ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​បុរស​ម្នាក់​ពេល​កំពុង​ប្រព្រឹត្ត​ជាក់​ស្តែង

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​បាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពេល​កំពុង​លក់ដូរ​ថ្នាំ​ញៀន កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា នៅ​ចំណុច​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន​នៅ​កន្លែង​លក់ដូរ​។ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន…

ខេត្ត​បាត់ដំបង​៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន ពេល​កំពុង​លក់ដូរ​ថ្នាំ​ញៀន កាលពី​រសៀល​ថ្ងៃ​ទី​២១ កញ្ញា នៅ​ចំណុច​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ហើយ​ថែម​ទាំង​រឹបអូស​បាន​វត្ថុ​តាង​ជា​ច្រើន​នៅ​កន្លែង​លក់ដូរ​។ ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការ​ខេត្ត លោក សុខ និមល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សេង សុខ​ឡា អាយុ​៣៤​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។

លោក​ថា ជន​នេះ​ត្រូវ​កម្លាំង​ជំនាញ នៃ​អធិការ​ក្រុង​បាត់ដំបង ឃាត់ខ្លួន ពេល​កំពុង​ប្រព្រឹត្តិ​បទល្មើស​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ជាក់ស្ដែង​។ ហើយ​ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​វត្ថុ​តាង​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​បទល្មើស​នេះ​។ នៅ​ក្នុង​របាយ​ការ​ណ៏ ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន វត្ថុ​តាង​ដែល​រឹបអូស​បាន​ពី​ជនសង្ស័យ​រួម​មាន ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​១០​ថង់ មាន​ទម្ងន់​៣៦,០៩​ក្រាម ថ្នាំ​ញៀន​ប្រភេទ​កេ​តា​មីន (KETAMIN) ចំនួន​០១​ថង់ មាន​ទម្ងន់​២១,៥៤​ក្រាម ថ្នាំ​ញៀន​ប្រភេទ​អ៊ិ​ច​ស្ដា​ស៊ី​ល (MDMA) ចំនួន​៦២​គ្រាប់ មាន​ទម្ងន់​២១,៦០​ក្រាម ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​លក់​ចំនួន​០១ និង សម្ភារៈ​វិច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​។

លោក សុខ និមល បាន​និយាយ​ថា មុខសញ្ញា​ជូ​ញ​ដូរ​ថ្នាំ​ញៀន​ឈ្មោះ សេង សុខ​ឡា នេះ បាន​សារភាព​ទ​ទូល​ស្គាល់​ថា វត្ថុ​តាង​នានា ដែល​សមត្ថកិច្ច​បាន​ដកហូត​គឺ​ពិតជា​របស់​ខ្លួន​មែន ដែល​ខ្លួន​រៀបចំ​បំរុង​លក់​បន្ត​ទៅ​ឲ្យ​ម៉ូយ​។ លោកបាន​បញ្ជាក់​ថា ពេល​នេះ​មន្ត្រី​ជំនាញកំពុង​សួរនាំ និង កសាង​សំណុំរឿង ដើម្បី​រៀបចំ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ