ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ និង​មេខ្យល់​៤​នាក់​បម្រុង​ឆ្លង​ដែន ត្រូវ​យោធា​ព្រំដែន​ចាប់ខ្លួន

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ពលករ​និង​មេខ្យល់​ចំនួន​៤​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ បាន​ត្រូវ​កងកម្លាំង​ការពារ​ព្រំដែន​គោក​លេខ​៥០៣ និង​អង្គភាព​ចំណុះ​កងអនុសេនាធំ​ល្បាត​ទី​៤ ដឹកនាំ​ដោយ​

ខេត្តបន្ទាយមានជ័យ ៖ ពលករ​និង​មេខ្យល់​ចំនួន​៤​នាក់ ដែល​បម្រុង​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ បាន​ត្រូវ​កងកម្លាំង​ការពារ​ព្រំដែន​គោក​លេខ​៥០៣ និង​អង្គភាព​ចំណុះ​កងអនុសេនាធំ​ល្បាត​ទី​៤ ដឹកនាំ​ដោយ​អនុសេនីយ៍ឯក អ៊ិ​ន សុ​ជាតិ មេបញ្ជាការ​រង​កងអនុសេនាធំ​ល្បាត​ទី​៤ ឃាត់ខ្លួន​២​ករណី​ដោយឡែក​ពី​គ្នា ក្នុងភូមិ​សាស្ត្រ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក។

ករណី​ទី​១-​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​និង​១៤​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ខណៈ​ពួក​គេ​បម្រុង​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​មាន​ចំនួន​៣​នាក់​(​ស្រី​ម្នាក់​) ក្នុង​នោះ​មេខ្យល់​ម្នាក់ និង​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ ប​.​មាន​ជ័យ ១L-៩៣៧០ នៅ​ភូមិ​ខ្វាវ​លិច ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ។

ករណី​ទី​២-​នា​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ដដែល កងកម្លាំង​ស្ទាក់​ចាប់​បាន​មេខ្យល់​ដឹក​អីវ៉ាន់​ឲ្យ​ពលករ​ដែល​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ម្នាក់​ទៀត និង​ម៉ូតូ​កង់​បី​១​គ្រឿង ម៉ាក​វ៉េវ ស៊េរី​ឆ្នាំ​២០២០ ពណ៌​ក្រហម​-​ខ្មៅ អត់​មាន​ផ្លា​ក​លេខ និង​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន នៅ​ក្នុងភូមិ​សាស្ត្រ​ដដែល ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​កងកម្លាំង​កំពុង​ល្បាត​ក៏​បាន​ជួប​ពលករ​បម្រុង​លួច​ឆ្លង​ដែន​ដោយ​ប្រើ​រូបភាព​ជិះ​ម៉ូតូឌុប​គ្នា​ដល់​ចំណុច​ខាងលើ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​តែ​ម្តង ។ ក្រោយ​ពី​សួរនាំ ក៏​បាន​ណែនាំ​ដល់​បងប្អូន​កុំ​ឲ្យ​បន្ត​ចាញ់បោក​មេខ្យល់​ដែល​តែងតែ​បញ្ចុះបញ្ចូល​នាំ​ពលករ​ឆ្លង​ដែន​ដោយ​ខុសច្បាប់ ដោយ​មិន​គិត​ពី​សុខ​សុវត្ថិភាព និង​ការ​ខាតបង់​ប្រាក់​កាស​របស់​បងប្អូន​ឡើយ​។
ជា​ពិសេស ទាំង​ខាង​កម្ពុជា​យើង ទាំង​ខាង​ថៃ គឺ​កំពុង​បង្កើន​ការ​យកចិត្តទុកដាក់​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។ ដូច្នេះ យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា និង​បន្ត​ចូលរួម​អនុវត្ត​វិធានការ​«៣​ការពារ ៣​កុំ​» ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​គ្រួសារ និង​សង្គម​ជាតិ។

ពលករ​ចំនួន​២​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​ឲ្យ​ក្រុមការងារ​ចម្រុះ​ច្រក​អូរ​បី​ជាន់ ដើម្បី​បញ្ជូន​ទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក ។ ចំណែក​មេខ្យល់​២​នាក់ និង​វត្ថុ​តាង​ជាម​ធ្យោ​យ​បាយ គឺ​ប្រគល់​ទៅ​ឲ្យ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ពាក់ព័ន្ធ​ចាត់វិធានការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ