ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ត​ព​លិ​ក​អា​មេ​រិ​ក​ត្រូវ​តែ​ចាក់​វ៉ាកសាំង​បង្ការ​កូ​វី​ដ មុន​អាច​ចូលរួម​អូ​ឡាំ​ពិ​ក​ចិន​នៅ​ឆ្នាំ​ក្រោយ

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អត្ត​ព​លិ​ក​អា​មេ​រិ​ក​ទាំងអស់ ត្រូវ​តែ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ មុន​ពេល​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​

សហរដ្ឋអាមេរិក ៖ អត្ត​ព​លិ​ក​អា​មេ​រិ​ក​ទាំងអស់ ត្រូវ​តែ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩ មុន​ពេល​ពួក​គេ​អាច​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​រដូវរងា​ទីក្រុង​ប៉េ​កាំ​ង​ឆ្នាំ ២០២២ ខាង​មុខ​។ នេះ​បើ​យោង​តាម​សេចក្តីណែនាំ​របស់​គណៈកម្មាធិការ​អូ​ឡាំ​ពិ​ក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​សហរដ្ឋអាមេរិក (USOPC)​។

សេចក្តីណែនាំ​របស់ USOPC បានឱ្យ​ដឹង​ថា សុខភាព និង​សុខុមាលភាព​អត្ត​ព​លិ​ក​ទាំងអស់​គឺជា​អាទិភាព​កំពូល​។ ហើយ​ជំហាន​នេះ នឹង​បង្កើន​សមត្ថភាព​បង្កើត​បរិយាកាស​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​អត្ត​ព​លិ​ក និង​ប្រតិភូ​របស់​ក្រុម​សហរដ្ឋអាមេរិក​។ ហើយ​ក៏​អនុញ្ញាត​ឱ្យ​យើង​ស្តារ​ភាព​ស្ថិតស្ថេរ​ក្នុង​ការ​រៀបចំ​ផែនការ និង​សេវាកម្ម​ល្អ​បំផុត​ដល់​អត្ត​ព​លិ​ក​។

យោង​តាម​ច្បាប់ USOPC បាន​ចែង​ថា ចាប់ពី​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ បុគ្គលិក​, អត្ត​ព​លិ​ក រួម​ទាំង​ក្រុមការងារ​ពាក់ព័ន្ធ​ផ្សេង​ទៀត ដែល​ចូល​ទៅ​កន្លែង​របស់​ខ្លួន ត្រូវ​តែ​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​១៩​។

យ៉ាងណាមិញ USOPC ក៏​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ពិចារណា​ការ​លើកលែង​ដោយ​ផ្អែក​លើ​ករណី​នីមួយ​ៗ​របស់​បុគ្គល​រៀងខ្លួន​។

បុគ្គល​ដែល​មិន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ការពារ​នឹង​ទទួល​បានការ​លើកលែង ប៉ុន្តែ​តម្រូវ​ឱ្យធ្វើ​តេស្ត​ជា​ប្រចាំ ដែល​រ៉ាប់រង​ថ្លៃ​សេវា​ដោយ USOPC​។ ទោះ​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ USOPC មិន​ទាន់​បាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​សម្រាប់​អត្ត​ព​លិ​ក​ណា​ម្នាក់ ដែល​ត្រូវ​ចាក់​វ៉ាក់សាំង​នៅឡើយ​ទេ​។

សម្រាប់​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៤-២០ ខែកុម្ភៈ ឆ្នាំ ២០២២ ខណៈ​​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ៤-១៣ ខែមីនា ឆ្នាំ​ដដែល​។

សូម​រំលឹក​ថា កាលពី​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០២០ អត្ត​ព​លិ​ក​អា​មេ​រិ​ក​ប្រហែល​១០០​នាក់ ក្នុង​ចំណោម​៦១៣​នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វី​ដ​នោះ​ទេ ដែល​នាំ​ឱ្យ​មាន​រិះគន់​។ ស្រប​ពេល​កីឡាករ​ហែល​ទឹក Michael Andrew ដែល​មិន​ចាក់​វ៉ាក់សាំង មិន​បាន​ពាក់​ម៉ាស់​ថែម​ទៀត អំឡុង​ពេល​ធ្វើ​បទ​សម្ភាសន៍​៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ