ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាឡិកាដៃ តម្លៃ ៥៥ លាន​ដុល្លារ ​​ថ្លៃ​ជាងគេ​បំផុត​ក្នុង​លោក​ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សាក​ស្រមៃ​មើល​ប្រសិនបើ​អ្នក​ពាក់​នាឡិកាតម្លៃ​រាប់​លាន​ដុល្លារ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា ? តើ​អ្នក​ហ៊ាន​ពាក់​នាឡិការ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះទៅ​ទីណា​ខ្លះ ? នាឡិកាដៃ Graff Diamonds…

រាជធានីភ្នំពេញ ៖ សាក​ស្រមៃ​មើល​ប្រសិនបើ​អ្នក​ពាក់​នាឡិកាតម្លៃ​រាប់​លាន​ដុល្លារ តើ​អ្នក​នឹង​មាន​អារម្មណ៍​បែប​ណា ? តើ​អ្នក​ហ៊ាន​ពាក់​នាឡិការ​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ​នេះទៅ​ទីណា​ខ្លះ ?


នាឡិកាដៃ Graff Diamonds Hallucination ជាប់​ចំណាត់ថ្នាក់​កំពូល​ ឬ​ ទី ​១ ​ជា​នាឡិកា​មាន​តម្លៃ​ថ្លៃ​ជាងគេ​បំផុត​លើ​លោក ដោយវាមាន​ម្លៃ 55 លាន​ដុល្លារ​មេរិ​ក​ ។ នាឡិកានេះ​ត្រូវបាន​បង្កើត​ឡើង​ដោយ​ដាំ​ពេ​ជ្យ​ដែល​មានឈ្មោះ​ថា Graff Diamonds ចំណែក​ឈ្មោះ​របស់​វា គឺ Hallucination ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា តំណាង​ឱ្យ​ភាព​ប្រាកដ និង​ភាព​អស្ចារ្យ​ផង​ដែរ​ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ វា​ត្រូវ​បាន​គេ​ដាំពេ​ជ្យ​អា​រេ​កា​ឡាក់​ទិច ដែល​មាន​ទំហំ ១១០ កា​រ៉ាត់ ហើយ​ត្បូង​ពេជ្រ​ទាំងនោះ​មាន​ពណ៌​ផ្សេង​ៗ​គ្នា និង​មាន​កាត់​ជា​ទម្រង់​ផ្សេង​ៗ​គ្នា​ផង​ដែរ ដែល​បាន​ផលិត​ឡើង​ឱ្យ​ដូចទៅនឹង​ខ្សែដៃដែរ ​ហើយ​ខ្សែរបស់​ស្រោប​ត្រូវបាន​ធ្វើ​ផ្លា​ទី​ន​ ។ នាឡិកាដៃ Hallucination បាន​បង្ហាញ​នូវ​ភាព​ទាន់សម័យ​ដល់​ពិភព horlogerie និង​មាន​ភាព​ខុស​ប្លែក​ពី​នាឡិកា​ដទៃ​ឆ្ងាយ​ណាស់ ​។ ជាមួយនឹង​តម្លៃ​ដ៏​ខ្ពស់​គួរ​ឱ្យ​ចាប់អារម្មណ៍ ចំនួន ៥៥ លាន​ដុល្លារហើយនោះ វា​ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ជា​លើក​ដំបូង​នៅ​ឯ Baselworld ក្នុង​ឆ្នាំ ២០១៤​ ។

សូម​ជម្រាប​ជូន​ផង​ដែរ​ថា នាឡិកាដៃ Hallucination ត្រូវ​បាន​ផលិត​ឡើង​ដោយក្រុម​អ្នក​រចនា​ត្បូង​ និង​សិប្បករ​ជំនាញ​ៗ ដែលចំណាយពេល​រាប់​ពាន់​ម៉ោង​ឯណោះដើម្បីទទួលបាននាឡិកាដ៏អស្ចារ្យនេះឡើង ​៕ ប្រភព ៖ luxe.digital

អត្ថបទសរសេរ ដោយ