ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំ​អែរ​ភ្នំភ្លើង​​​​បន្ត​ហូរ​យឺត​ ធ្វើឱ្យ​​ផ្ទៃដីច្រើន​​​ហិ​កតា ​និង​ផ្ទះ​រាប់រយ​ខ្នង​ត្រូវ​​បំផ្លាញ​​(វីដេអូ)

2 ឆ្នាំ មុន

ការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ដែល​ផ្ទុះ​តាំងពី​ថ្ងៃ​ទី​១៩ ខែ​​កញ្ញា ឆ្នាំ​២០២១​មក នៅ​លើកោះឡា​បាល់​ម៉ា​ នៃ​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​នៅ​បន្ត តែ​ក្នុង​ល្បឿន​យឺត រហូត​ដល់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​​កញ្ញា​នេះ​។ បែប​នេះ​ទើប​គេ​មិន​ច្បាស់​ដែរ ​ដែល​កំ​អែរ​ភ្នំភ្លើង​​នោះ អាច​ហូរ​ដល់​

ប្រទេស​អេ​ស្ប៉ា​ញ ៖ ការ​ហូរ​កំ​អែរ​ភ្នំភ្លើង​ដែល​ផ្ទុះ​តាំងពី​ថ្ងៃ​ទី​១៩ ខែ​​កញ្ញា ឆ្នាំ​២០២១​មក នៅ​លើកោះឡា​បាល់​ម៉ា​ នៃ​ប្រជុំ​កោះ​កា​ណា​រី​អេ​ស្ប៉ា​នៅ​បន្ត តែ​ក្នុង​ល្បឿន​យឺត រហូត​ដល់​កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែ​​កញ្ញា​នេះ​។ បែប​នេះ​ទើប​គេ​មិន​ច្បាស់​ដែរ ​ដែល​កំ​អែរ​ភ្នំភ្លើង​​នោះ អាច​ហូរ​ដល់​មហាសមុទ្រ​អ​ត្ល​ង់​ទិ​ក​។

ពពក​ផ្សែង​ខ្មៅ​នៅ​បន្ត​ហុយ​ឡើង​លើ ចេញពី​ភ្នំភ្លើង ​CUMBRE VIEJA ​នេះ ក្នុង​កម្ពស់​ច្រើន​រយ​ម៉ែត្រ​។ អាជ្ញាធរ​គូសបញ្ជាក់​ថា​ ផេះ​ដែល​ជះ​ចេញ​បណ្ដាល​ឲ្យ​មើល​មិនសូវ​ច្បាស់ ហើយ​ស្នើ​ដល់​ប្រជាជន​កោះ​នេះ​កម្រិត​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​។

យោង​តាម​តុល្យការ​ចុង​ក្រោយ​ថា ផ្ទៃដី​១៥៤​ហិ​កតា ​និង​ផ្ទះ​៣២០​ខ្នង​រង​ការ​បំផ្លាញ​ដោយ​សារ​តែ​កំ​អែរ​ភ្នំភ្លើងនេះ ហើយ​ក្នុង​នោះ​ក៏​មានផ្ទះ​ជា​ច្រើន​​ខ្នង​ដែល​ម្ចាស់​រត់​ចេញ ដោយ​ប្រញាប់ប្រញាល់​។ សរុប​មនុស្ស​៦.១០០​នាក់​ ត្រូវ​បាន​ជម្លៀស​ចេញ​តាំងពី​ភ្នំភ្លើង​នេះ​ផ្ទុះ​​មក​។ ទោះបី​យ៉ាងណា​ ពុំ​មាន​សេចក្ដីរាយការណ៍​ពី​ជន​រង​គ្រោះ​ស្លា.ប់ ​ឬ​របួស​នៅឡើយ​។ ​ចំណែក​អ្នកទេសចរ​ប្រមាណ​ជា​៤០០​នាក់​ ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​កោះ ​TENERITE ដែល​​ជា​កោះ​មួយទៀត​នៃ​ប្រជុំ​កោះ​កា​ណា​រី​​ផងដែរ ។

ការ​ខូចខាត​ដោយសារ​ការ​ផ្ទុះ​ភ្នំភ្លើង​ខាងលើ​​នេះ ជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៧១​មក ​នៅ​លើ​កោះ ដែល​មាន​ប្រជាជន​រស់នៅ​ច្រើន ដល់​ជិត​៨៥.០០០​នាក់​នោះ មាន​លើស​ពី​៤០០​លាន​អឹ​រ៉ូ​រួច​ទៅ​ហើយ​។ ប្រឈម​មុខ​នឹង​សភាពការណ៍​នោះ បណ្ដា​អ្នក​ពន្លត់ភ្លើង​កាលពី​យប់​ថ្ងៃ​ទី​២១​ មក​ថ្ងៃទី​​២២​ ខែ​កញ្ញា ប៉ុនប៉ង​ទាំង​គ្មាន​សង្ឃឹម ដើម្បី​ពង្វាង​កំ​អែរ​ដែល​មាន​កម្ពស់​ដល់​ប្រមាណ​ជា​១០​ម៉ែត្រ កុំ​ឲ្យ​ហូរ​ចាក់​ចូល​ក្នុងភូមិ​ TODOQUE ដែល​​​ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​ដែល​អាជ្ញាធរ​ជម្លៀស​មនុស្ស​ចេញ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ