ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក​ម្ពុជា​ថា​គ្មាន​បញ្ហា ប្រសិនបើ​ស៊ី​ហ្គេ​ម​នៅ​វៀតណាម​ត្រូវ​លុប​ចោល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ និង​បណ្ដា​ប្រ​ទេស​ស​មា​ជិ​ក​បាន​ទុក​លទ្ធភាពឲ្យ​ម្ចាស់​ផ្ទះ​វៀត​ណា​ម

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​ក្រុមប្រឹក្សា​កីឡា​អាស៊ី​អាគ្នេយ៍ និង​បណ្ដា​ប្រ​ទេស​ស​មា​ជិ​ក​បាន​ទុក​លទ្ធភាពឲ្យ​ម្ចាស់​ផ្ទះ​វៀត​ណា​ម ត្រឹមខែ​តុលា ដើម្បី​សម្រេច​ថា ​ធ្វើ​ស៊ី​ហ្គេ​ម ឬ​ក៏​អត់ ដើម្បី​លុប​ចោល​កីឡាករ​ដែល​កំពុង​ហ្វឹកហាត់​ត្រៀមខ្លួន​ជា​ច្រើន​ត្រូវ​គេ​អះអាង​ថា នឹង​ខ្លួន​ស្កក ប៉ុន្តែ​អ្នក​ទទួលខុសត្រូវ​លើ​ការងារ​បាន​លើក​ឡើង​ថា​មិន​មាន​បញ្ហា​នោះ​ទេ​។ យ៉ាងណាមិញ មានការ​រំពឹង​ថា វៀតណាម​នឹង​ត្រូវ​បាន​គេ​សម្របសម្រួល​អោយ​បន្ត​លទ្ធភាព​រៀបចំ បើ​ទោះជា​មក​ទល់​ពេល​នេះ នៅ​មិន​ទាន់​កំណត់​កាលបរិច្ឆេទ ដែល​បង្ក​អោយ​ការ​សម្រេច​លុប​ចោល​នឹង​អាច​កើតឡើង​។

យោង​តាម​ការ​បញ្ជាក់​របស់​លោក វ៉ា​ត់ ចំរើន គឺ​ការ​សម្រេច​ចិត្ត​ចុង​ក្រោយ​អំ​ពី​ការ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២១ ដែល វៀតណាម​សុំ​ពន្យារ​ពេល​ទៅ​ឆ្នាំ​២០២២ ហើយ​នៅ​តែ​មិន​ទាន់​ច្បាស់លាស់ គឺ​គណៈកម្មការ​កំពុង​កំណត់​អោយ​វៀតណាម​បញ្ជាក់​ច្បាស់​នៅ​ត្រឹម​ខែតុលា​ខាង​មុខ​។ លោក​ថា​ ប្រ​សិន​បើ​មិនមាន​ការសម្រេចណាមួយ​នោះ​ទេ ព្រឹត្តិ​ការណ៍​លើកទី​៣១​នេះ នឹង​ត្រូវ​ប្រ​ឈម ការលុប​ចោល​ជា​ប្រវ​ត្តិ​សាស្ដ្រ​តែ​ម្ដង​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រ​កួត​កី​ឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និងជា អគ្គ​លេ​ខា​ធិ​ការ​គណៈ​ក​ម្មា​ធិការជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) បាន​មានប្រសាសន៍​ថា ការ​កំ​ណ​ត់​ឱ​សាន​វាទ​សម្រាប់​វៀត​ណា​ម នេះ បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រ​ជុំ​គណៈ​អ​ចិ​ន្ដ្រៃ​យ៍​របស់​ក្រុម​ប្រឹក្សា​កី​ឡាអាស៊ី​អាគ្នេយ៍​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា កន្លង​ទៅ​ ស្រប​ពេល វៀត​ណា​ម នៅ​មាន​ភាព​ស្ទាក់​ស្ទើរ និង​មិន​ទាន់​មាន​ការ​ប្រ​កាស​ជា​ផ្លូវ​ការអំពី​កាល​បរិច្ឆេទ ច្បាស់​លាស់ ក្នុង​ការរៀបចំ​ស៊ី​ហ្គេ​ម នៅ ប្រ​ទេស​របស់​ខ្លួន​នៅ​ឡើយ​។

ដកស្រង់​សម្ដី​ជា​ផ្លូវការ លោក​មាន​ប្រសាសន៍​ថា «​គណៈ​អចិន្ដ្រៃយ៍​របស់​ក្រុមប្រឹក្សា កី​ឡា​អា​ស៊ី​អា​គ្នេ​យ៍ បាន​ផ្ដល់​លទ្ធ​ភាព​ឲ្យ​វៀត ណា​ម នៅ​ខែ​តុលា ខាង​មុខ នៅ​ពេល​ប្រជុំ​គណៈអចិន្ដ្រៃយ៍​ម្ដងទៀត ត្រូវសម្រេច​ឲ្យ​បាន​ថា វៀត​ណា​ម​ធ្វើ​នៅ​ពេល​ណា? បើ​វៀត​ណាម​មិន​សម្រេច​ទេ នឹង​មានការ​សម្រេចចិត្តក្នុងប្រ​ទេសអាស៊ាន​ទាំងអស់​ថា នឹង​មាន​ការ​លុប​ចោល ឬ​ក៏​ផ្អាក​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ របស់វៀត​ណា​ម ហើយ​ផ្ទេរ​ភាព​ជា​ប្រធាន​មក​ឲ្យ​កម្ពុជា​តែ​ម្ដង ដើម្បី​យើង​ធ្វើ​ដំណើរ​ទៅ​ឲ្យ​ស្រួល និង​ស្រប​តាម​កម្មវិធី ដែល​កម្ពុជា​យើង​ជា​ម្ចាស់ផ្ទះ មាន​ភាព​ជា​អ្នកដឹកនាំ​ច្បាស់លាស់ មាន​អ្នកដឹកនាំ​ច្បាស់លាស់ ពីព្រោះ​ដល់​វេ​ណ​យើង យើង​ជា​ប្រធាន​ដឹកនាំ​ការ​រៀបចំ​ស៊ី​ហ្គេ​ម​»​។

អគ្គលេខាធិការ CAMSOC និង NOCC រូប​នេះ​បន្ថែម​ថា ក្នុង​នាមសមាជិ​ក​ស៊ី​ហ្គេ​ម ក៏​មិន​ខុស​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ដែរ ដោយ មិន​អាចរង់​ចាំទៀតបាន ពិសេស​ក្នុង​នាម​ម្ចាស់ផ្ទះ​បន្ដ​វេ​ណ​ត្រូវ​ការ​ចាំ​បាច់​នូវ​ការផ្ទេរសិទ្ធិ​ជា​ប្រធាន ដើម្បី​បញ្ចៀស​នូវ​ការ​រាំង​ស្ទះ​ដល់​ដំណើរការ​រៀប​ចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​។ ប៉ុន្ដែ​យ៉ាងណា ក្នុង​នាម​សមាជិក​អាស៊ាន នឹង​ត្រូវ​មានការ​សម្រប​សម្រួល​គ្នា​ដោយ​សន្ដិ​វិធី ព្រោះ​ក្នុង​អាស៊ាន​មាន​សាមគ្គីភាព និង​មាន​ឯកភាព​ផ្ទៃក្នុង​ល្អ​ណាស់​។ ដូច្នេះ​គេ​នឹងនិយាយ​គ្នា តាមសម្រួល​ផ្ដល់​ការ​យោបល់​ឲ្យ​គ្នា ដើម្បី​រក​ដំណោះស្រាយ​មួយ​ដ៏​ល្អ តែ​ក៏ត្រូវគោរពទៅ​តាម​ច្បាប់ និង​ធម្ម​នុ​ញ្ញរបស់​ស៊ី​ហ្គេ​ម​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ការ​ត្រៀមខ្លួន​យ៉ាង​សស្រាក់សស្រាំ​របស់​កីឡាករ ហើយ​បើ​បែរជា​ត្រូវ​លុប​ចោល​ តើ​កីឡាករ​កម្ពុជា​នឹង​មានការ​បាក់ទឹកចិត្ត​យ៉ាងណា លោក​បាន​បញ្ជាក់​ថា សម្រាប់​ពេល​នេះ គឺ​កីឡាករ​ជម្រើសជាតិ នៅ​តែ​ត្រូវ​បាន​កំណត់​អោយ​ហ្វឹកហាត់ ទាំង​ក្នុង​នឹង​ក្រៅប្រទេស​ដើម្បី​ត្រៀមខ្លួន​ដដែល ប៉ុន្តែ​បើ​មានការ​សម្រេច​លុប​ចោលការ​ប្រកួត​នៅ​វៀតណាម​ពិតមែន ក៏​មិន​មាន​បញ្ហា​នោះ​ដែរ គឺ​ចាត់​ទុក​ថា ការ​ប្រឹងប្រែង​របស់​កីឡាករ​ទាំង​ប៉ុន្មាន គឺ​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម​២០២៣ ក្នុង​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខ្លួនឯង​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ