ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ឆ្មាំ​ព្រំដែន​អា​មេ​រិ​ក​ជិះសេះដេញ​ធ្វើ​បាប​ចំពោះ​ពួក​អន្តោប្រវេសន៍

2 ឆ្នាំ មុន

តាម​បណ្ដា​រូបភាព​គេ​ឃើញ​កង​ឆ្មាំ​ព្រំដែន​អា​មេ​រិ​ក ជិះសេះ​ដេញ​រុញច្រាន​ទាំង​កម្រោល ពួក​អន្តោប្រវេសន៍ នៅ​ជិត​ក្រុង ​DEL RIO ​រដ្ឋ​តិច​សាស់ ដែល​អំពើ​បែប​នោះ​នាំ​ឲ្យ​មាន​ភាព​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​នៅ​

សហរដ្ឋអាមេរិក​៖ តាម​បណ្ដា​រូបភាព​គេ​ឃើញ​កង​ឆ្មាំ​ព្រំដែន​អា​មេ​រិ​ក ជិះសេះ​ដេញ​រុញច្រាន​ទាំង​កម្រោល ពួក​អន្តោប្រវេសន៍ នៅ​ជិត​ក្រុង ​DEL RIO ​រដ្ឋ​តិច​សាស់ ដែល​អំពើ​បែប​នោះ​នាំ​ឲ្យ​មាន​ភាព​ក្ដុកក្ដួល​យ៉ាង​ខ្លាំង​នៅ​សហរដ្ឋអាមេរិក ដែល​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ចូ​បៃ​ដិ​ន ប្រកាស​បើក​ការ​ស៊ើ​ប​អង្កេត​មួយ​លើ​រឿង​នោះ​។

រូបភាព​ថត​ដោយ​អ្នកកាសែត​ម្នាក់ បង្ហាញ​ភ្នាក់ងារ​ឆ្មាំ​ព្រំដែន ជិះសេះ​ដេញចាប់​បុរស​ម្នាក់​ដោយ​ទាញ​អាវ​របស់​គេ​។ ចំណែក​រូបថត​មួយទៀត​គេ​ឃើញ​ភ្នាក់ងារ​ជិះសេះ ដេញ​ទាំង​កម្រោល​ពួក​អន្តោប្រវេសន៍ នៅ​កន្លែង​មានទឹក​មួយ​។ សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​១​រូប លោក ​BENNIE THOMPSON ប្រធាន​គណៈកម្មការ​សន្តិសុខ​ផ្ទៃក្នុង​របស់​សភា​អា​មេ​រិ​ក ក្នុង​សេចក្ដី​ប្រកាស​មួយ​និយាយ​ថា រូបភាព​ទាំងនោះ​ពី​ការ​ដេញ​ធ្វើបាប​ពួក​អន្តោប្រវេសន៍​ហៃ​ទី នៅ​តាម​បណ្ដោយ​ព្រំំ​ដែន ពិតជា​ទា.រុណ​ និង​រំខាន​អារម្មណ៍​បំផុត​។

ចំណែក​អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​ JEN PSAKI ​ក្នុង​សន្និសីទ​សា​ព័ត៌មាន​មួយ​ទទួលស្គាល់​ថា វា​សែន​ទា.រុណ​ក្នុង​ចិត្ត​ដែល​មើលឃើញ​អំពើ​បែប​នោះ​។ ខ្ញុំ​មិនដឹង​ដែរ​ចំពោះ​ការ​អនុវត្ត​យ៉ា​ង​នេះ តែ​ខ្ញុំ​មើលឃើញ​ថា​នោះ​ពិតជា​អំពើ​មិន​សម​ស្រប​។

កង​ល្បាត​ត្រូវ​បាន​ដាក់​ពង្រាយ​កាលពី​ថ្ងៃ​ទី​១៩ ខែ​​កញ្ញា នៅ​ជិត​ទន្លេ​ RIO GRANDE ដែល​នៅ​ទីនោះ ជនអន្តោប្រវេសន៍​ច្រើន​ពាន់​នាក់ ភាគច្រើន​ជា​ជនជាតិ​ហៃ​ទី​បោះទីតាំង ចាប់ពី​ច្រើន​ថ្ងៃ​មក​ហើយ ក្នុង​ក្ដី​សង្ឃឹមថា​អាច​បាន​មក​រស់នៅ​ក្នុង​សហរដ្ឋអាមេរិក​។
ឆាក​នៃ​អំពើ​កម្រោល​របស់​កង​ឆ្មាំ​ព្រំដែន​អា​មេ​រិ​កកើត​មាន ពេល​ពួក​អន្តោប្រវេសន៍​នាំ​គ្នា​ងូតទឹក​ក្នុង​ទន្លេ​RIO GRANDE ឬ​ឆ្លងទន្លេ​ដើម្បី​ទៅ​រក​អាហារ​នៅ​ម៉ិ​ក​ស៊ិ​ក យក​មក​ឲ្យ​សមាជិកគ្រួសារ​ពួក​គេ​ដែល​ស្ថិត​នៅ​ក្នុង​ដែនដី​អា​មេ​រិ​ក​។ ភ្លាម​ៗ​ភ្នាក់ងារ​៦​នាក់​ជិះសេះ​​មក​ដល់ ហើយ​រុញច្រាន​ពួក​គេ ទាំង​កម្រោល​ឲ្យ​ទៅ​កាន់​ម៉ិ​ក​ស៊ិ​ក​វិញ​។ សភាពការណ៍​តឹងតែង ហើយ​ពួក​អន្តោប្រវេសន៍​នាំ​គ្នា​រត់។

ការ​ហូរ​ចូល​នៃ​ពួក​ជនអន្តោប្រវេសន៍​តាម​ព្រំដែន បាន​ក្លាយទៅជា​វិបត្តិ​មួយ សម្រាប់​រដ្ឋការ​លោក​ចូ​បៃ​ដិ​ន​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ