ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​ម្នា​នាំគ្នា​ជ្រួលច្របល់​រត់​ចេញ​ទាំង​​ភ័យ ​​ក្នុង​គ្រោះ​រញ្ជួយ​ដី​ដ៏​កម្រ​​(វីដេអូ)

2 ឆ្នាំ មុន

ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ​កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​​កញ្ញា ឆ្នាំ​២០២១ នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី នាំ​ឲ្យ​មានការ​ញ័រ​រង្គើរ​អគារ​នានា​នៃ​ទីក្រុង​មែ​ល​ប៊​ន ដោយ​ប្រជាជន​នាំ​គ្នា​រត់​ចេញ​ទាំង​ភ័យ​ជ្រួលច្របល់​។ នោះ​ជា​បាតុភូត

ប្រទេស​អូស្ត្រាលី ៖ ការ​រញ្ជួយ​ដី​មួយ​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ​កើត​មាន​កាលពី​ថ្ងៃ​ទី​២២ ខែ​​កញ្ញា ឆ្នាំ​២០២១ នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី នាំ​ឲ្យ​មានការ​ញ័រ​រង្គើរ​អគារ​នានា​នៃ​ទីក្រុង​មែ​ល​ប៊​ន ដោយ​ប្រជាជន​នាំ​គ្នា​រត់​ចេញ​ទាំង​ភ័យ​ជ្រួលច្របល់​។ នោះ​ជា​បាតុភូត​កម្រ​មាននៅ​តំបន់​នោះ​។

ការ​រញ្ជួយ​ដី​នេះ​ ដែល​កើត​មាន​ក្នុង​ជម្រៅ​ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ប៉ុណ្ណោះ បណ្ដាល​ឲ្យ​ប្រជាជន​ភ្ញាក់ផ្អើល ក្នុង​ទីក្រុង​ធំ​ទី​២​របស់​អូស្ត្រាលី​នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​ក្នុងស្រុក ហើយ​នាំ​ឲ្យ​មានការ​រង្គើរ​ក្នុង​រង្វង់​ច្រើន​រយ​គីឡូម៉ែត្រ​។ បណ្ដា​ភ្នាក់ងារ​សង្គ្រោះ​បាន​ទទួល​ការ​ហៅ​ឲ្យ​ជួ​​យ​រហូត​ដល់ទី​ក្រុង ​DOBBO ចម្ងាយ​ប្រមាណ​ជា​៧០០​គីឡូម៉ែត្រ​ពី​ចំណុចកណ្ដាល​នៃ​ការ​រញ្ជួយ​ដី​នោះ​។

វិទ្យាស្ថាន​ភូ​កុម្ភ​សាស្ត្រ​អា​​មេ​រិ​ក ​USGS ដំបូង​វាយតម្លៃ​ថា ការ​រញ្ជួយ​ដី​នោះ​មាន​កម្លាំង​៥,៨​រី​ស្ទ័​រ មុន​ពេល​កែ​វិញ​ថា​មាន​កម្លាំង​៥,៩​រី​ស្ទ័​រ​។ ឆាក​នៃ​ការ​ជ្រួលច្របល់​របស់​ប្រជាជន ត្រូវ​បាន​គេ​ថត​ជា​វី​ដេ​អូ​បង្ហោះ​តាម​បណ្ដាញ​សង្គម ដែល​គេ​ឃើញ​ប្រជាជន​នាំ​គ្នា​រត់​ប្រសាច​ចេញពីផ្ទះ​មក​កាន់​ដង​វិ​ថី ហើយ​អគារ​នានា​ញ័រ​រង្គើរ​។ នាយក​រដ្ឋមន្ត្រី​អូ​ស្រា្ត​លី​លោក ​SCOTT MORRISON ពី​ក្រុង​ញូ​វ​យ៉​ក​កន្លែង​ដែល​លោក​ទៅ​ចូលរួម​មហាសន្និបាត​អ​.​ស​.​ប​ថ្លែង​ថា ការ​រញ្ជួយ​ដី​នោះ​សំណាងល្អ​ដោយ​ពុំ​មាន​ជន​រង​គ្រោះ​ឬ​ការ​ខូចខាត​ធ្ងន់ធ្ងរ​ឡើយ​។ រូបភាព​នានា​ពី​តំបន់​ពា​ណិ​ជ្ច​កម្ម​មួយ បង្ហាញ​ឥដ្ឋ​រុះ​ធ្លាក់​មក​ដី​។

ការ​រញ្ជួយ​ដី​មិនសូវ​ខ្លាំង​នានា កើត​មាន​ខុស​ពី​ទម្លាប់​នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី មិនសូវ​មាន​ប្រជាជន​រស់នៅ​ច្រើន​។ លើក​នេះ​ជា​ការ​រញ្ជួយ​ដី​ធំ​បំផុត​មួយ នៅ​ទីនោះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ច្រើន​ឆ្នាំ​មក​ហើយ​។ ការ​រញ្ជួយ​ដី​មួយ​កម្រិត​បុ​៉​ណ្ណេះ​កើត​មាន​ម្ដង​ៗ​ចន្លោះ​ពី​១០​ទៅ​២០​ឆ្នាំ​ឯណោះ នៅ​ភាគ​អាគ្នេយ៍​អូស្ត្រាលី ដោយ​ការ​រញ្ជួយ​ដី​លើក​ចុង​ក្រោយ​មួយ​កើត​មាននៅ THORPDALE ​កាលពី​ឆ្នាំ​២០១២៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ