ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ស្រី​អា​ហ្វ​ហ្គា​នី​ស្ថាន​វិល​ចូល​សាលារៀន​វិញ

2 ឆ្នាំ មុន

ពួក​តា​លី​បង់​ប្រកាស​ថា​បណ្ដា​សិស្ស​ស្រី​អនុ​វិទ្យា​ល​យ័​និង​វិទ្យាល័យ​នឹង​អាច​វិល​ចូល​សាលារៀន​វិញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នោះ​ជា​កិច្ចសន្យា​មួយ​ក្នុង​ចំណោម​កិច្ចសន្យា​របស់​ពួក​តា​លី​បង់

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ ពួក​តា​លី​បង់​ប្រកាស​ថា​បណ្ដា​សិស្ស​ស្រី​អនុ​វិទ្យា​ល​យ័​និង​វិទ្យាល័យ​នឹង​អាច​វិល​ចូល​សាលារៀន​វិញ ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នោះ​ជា​កិច្ចសន្យា​មួយ​ក្នុង​ចំណោម​កិច្ចសន្យា​របស់​ពួក​តា​លី​បង់​។

ចាប់តាំងពី​ប៉ុន្មាន​ស​ប្ដា​ហ៍​មក​ហើយ​បាតុកម្ម​នានា មានការ​កើនឡើង​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ បណ្ដា​នារី​អា​ហ្វ​ហ្គា​នី​ស្ថាន​គាំទ្រ​ដោយ​ពួក​និស្សិត ទាមទារ​ការ​វិល​ត្រឡប់​របស់​សិស្ស​និង​និស្សិត​ស្រី​មក​សាលារៀន​វិញ ដែល​សាលា​បាន​បិទទ្វារ ចាប់តាំងពី​ពួក​តា​លី​បង់​វិល​មក​កាន់​អំណាច​វិញ​។ កាលពី​ថ្ងៃ​ទី​២១​កញ្ញា​ពួក​តា​លី​បង់​ប្រកាស​ថា កាល​វិល​ត្រឡប់​របស់​សិស្ស​ស្រី​មក​កាន់​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​វិញ ត្រូវធ្វើ​ដោយ​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

ចាប់តាំងពី​ការ​វិល​មក​កាន់​អំណាច​វិញ​ពី​ខែសីហា​មក ពួក​តា​លី​បង់​បាន​បិទ​សាលារៀន​។ បច្ចុប្បន្ន​ក្មេង​ប្រុស​និង​ក្មេង​ស្រី​អាច​វិល​មក​ចូល​រៀន​វិញ​ត្រឹម​សាលា​បឋម​សិក្សា​។ កាលពី​ថ្ងៃ​ទី​១៨​កញ្ញា​ការ​បើក​ឡើង​វិញ​នៃ​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ ត្រូវ​បាន​ប្រកាស​តែ​ចំពោះ​ក្មេង​ប្រុស​ជា​ការ​ប្រកាស ដែល​មិន​ទាន់​បញ្ចូល​នារី​នៅឡើយ នាំ​ឲ្យ​មានការ​បារម្ភ របស់​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​សហគមន៍​អន្តរជាតិ​។

ក្រៅពី​អនុ​វិទ្យាល័យ​និង​វិទ្យាល័យ​ពួក​តា​លី​បង់​អះអាង​ថា នា​រិ​នឹង​អាច​សិក្សា​តែ​ត្រូវ​ដាច់​ពី​បុរស ក្នុង​បណ្ដា​សាកលវិទ្យាល័យ​ឯកជន​។ នោះ​ជា​អ្វី​ដែល​គេ​កំពុង​ធ្វើ និង​កំពុង​រៀបចំ​សាស្ត្រាចារ្យ​ជានា​រី ដោយ​នារី​តម្រូវ​ឲ្យ​រៀន​តែ​ជាមួយ​សាស្ត្រាចារ្យ​នារី​៕ ដកស្រង់​ចេញ​ពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ