ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​ផ្សេង​គ្នា​! រាល់​យប់ រាល់ថ្ងៃ​ពេក ជន​រង​គ្រោះ​២​នាក់​ទ្រាំ​លែង​បាន​ពួន​សម្ងំ​ដេកចាំ​ស្ទាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

មុខសញ្ញា​ដដែល​ៗ​បាន​ធ្វើ​សកម្មភាព​លួច​ចាប់​មាន់​ក្នុង​ទ្រុង​ទាំង​យប់ និង​លួច​កា​.​ប់ចេក​ទាំង​ស្ទង​ៗ​បាត់​ចេញ​ចំការ​ជា​រៀងរាល់ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ទ្រាំង​លែង​បាន ក៏​រក​វិធី​ពួនស្ទាក់​ចាំ​ក្របួច​ចោរលួច​

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មុខសញ្ញា​ដដែល​ៗ​បាន​ធ្វើ​សកម្មភាព​លួច​ចាប់​មាន់​ក្នុង​ទ្រុង​ទាំង​យប់ និង​លួច​កា​.​ប់ចេក​ទាំង​ស្ទង​ៗ​បាត់​ចេញ​ចំការ​ជា​រៀងរាល់ថ្ងៃ ជា​ហេតុ​ធ្វើ​ឲ្យ​ម្ចាស់​ទ្រាំង​លែង​បាន ក៏​រក​វិធី​ពួនស្ទាក់​ចាំ​ក្របួច​ចោរលួច​នោះ​ឲ្យ​ខាង​តែ​បាន​តែ​ម្តង ។

ជាក់ស្តែង កាលពី​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២១ នៅ​វេលា​ម៉ោង​៨​យប់ មាន​ជនសង្ស័យ​ឈ្មោះ កែវ រស្មី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កកោះ ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​កសិករ បាន​ចូល​ទៅ​លួច​មាន់នៅ​រោង​ចិញ្ចឹម​មាន់​របស់​ជន​រង​គ្រោះ​ឈ្មោះ នាង ឈូក ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រឹ​ស​ក្រោម ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ មុខរបរ​ជា​កសិករ ហើយ​ត្រូវ​បាន​ជន​រង​គ្រោះ​ទ្រាំ​លែង​បាន​ក៏​ធ្វើការ​ពួនស្ទាក់ រួច​ក៏​ចាប់​បាន​ជនសង្ស័យ ខណៈ​ពេល​កំពុង​តែ​ចាប់​មាន់​ច្រកចូល​ក្នុង​បាវ ។

លុះ​ពេល​ចាប់​បាន​ចោរលួច​មាន់​ទាំង​យប់​នោះ​ភ្លាម ជន​រង​គ្រោះ​ក៏​បាន​នាំ​ជនសង្ស័យ​រូប​នេះ​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​មូល​ដ្ឋាន ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ចោរលួច​មាន់​រូប​នេះ គឺជា​មុខសញ្ញា​ដដែល​ៗ​លួច​សកម្ម និង​ធ្លាប់​ចូល​លួច​ក្នុងផ្ទះ​ជន​រង​គ្រោះ​ចំនួន​៣​ដង​រួច​មក​ហើយ​។ ហើយ​ករណី​នេះ កម្លាំង​ជំនាញ​ក៏​បាន​និង​កំពុង​កសាង​សំណុំរឿង​តាម​នីតិវិធី​ហើយ​ដែរ ។

ដោយឡែក​ករណី​មួយទៀត ក៏​មិន​ខុស​គ្នា​ពី​ចោរលួច​មាន់​ខាងលើ​នោះ​ដែរ គឺ​នៅ​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២១ វេលា​ម៉ោង​ប្រមាណ​១២​យប់ នៅ​ចំណុច​ភូមិ​ពីង​ពង ឃុំ​សោម ស្រុក​គិរីវង់ ខេត្តតាកែវ គឺ​មាន​ករណី​ចោរលួច​ផ្លែ​ចេក បង្ក​ឡើង​ដោយ​ជនសង្ស័យ​ចំនួន​២​នាក់​ជា​ប្តី​ប្រពន្ធ ហើយ​បាន​ធ្វើ​សកម្មភាព​លួច​កា​.​ប់ចេក​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ចំការ​ស្ទើរតែ​រាល់​យប់ ដែល​សកម្មភាព​នោះ ក៏​បាន​ធ្វើ​ឲ្យ​ម្ចាស់​ចេក​មានការ​ធុញថប់ និង​ទ្រាំ​លែង​បាន​ដូច​គ្នា ក៏​រក​វិធី​ដេកចាំ​ចាប់​ចោរលួច​ឲ្យ​ខាង​តែ​បាន​តែ​ម្តង​។

នៅ​ទីបំផុត​ក៏​ចាប់​បាន​មែន គឺ​មុខសញ្ញា​ចោរ​២​ប្តី​ប្រពន្ធ​១​គូ ដោយ​ម្នាក់​ឈ្មោះ សន សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​ជា​ប្តី​) និង​ម្នាក់​​ទៀត​ឈ្មោះ ង៉ែត ស្រី​និ​ត ភេទ​ស្រី អាយុ​២១​ឆ្នាំ (​ជា​ប្រពន្ធ​) មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្ត​តាកែ ។
លុះ​នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ រួម​ទាំង​វត្ថុ​តាង​ចាប់​ជាប់​នៅ​នឹង​ដៃ​មាន​ផ្លែ​ចេក​ចំនួន​៣​ស្ទង​នោះ ម្ចាស់​ចំការ​ឈ្មោះ តេន ចិត្ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ក៏​បាន​នាំ​យក​ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ទៅ​ប្រគល់​ជូន​សមត្ថកិច្ច ដើម្បី​បន្ត​នីតិវិធី ។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នេះ ក៏​ជា​មុខ​យ៉ាង​សញ្ញា​សកម្ម​ផង​ដែរ លួច​បេះបោច​ដំណាំ​ប្រជាពលរដ្ឋ​ជា​រៀងរាល់ថ្ងៃ ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​អប់​រំជា​ច្រើន​លើក​ផង​ដែរ ប៉ុន្តែ​នៅ​តែ​មិន​រាងចាល​ឡើយ ដូច្នេះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ពេល​នេះ សមត្ថកិច្ច​បាន​អនុវត្ត​វិធានការ​តឹងតែង គឺ​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ