ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

EFL៖ West Ham ទម្លាក់ Man Utd ខណៈ Ole បន្ត​និយាយ​ពី​បញ្ហា​បាល់​ប៉េ​ណា​ល់​ទី

2 ឆ្នាំ មុន

អង់គ្លេស ៖ ក្រុម​ញញួរ​យក្ស West Ham United បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម Manchester United ចេញពី​ពានរង្វាន់ EFL Cup

អង់គ្លេស ៖ ក្រុម​ញញួរ​យក្ស West Ham United បាន​ទម្លាក់​ក្រុម​បិសាច​ក្រហម Manchester United ចេញពី​ពានរង្វាន់ EFL Cup ត្រឹម​វគ្គ​៣២​ក្រុម​ចុង​ក្រោយ ក្នុង​លទ្ធផល ១-០ កាលពី​យប់មិញ​។ ខណៈ​លោក Ole បន្ត​លើក​ឡើង​អំពី​កំហុស​អាជ្ញាកណ្តាល​ចំពោះ​ការ​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​។

ជំនួប​ធ្វើ​ឡើង​កីឡដ្ឋាន Old Trafford គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​ភ្ញៀវ West Ham សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Manuel Lanzini តាំងពី​នាទី​៩​។ ជ័យជម្នះ​នេះ គឺជា​ការ​សងសឹក​បាន​សម្រេច​របស់ West Ham បន្ទាប់​ពី​ចាញ់ Man Utd ក្នុងផ្ទះ​ខ្លួនឯង​លទ្ធផល ២-១ នៅ​ជំនួប​ក្រប​ខណ្ឌ Premier League កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

លោក Ole Gunnar Solskjaer អ្នកចាត់ការ​ទូទៅ​ក្រុម Man Utd ក្រោយ​ចប់​ការ​ប្រកួត​បាន​និយាយ​ថា ក្រុម​លោក​ចាប់ផ្តើម​មិនសូវ​បាន​ល្អ​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​កាន់តែ​មិន​ពេញចិត្ត​នោះ​គឺ ក្រុម​លោក​គួរ​ទទួល​បាន​បាល់​ប៉េ​ណា​ល់​ទី​១​គ្រាប់ នៅ​ពេល​ខ្សែការពារ Mark Noble ទាញ Jesse Lingard ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។ ត្រង់​ចំណុច​អាជ្ញាកណ្តាល​គួរតែ​ពិន័យ​បាល់​ប៉េ​ណា​ល់​ទី​។

អ្នក​ចាត់​សញ្ជាតិ​ន័​រ​វែ​ស​៤៨​ឆ្នាំ​រូប​នេះ ទើបតែ​បាន​លើក​ឡើង​ពី​បញ្ហា​ដូច​គ្នា​នេះ ម្តង​រួច​មក​ហើយ កាលពី​ជំនួប​យកឈ្នះ West Ham នៅ​ក្រប​ខណ្ឌ Premier League កាលពី​ចុង​ស​ប្តា​ហ៍​មុន​។

ដោយឡែក​ការ​ប្រកួត​គូ​ផ្សេង​ទៀត នៅ​ក្នុង​ថ្ងៃ​តែ​មួយ Arsenal, Chelsea, Leicester City និង Tottenham Hotspur សុទ្ធតែ​បន្ត​ឡើង​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដូច​គ្នា​។

ខាងក្រោម​នេះ ជា​កាលវិភាគ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ EFL Cup ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៥ ខែកញ្ញា​តទៅ រួម​មាន​៖

Chelsea Vs Southampton
Arsenal Vs Leeds United
Stoke City Vs Brentford
West Ham Vs Manchester City
Leicester City Vs Brighton
Burnley Vs Tottenham Hotspur
QPR Vs Sunderland
Preston North End Vs Liverpool ៕ (​ដកស្រង់​ចេញពី Dailymail)

https://www.youtube.com/watch?v=zw_xO4UyOkM

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ