ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ Ronaldo ៖ មុន​ពេល​ស្លា.ប់ ​ចង់​ឃើញ​កូន​ទៅ​លេង​ឱ្យ Sporting

2 ឆ្នាំ មុន

ព័រ​ទុ​យ​ហ្គា​ល់ ៖ លោកស្រី Dolores Aveiro ដែល​ជា​ម្តាយ​របស់​កីឡាករ Cristiano Ronaldo បាន​និយាយ​ថា មុន​ពេល​ស្លា.ប់ លោកស្រី​

ព័រ​ទុ​យ​ហ្គា​ល់ ៖ លោកស្រី Dolores Aveiro ដែល​ជា​ម្តាយ​របស់​កីឡាករ Cristiano Ronaldo បាន​និយាយ​ថា មុន​ពេល​ស្លា.ប់ លោកស្រី​ចង់​ឃើញ​កូនប្រុស​ត្រឡប់​ទៅ​លេង​ឱ្យ​ក្លិប Sporting CP នៅ​ប្រទេស​កំណើត​សារ​ជា​ថ្មី​ម្តងទៀត​។

Ronaldo ទទួល​បានការ​បណ្តុះបណ្តាល​ពីសា​លា​ថ្នាល​របស់ Sporting CP មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Manchester United និង​រក្សា​ឈ្មោះ​ល្បី​រន្ទឺ​ជាមួយ​ការ​បន្ត​អាជីព​នៅ​ក្លិប Real Madrid និង Juventus ។ មុន​ផ្លាស់​ត្រឡប់​មក​ក្រុម​បិសាច​ក្រហម​ជា​ថ្មី​ម្តងទៀត កាលពី​ខែសីហា ឆ្នាំ​២០២១ រហូត​ដល់​បច្ចុប្បន្ន​។

ស្ថិត​នៅ​ក្នុង​វ័យ​៣៦​ឆ្នាំ អាជីព​បាល់ទាត់​របស់​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ ក៏​មិន​ឋិតថេរ​នោះ​ទេ​។ ខណៈ​មតិ​ជា​ច្រើន​លើក​ឡើង​ផ្សេង​ៗ​គ្នា ជុំវិញ​ពេលវេលា និង​ក្លិប​ចុង​ក្រោយ​ដែល​ម្ចាស់​ពានរង្វាន់ Ballon d’Or ៥​លើក​រូប​នេះ នឹង​ចូល​និវត្តន៍​។

ពាក់ព័ន្ធ​បញ្ហា​នេះ លោកស្រី Dolores Aveiro បាន​ថ្លែងប្រាប់​កម្មវិធី ADN de Leao របស់​ក្លិប Sporting CP ថា «​ខ្ញុំ​បាន​ប្រាប់​គេ​រួច​ហើយ​ថា កូនប្រុស មុន​ពេល​ម្តាយ​ស្លា.ប់ ម្តាយ​ចង់​ឃើញ​កូន​ត្រឡប់​ទៅ Sporting វិញ​»​។ ហើយ​លោកស្រី​បន្ត​ថា ភ្លាម​ៗ​នោះ កូនប្រុស​ក៏​ឆ្លើយ​តប​វិញ​ថា យើង​នឹង​មើលឃើញ​វា​នៅ​ពេល​ខាង​មុខ​៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ