ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​ជាង​១០០​ខ្នងត្រូវ​បំផ្លាញ​ដោយ​សារ​ការ​បញ្ចេញ​កំអែរ​ភ្នំភ្លើង​​​លើ​កោះ(វីដេអូ)

2 ឆ្នាំ មុន

ភ្នំភ្លើង ​CUMBRE VIEJA ​នៅ​លើ​កោះ ​LA PALMA នៃ​ប្រជុំ​កោះ​ទេសចរណ៍​កា​ណា​រី​អេ​ស្ប៉ា​ញ ដែល​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩ ខែ​​កញ្ញា ហើយ​នៅ​​​ថ្ងៃ​ទី​២០ ខែ​​កញ្ញា ឆ្នាំ​២០២១​​នេះ ​បាន​បញ្ចេញ​កំ​អែរ ដែល​ហូរ​ចាក់​ទៅ​ឆេះ​បំផ្លាញ​ផ្ទះ​ជាង​១០០​ខ្នង​ហើយ​កំ​អែរ​បន្ត​ហូរ​ឆ្ពោះទៅ

ប្រទេស​អេ​ស្ប៉ា​ញ ៖ ភ្នំភ្លើង ​CUMBRE VIEJA ​នៅ​លើ​កោះ ​LA PALMA នៃ​ប្រជុំ​កោះ​ទេសចរណ៍​កា​ណា​រី​អេ​ស្ប៉ា​ញ ដែល​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩ ខែ​​កញ្ញា ហើយ​នៅ​​​ថ្ងៃ​ទី​២០ ខែ​​កញ្ញា ឆ្នាំ​២០២១​​នេះ ​បាន​បញ្ចេញ​កំ​អែរ ដែល​ហូរ​ចាក់​ទៅ​ឆេះ​បំផ្លាញ​ផ្ទះ​ជាង​១០០​ខ្នង​ហើយ​កំ​អែរ​បន្ត​ហូរ​ឆ្ពោះទៅ​ឆ្នេរសមុទ្រ​។

មនុស្ស​សរុប​៥.០០០​នាក់​ត្រូវ​ចាក​ចេញពី​លំនៅ​ឋាន​ពួក​គេ ចាប់តាំងពី​ភ្នំភ្លើង​នោះ​ផ្ទុះ​មក​។ អាជ្ញាធរ​តំបន់​កា​ណា​រី​បញ្ជាក់​តាម​TWITTER​ថា ក្នុង​ដំណាក់កាល​នេះ​មិន​ទាន់​គ្រោង​ជម្លៀស​មនុស្ស​ចេញ​ទៀត​នៅឡើយ ខណៈ​កំ​អែរ​កំពុង​ហូរ​ឆ្ពោះទៅ​សមុទ្រ​។

នេះ​ជា​ការ​ផ្ទុះ​លើក​ដំបូង​របស់​ភ្នំភ្លើង​នេះ​ចាប់តាំងពី​៥០​ឆ្នាំ​មក​ហើយ​។ ការ​ផ្ទុះ​ភ្នំភ្លើង​នោះ​នៅ​មិន​ទាន់​មាន​ជន​រង​គ្រោះ តែ​បណ្ដាល​ឲ្យ​មានការ​ខូ​ត​ខាត​ច្រើន​រួច​ហើយ​។ លោកស្រី​LORENA HERNANDEZ LABRADOR​អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ភូមិ​LOS LLANOS DE ARIDANE ជា​ភូមិ​មួយ​ក្នុង​ចំណោម​ភូមិ​រង​គ្រោះ​ដោយសារ​កំ​អែរ​ភ្នំភ្លើង​គូសបញ្ជាក់​ថា ផ្ទះ​ជាង​១០០​ខ្នង​រង​ការ​បំផ្លាញ​។

បណ្ដា​វី​ដេ​អូ​ផ្សាយ​តាម​បណ្ដាញ​សង្គម បង្ហាញ កំ​អែរ​ភ្នំភ្លើង​កំពុង​ឆេះ​ដើមឈើ​ទាំងឡាយ ហូរ​ចាក់​លើ​ផ្លូវថ្នល់​នានា​និង​ហូរ​ចាក់​ចូល​ក្នុងផ្ទះ​ឆេះ​បំផ្លាញ​គ្មាន​សល់​។ កំ​អែរ​ភ្នំភ្លើង​នោះ​ហូរ​ចាក់​មក​មាន​កម្រាស់​ដល់​ទៅ​ប្រមាណ​ជា​៦​ម៉ែត្រ ហើយ​ឆេះ​បំផ្លាញ​អ្វី​ៗ​ទាំងអស់​រាំង​ពីមុខ​។

តាម​វិទ្យាស្ថាន​សិក្សា​ភ្នំភ្លើង​នៃ​ប្រជុំ​កោះ​កា​ណា​រី​ថា ការ​ជះ​កំ​អែរ​ចេញ​មាន​ក្នុង​ក​ម្ព្​ស់​ច្រើន​ម៉ែត្រ​ដោយ​ហូរ​ចាក់​មក ក្នុង​ល្បឿន​ដល់​ជា​មធ្យម​៧០០​ម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​មាន​កម្ដៅ​ដល់​ទៅ​១០០០​អង្សា​សេ​។ ការ​ផ្ទុះ​ភ្នំភ្លើង​នេះ កើត​មាន​ក្រោយ​ការ​ផ្ទុះ​ចាប់ផ្ដើម​ក្នុង​តំបន់​CABEZA DE VACA​នៅ EL LASO ហើយ​អាជ្ញាធរ​មូលដ្ឋាន​ចាប់ផ្ដើម​ជម្លៀស​មនុស្ស​ចេញ ពី​បណ្ដា​តំបន់​មាន​មនុស្ស​រស់នៅ​ស្ថិត​នៅ​ក្បែរ​ភ្នំភ្លើង​នោះ​។ អាជ្ញាធរ​ស្នើ​ដល់​ប្រជាជន​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​តំបន់​ផ្ទុះ ដើម្បី​ចៀសវាង​រាល់​គ្រោះថ្នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ