ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ស៊ុ​យ​អែ​ត​ហាម​ប្តី​ប្រពន្ធ​១​គូ​មិន​ឱ្យ​ដាក់​ឈ្មោះ​កូន​ថា «Vladimir Putin»

2 ឆ្នាំ មុន

ស៊ុ​យ​អែ​ត ៖ អាជ្ញាធរ​ពន្ធ​ប្រទេស​ស៊ុ​យ​អែ​ត​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​សំណើ​ប្តី​ប្រពន្ធ​មួយគូ ដើម្បី​ដាក់​ឈ្មោះ​កូនប្រុស​ទើប

ស៊ុ​យ​អែ​ត ៖ អាជ្ញាធរ​ពន្ធ​ប្រទេស​ស៊ុ​យ​អែ​ត​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​សំណើ​ប្តី​ប្រពន្ធ​មួយគូ ដើម្បី​ដាក់​ឈ្មោះ​កូនប្រុស​ទើបនឹង​កើត​របស់​ពួក​គេ​ថា «Vladimir Putin» ដូច​ឈ្មោះ​ប្រធានាធិបតី​រុ​ស្ស៊ី​។ ដោយ​អាជ្ញាធរ​បាន​លើក​ហេតុផល​ថា ឈ្មោះ​នេះ​មិន​សមរម្យ​។ នេះ​បើ​តាម​ការ​ចេញផ្សាយ​ពី​សារព័ត៌មាន The Mirror​។

សេចក្តីសម្រេច​របស់​ទីភ្នាក់ងារ​ពន្ធ​ស៊ុ​យ​អ៊ែ​ត Skatteverket បាន​និយាយ​ថា នៅ​ក្រោម​ច្បាប់​ប្រទេស​ស៊ុ​យ​អ៊ែ​ត ការ​ដាក់​ឈ្មោះ​មិន​អាច​បង្ក​ជា​បទល្មើស ឬ​ត្រូវ​បាន​សន្មត់​ថា បង្ក​ឱ្យ​មាន​បញ្ហា​ដល់​បុគ្គល (​កូន​) ដែល​មានឈ្មោះ​នោះ​។ ទន្ទឹម​ជាមួយ​គ្នា​នេះ គោត្តនាម និង​នាម​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​ដូច​គ្នា​ផង​ដែរ​ ។

នៅ​ក្នុង​ច្បាប់​ដដែល​បាន​ចែង​ថា ឈ្មោះ​របស់​បុគ្គល​ម្នាក់ មិន​ត្រូវ​ដាក់​ក្នុង​ន័យ​ប្រមាថ​ទៅ​ដល់​អ្នក​ដទៃ ឬ​ម្ចាស់​ដើម​។ ហើយ​ច្បាប់​នេះ ត្រូវ​អនុវត្ត​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​សម្រាប់​អ្នក​ដែល​មាន​បំណង​ផ្លាស់​ប្តូរ​ឈ្មោះ​របស់​ពួក​គេ​។

ទោះជា​មានការ​បដិសេធ​ឈ្មោះ​យ៉ាង​ក៏​ដោយ ប៉ុន្តែ​តួលេខ​ពី​ស្ថិតិ​របស់​ស៊ុ​យ​អែ​ត​បាន​បង្ហាញ​ថា មាន​បុរស​ចំនួន​១,៤១៣​នាក់ ដែល​មានឈ្មោះ​ថា «Vladimir» នៅ​ក្នុង​ប្រទេស​នេះ ហើយ​មាន​តែ​២​នាក់​ផ្សេង​ទៀត ដែល​មានឈ្មោះ​ថា «Putin»​។

កន្លង​មក​ទីភ្នាក់ងារ Skatteverket ធ្លាប់​បាន​ច្រានចោល​ឈ្មោះ​ដូច​ជា Ford, Allah, Pilzner, Michael Jackson, Token និង Q. ។ ប៉ុន្តែ​ឈ្មោះ​ចម្លែក​ដូច​ជា Google និង Metallica បែរជា​ត្រូវ​បាន​អនុញ្ញាត​ទៅ​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ