ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​នាវាមុជទឹក​លោក​បៃ​ដិ​ន​ និង​លោក​ម៉ា​ក្រុង ​ស្រុះស្រួល​គ្នា​វិញ

2 ឆ្នាំ មុន

វិបត្តិ​នាវាមុជទឹក​អូស្ត្រាលី​ថា លោក​អេ​ម​ម៉ា​នុយ​អែក​ម៉ា​ក្រុង​និង​លោក​ចូ​បៃ​ដិ​ន បាន​ព្រមព្រៀង​គ្នា​ធ្វើការ​

សហរដ្ឋអាមេរិក​-​បារាំង ៖ យោង​តាម​សេចក្ដី​ប្រកាស​រួម​មួយ របស់​វិមាន​អេ​លី​ហ្សេ​និង​សេត​វិមាន ក្រោយ​ការ​ជួប​ពិភាក្សា​គ្នា​ស្ដី​ពី​វិបត្តិ​នាវាមុជទឹក​អូស្ត្រាលី​ថា លោក​អេ​ម​ម៉ា​នុយ​អែក​ម៉ា​ក្រុង​និង​លោក​ចូ​បៃ​ដិ​ន បាន​ព្រមព្រៀង​គ្នា​ធ្វើការ​ពិភាក្សា​ដោយ​ស៊ីជម្រៅ ដើម្បី​ធានា​ទំនុកចិត្ត​គ្នា​រវាង​ប្រទេស​ទាំង​២​។

សេចក្ដី​ប្រកាស​រួម​នោះ​បន្ត​ថា​ការពិគ្រោះ​ពិភាក្សា​គ្នា​ដោយ​បើកចំហ រវាង​សម្ព័ន្ធមិត្ត​លើ​បណ្ដា​បញ្ហា​ដែល​មាន​ផលប្រយោជន៍​យុទ្ធសាស្ត្រ សម្រាប់​បារាំង​និង​បណ្ដា​ដៃគូ​អឹ​រ៉ុ​ប នឹង​អាច​ចៀសវាង​សភាពការណ៍​នោះ​។ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន​បាន​លើក​ពី​ការ​សន្យា​មាំ​ទាំំ​របស់​លោក​ចំពោះ​រឿង​នេះ​។

ក្នុង​ការ​ជួប​ពិភាក្សា​គ្នា​នោះ ប្រមុខរដ្ឋ​អា​មេ​រិ​ក​និង​បារាំង ដែល​នឹង​ជួប​គ្នា​នៅ​អឹ​រ៉ុ​ប​នា​ដំណាច់​ខែតុលា បាន​សម្រេច​បើក​ដំណើរការ​ពិគ្រោះ​ពិភាក្សា​គ្នា​ដោយស៊ី​ជម្រៅ ដែល​សំដៅ​បង្កើត​បណ្ដា​លក្ខខណ្ឌ​ដែល​ធានា​ដល់​ទំនុកចិត្ត​គ្នា និង​ស្នើ​បណ្ដា​វិធានការ​ជាក់ស្ដែង​នានា ដើម្បី​ឲ្យ​សម្រេច​បណ្ដា​ទិស​ដៅ​រួម​។

ក្នុង​ន័យ​នៃ​ការ​សម្រាល​ភាព​តានតឹង​រវាង​សមិត្ត​ទាំង​២ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​សហរដ្ឋអាមេរិក លោក​PHILIPPE ETIENNE នឹង​វិល​ទៅ​កាន់​ក្រុង​វ៉ា​សិ​ុ​ន​តោន​វិញ នា​ស​ប្ដា​ហ៍​ខាង​មុខ​។ នោះ​ជា​កា​េ​សម្រេច​របស់​លោក​ម៉ា​ក្រុង​។​ក្រុងប៉ារីស​ធ្លាប់​ប្រកាស​កាល​ពី​ថ្ងៃ​ទី​១៧​កញ្ញា​ពិការ​ហៅ​ឯក​អ​អគ្គ​រដ្ឋ របស់​ខ្លួន​ប្រចាំ​សហរដ្ឋអាមេរិក​និង​អូស្ត្រាលី ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​ដែល​នោះ​ជា​សេចក្ដីសម្រេច ពុំ​ធ្លាប់​មាន​មាន​ពី​មុន​មក ចំពោះ​សម្ព័ន្ធមិត្ត​បារាំង​ទាំង​២​នេះ ក្រោយ​ការ​បំផ្លាញ​កុងត្រា​ដ៏​ធំ​ហៅ​កុងត្រា​ប្រចាំ​សតវត្ស នៃ​ការ​លក់​នាវាមុជទឹក​បារាំង​ទៅ​ឲ្យ​អូស្ត្រាលី​។

លោក​បៃ​ដិ​ន​អះអាង​ម្យ៉ាងទៀត​ថា ចាំបាច់​ដែល​កិច្ច​ការពារ​អឺរ៉ុប​ត្រូវ​ខ្លាំង​បំផុត​និង​កាន់តែ​សុ​ក្រិត ដើម្បី​រួមចំណែក​ដល់​សន្តិសុខ​ឆ្លងកាត់​អ​ត្ល​ង់​ទិ​ក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ