមួយណាជាដើម ។

«គម្រោងនេះបានឆ្លើយតបនូវសំណួររបស់ខ្ញុំ។ឧទាហរណ៏ គម្រោងនេះបង្កើត Microsite មួយដែលភ្ជាប់ក្រុមហ៊ុនខ្នាតតូច ដូចជាក្រុមហ៊ុនរបស់ខ្ញុំទៅអ្នកទិញនៅក្រៅប្រទេសដែលគម្រោងបានធ្វើការត្រួតពិនិត្យរួចថាជាអ្នកទិញស្របច្បាប់និងមានទំនុកចិត្ត ព្រមទាំងមានគម្រោងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអ្នកទិញធំៗទៀតផង ។ វាជាប្រព័ន្ធមួយដែលបង្កើតទំនុកចិត្តរវាងអ្នកលក់និងអ្នកទិញ ព្រោះគម្រោងនេះបានណែនាំអោយអ្នកទិញ និងអ្នកលក់ស្គាល់គ្នា គម្រោងនេះនៅក្រោមស្ថាបនដែលមានកេរិ៏តឈ្មោះស្រាប់ ធ្វើអោយអ្នកទិញនិងអ្នកលក់មានទំនុកចិត្តក្នុងការទំនាក់ទំនងគ្នា ទោះបីយើងមិនដែលស្គាល់គ្នាពីមុនមក» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ