ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាត់ប្រាណកាន់តែច្រើន កាន់តែឡើងទម្ងន់មែនទេ? នេះគឺជាមូលហេតុ!

2 ឆ្នាំ មុន

អ្នកបានចំណាយពេលវេលានៅក្នុងកន្លែងហាត់ប្រាណច្រើនដែរ តែហេតុអ្វីទម្ងន់នៅតែមិនស្រក? ការហាត់ប្រាណគឺពិបាកគ្រប់គ្រាន់រួចទៅហើយ តែវាកាន់តែពិបាកនៅពេលដែលអ្នកមិនបានឃើញទម្ងន់របស់អ្នកស្រកដូចការរំពឹងទុក។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យឡើងទម្ងន់ បើទោះបីជាហាត់ប្រាណ និង ទទួលទានបានត្រឹមត្រូវ។…

អ្នកបានចំណាយពេលវេលានៅក្នុងកន្លែងហាត់ប្រាណច្រើនដែរ តែហេតុអ្វីទម្ងន់នៅតែមិនស្រក? ការហាត់ប្រាណគឺពិបាកគ្រប់គ្រាន់រួចទៅហើយ តែវាកាន់តែពិបាកនៅពេលដែលអ្នកមិនបានឃើញទម្ងន់របស់អ្នកស្រកដូចការរំពឹងទុក។ ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីមូលហេតុ៣យ៉ាង ដែលធ្វើឱ្យឡើងទម្ងន់ បើទោះបីជាហាត់ប្រាណ និង ទទួលទានបានត្រឹមត្រូវ។

១. ការចាល់ជាតិទឹក

នេះអាចជាមូលហេតុមួយដែលធ្វើឱ្យទម្ងន់របស់អ្នកបន្តកើនឡើង បើទោះបីជាហាត់ប្រាណនិងទទួលទានបានត្រឹមត្រូវ។ ទឹកបង្កើតបានប្រហែល ៦៥% ទៅ ៩០% នៃទម្ងន់របស់មនុស្សហើយការប្រែប្រួលនៃកម្រិតជាតិទឹកនៃរាងកាយមនុស្សអាចធ្វើឱ្យជញ្ជីងកើនឡើង ៥គីឡូក្រាម ឬច្រើនជាងនេះ។

២. ការកើនឡើងសាច់ដុំ

ទម្ងន់ដែលអ្នកឃើញនៅលើជញ្ជីងនោះ អាចមកពីសាច់ដុំរបស់អ្នក។ នេះក៏ព្រោះតែការហាត់ប្រាណ បង្កើតម៉ាសសាច់ដុំក្រាស់ជាងមុននិងបន្ថយជាតិខ្លាញ់ក្នុងខ្លួន។ ទម្ងន់របស់អ្នកអាចកើនឡើង ខណៈដែលភាគរយខ្លាញ់ក្នុងខ្លួនរបស់អ្នកអាចថយចុះ។ ការផ្លាស់ប្តូរទាំងនេះកើតឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍និងខែ មិនមែនរាប់ម៉ោងឬថ្ងៃទេ។

៣. ការឆ្លើយតបរបស់រាងកាយ

ដោយសារតែអ្នកចាប់ផ្តើមធ្វើលំហាត់ប្រាណ មិនតែងតែមានន័យថារាងកាយរបស់អ្នកនឹងឆ្លើយតបភ្លាមៗនោះទេ។ ការធ្វើលំហាត់ប្រាណ ធ្វើអោយស្ត្រេសលើរាងកាយ ហើយវាអាចធ្វើឱ្យឡើងទម្ងន់។ ពេលខ្លះរាងកាយគ្រាន់តែត្រូវការពេលវេលាដើម្បីកែសម្រួល។ កុំយកចិត្តទុកដាក់ច្រើនពេកចំពោះទម្ងន់របស់អ្នក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ