ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ម្នាក់​​បា.ញ់ប្រហារ​ក្នុង​សាកលវិទ្យាល័យ​មួយ ​ស្លា.ប់​​៨​នាក់​(វីដេអូ)

2 ឆ្នាំ មុន

គណៈកម្មាធិការ​ស៊ើប​អង្កេត​​រុ​ស្ស៊ី​គូសបញ្ជាក់​ថា និស្សិត​ម្នាក់​បាន​បា.ញ់​សម្លា.ប់​មនុស្ស​​ចំនួន​៨​នាក់ ក្នុង​ការ​បា.ញ់ប្រហារ​មួយ​នៅ​សាកលវិទ្យាល័យ

ប្រទេស​រុ​ស្ស៊ី ៖ គណៈកម្មាធិការ​ស៊ើប​អង្កេត​​រុ​ស្ស៊ី​គូសបញ្ជាក់​ថា និស្សិត​ម្នាក់​បាន​បាញ់​សម្លា.ប់​មនុស្ស​​ចំនួន​៨​នាក់ ក្នុង​ការ​បាញ់ប្រហារ​មួយ​កាលពី​ថ្ងៃ​ទី​២០ ខែ​​កញ្ញា ឆ្នាំ២០២១ នៅ​សាកលវិទ្យាល័យ​ក្រុង​ PERM ជាទី​ក្រុង​មួយ​នៅ​តំបន់​អ៊ូ​រាល់​ភាគ​ខាងកើត​រុ​ស្ស៊ី មុន​ពេល​បាញ់​ឲ្យ​របួស ​និង​ចាប់ខ្លួន​។

ឧប្បត្តិហេតុ​ដោយ​អាវុធ​ប្រភេទ​នោះ​ កើត​មាន​កាន់តែ​ច្រើន​ឡើង​នៅ​រុ​ស្ស៊ី រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​នាំ​ឲ្យ​មានការ​ពង្រឹង​ច្បាប់​ប្រើ់​អាវុធ​។ គណៈកម្មាធិការ​ស៊ើ​ប​អង្កេត​បន្ត​ថា ខ្មាន់កាំភ្លើង​រង​របួស​ពេល​ត្រូវ​ចាប់ខ្លួន ខណៈ​គេ​ប៉ុនប៉ង​តដៃ​។ ក្នុង​ពេល​ភ្លាម​ៗ​គេ​មិន​ទាន់​រាយការណ៍​ពី​មូលហេតុ​នៃ​ការ​បាញ់ប្រហារ​នោះ​នៅឡើយ​។ ដោយ​មានការ​ភ័យ​ខ្លាច​ចំពោះ​ការ​បាញ់ប្រហារ​នោះ និស្សិត​ទាំងឡាយ​នាំ​គ្នា​លោត​ចុះ​តាម​បង្អួច​ជាន់​ទី​១ ​នៃ​អគារ​សាកលវិទ្យាល័យ​។ រូបភាព​វី​ដេ​អូ​ពី​ទិដ្ឋភាព​នោះ​ ត្រូវ​បាន​ផ្សាយ​តាម​បណ្ដាញ​សង្គម​ផងដែរ​។

វី​ដេ​អូ​មួយ​ថត​តាម​បង្អួច​មួយ បង្ហាញ​ជន​ម្នាក់​ស្លៀកពាក់​ខ្មៅ បាញ់ប្រហារ ​ហើយ​រត់​ឆ្ពោះ​មក​ច្រកចូល​អគារ​មួយ​របស់​សាកលវិទ្យាល័យ​។ ខ្មាន់កាំភ្លើង​ដែល​គេ​ដឹង​អត្តសញ្ញាណ​ តែ​មិន​លាតត្រដាង បាន​ចូល​មក​ក្នុង​បរិវេណ​សាកលវិទ្យាល័យ នា​វេលា​ម៉ោង​១១​មោ​៉​ង​ក្នុងស្រុក​។

ការ​បាញ់ប្រហារ​នៅ​តាម​សាលា​ ឬ​សាកល​វិទ្យា​កម្រ​មាននៅ​រុ​ស្ស៊ី ដោយសារ​មានការ​ត្រួតពិនិត្យ​អាវុធ​តឹងតែង តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បែរជា​មានការ​កើនឡើង​​ជា​ច្រើន ខណៈ​​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន ​បរិហារ​ថា នោះ​ជា​បាតុភូត​នាំ​ចូល​មក​ពី​សហរដ្ឋអាមេរិក ដោយសារ​ឥ​ទិ្ធ​ពល​នៃ​សាកល​ភាវូបនីយកម្ម​។ ព្រឹត្តិការណ៍​បាញ់ប្រហារ​ដ៏​បង្ហូរឈា.ម​មួយ​នៅ​រុ​ស្សុី កើត​មាន​កាលពី​ថ្ងៃ​ទី​១១ ​ឧសភា​ ឆ្នាំ​២០២១ ដោយ​បុរស​ម្នាក់​អាយុ​១៩​ឆ្នាំំ បាន​បាញ់ប្រហារ​ក្នុង​អតីត​សាលា​របស់​គេ នៅ​ក្រុង​កា​ហ្សា​ន់​នៃ​សាធា​រណរដ្ឋ​រុ​ស្សុី​តា​តា​ស្ថាន បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៩​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ